ភាគតី ៥០ : គេរងសម្ពាធធ្ងន់ណាស់!

1.5K 68 10
                                    

វីឡាធំត្រកូល គ្រីហ្វីន ...

រាងក្រាស់សង្ហាពេលនេះក៏ឈរយ៉ាងសង្ហាផ្អែលខ្លួននឹងរថយន្តទំនើបរបស់ខ្លួនរង់ចាំនារីរូបស្រស់ម្នាក់ដែលគេបានណាត់នាងតាំងពីព្រឹកថានឹងទៅមើលផ្នូរម្តាយនាងនៅថ្ងៃនេះនោះអី។

ថេយ៉ុង កម្លោះសង្ហាក្នុងឈុតខ្មៅពេលនេះក៏មានទឹកមុខស្មើមាំហាក់ធ្មឹងមិនមាត់ករច្រើនសោះតាំងពីពេលដែលគេមកពីពិភាក្សាការងារជាមួយ ណាមជូន ហើយមកដល់វីឡាភ្លាមក៏ណាត់ រីស្សាណា នារីដែលស្ថិតក្នុងឈុតខ្មៅដូចគ្នាដែលកំពុងបោះជំហាននោះទៅមើលផ្នូរម្តាយនាង។

"បងមិនចាំម៉ាក់ទេរឺ?"។ រីស្សាណា មកដល់ ថេយ៉ុង ក៏ជ្រែងដៃចូលហោប៉ៅមើល។

"ម៉ាក់រវល់ការងារច្រើនណាស់! បងគិតថាកុំរំខានគាត់អី! មានបងទៅជាមួយទុកថាជំនួសឪកាសឲ្យគាត់ហើយ! បងទើបតែនឹកឃើញថាអូនមកដល់អង់គ្លេសយូរហើយមិនបាននាំអូនទៅលេងអ្នកម៉ាក់អូន! ប្រហែលនឹកដល់គាត់ណាស់ហើយណ៎!"។ ទឹកមុខនឹងសម្តីរបស់ ថេយ៉ុង ពេលនេះប្រែជាទន់ភ្លន់ដាក់នាងហើយគេញញឹមដាក់នាងធ្វើឲ្យនាងមានអារម្មណ៍ថាប្លែកៗតែក៏បង្ខំចិត្តញញឹមកវិញ។

"មិនអីទេ!!! បង ថេ ក៏មានការងារច្រើន! ខ្ញុំយល់ពីទុក្ខធុរៈបងដូចគ្នា!"។ រីស្សាណា ក៏ញញឹមដោយមានចម្ងល់ស្របនឹង ថេយ៉ុង ញញឹមសង្ហាហើយលើកដៃមឪបស្មានាងបណ្តើរចូលរថយន្ត។

"តោះ! ចឹងយើងទៅ!"។ សម្តីគេផ្អែមប្លែកថ្នាក់ធ្វើឲ្យនាងក្រមុំមិនស្រួលចិត្តតែនាងក៏មានតែបណ្តោយតាមគេ។

កាយវិការស្និទ្ធស្នាលរបស់ពួកគេក៏បង្ហាញពេញកែវភ្នែករបស់នារីម្នាក់ដែលស្ងិតក្នុងឈុតអ្នកបម្រើក្រោយពីធូរស្បើយហើយក៏បានត្រលប់មកធ្វើការជៀសវាងសម្តីដៀលត្រិះបានត្រឹមឈរសម្លឹងមើលពួកគេដោយសោកសៅមុននឹងនាងអោនមុនហើយបន្តធ្វើការ។

"នាងមានសិទ្ធិអីទៅអន់ចិត្តនឹងគេទៅ ម៉ូ ! ពួកគេទើបជាគូនឹងគ្នា! នាងគ្រាន់តែសម្រាមប៉ុណ្ណោះ!"។ ទឹកភ្នែកក៏រមៀលមួយតំណក់ចុះមកការ៉ូមុននឹងនាងខ្សឹបសម្តីនេះប្រាប់ខ្លួនឯង។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now