ភាគទី ៥៧ : ខ្ញុំយល់ខុសលើនាង!

1.9K 79 12
                                    

"ថេ-ថេយ៉ុង ?"។ សម្លេងស្រទន់បានបន្លឺចេញពីក្រអូមមាត់ដ៏ស្រស់ស្អាតរបស់នាងក្រមុំខាងលើនេះសម្លឹងមើលបុរសម្នាក់ដែលទ្រោបពីលើរាងកាយនាងដោយភាំងភ្លន់។

"ខ្ញុំធ្វើឲ្យ ម៉ូ ភ័យហើយមែនទេ ?"។ សម្លេងកាចនិងទឹកមុខកំណាចដែលបង្ហាញម៨ញនេះក៏បានបាត់អស់ជំនួសដោយការញញឹមទន់ភ្លន់មកវិញធ្វើឲ្យ ម៉ូលី ស្ទើរតែបត់បែនតាមគេមិនទាន់។

"ហេតុអីបានជាលោកវៃដៃខ្លួនឯង? មានរឿងអី?"។ ម៉ូលី សួរដោយការមិនយល់រឿងហើយ ថេយ៉ុង ក៏យកមេដៃគេមកវាសទឹកភ្នែកលើថ្ពាល់ឲ្យនាងដែលនាំឲ្យនាងកាន់វិលវលើនឹងទង្វើគេ។

"ខ្ញុំដឹងថា ម៉ូ បែបមានអារម្មណ៍ថាចម្លែកហើយពេលនេះតែខ្ញុំនៅតែចង់សួរទៅកាន់ ម៉ូ នៅសំណួរនេះដដែលថាហេតុអីក៏នាងមិនបកស្រាយចំពោះទង្វើដែលនាងមិនបានធ្វើ? រាល់ពេលដែលខ្ញុំសួរនាំហើយចោទប្រកាន់នាងតែនាងបែរជាមិនបកស្រាយហើយក៏បណ្តោយវាឲ្យរឿងកាន់តែធំបែបនេះមែនទេ?"។ សុខៗ ថេយ៉ុង ក៏ពោលសម្តីនេះមកធ្វើឲ្យ ម៉ូលី នៅទ្រឹងជាមួយសម្តីគេតែម្តង។

"នាងនិយាយមកថាហេតុអីបានជាធ្វើចឹង?"។ ដៃក្រាស់លើកមកអង្អែលសក់ទន់រលោងរបស់ ម៉ូលី ធ្វើឲ្យហេងហាងហើយក៏សម្លឹងគេធ្វើមុខភ្លឹះៗ។

"ខ្ញុំគិតថាបើលោកមិនតាំងចិត្តស្តាប់ខ្ញុំដដែលខ្ញុំក៏មិនចង់វែកញែកឲ្យច្រើនជាងនេះធ្វើអីដែរ! សំខាន់គឺខ្ញុំច្បាស់ក្នុងចិត្តថាខ្ញុំធ្វើអីនឹងមិនធ្វើអី!! សំខាន់ត្រឹមខ្លួនខ្ញុំផ្ទាល់ដឹងថាខ្ញុំបានធ្វើរឿងមួយសមរម្យមិនបានធ្វើឲ្យគាបសង្កត់លើផ្លូវចិត្តនរណានោះគឺវាបានហើយ! ចង់អ្នកណាគិតអីក៏តាមតែគេចុះ!"។ ម៉ូលី បកស្រាយដោយធម្មតាតាមទឹកមុខស្លូតបូតរបស់នាងធ្វើឲ្យ ថេយ៉ុង សម្លឹងនាងដោយកែវភ្នែកអាសូរ។

"នាងល្ងង់ណាស់មានដឹងខ្លួនទេ? នាងសុខចិត្តឲ្យគេធ្វើបាបក៏នាងទ្រាំមិនតវ៉ាមិនរើបម្រះចឹងរឺ? "។ ថេយ៉ុង ក៏តបហើយ ម៉ូលី ក៏ចងចិញ្ចើម។

"លោកកើតអីទេ ថេយ៉ុង ? ក្រែងមុននេះលោកមិនមែនកំពុងតែខឹងសម្បារនឹងខ្ញុំទេរឺ?"។ នាងក្រមុំក៏ចាប់ផ្តើមសួរនាំហើយ ថេយ៉ុង ក៏សម្លឹងនាងដោយទឹកមុខមាំវិញ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now