ភាគទី ១៣ : នាងគ្មានសិទ្ធិមកស្នើសុំអ្វីពីយើងដាច់ខាត!

1.7K 64 8
                                    

"ហឹុក....បើលោកមិនចង់ប៉ះពាល់ខ្ញុំ....ហឹុក....មិនចងឃើញមុខស្រីមិនល្អដូចជាខ្ញុំ....តើលោកបញ្ជាឲ្យគេតាមចាប់ខ្ញុំធ្វើអីទៅ?"។ នាងក្រមុំក៏ងាកមុខមកសម្លឹងគេហើយសួរនាំគេដោយទឹកភ្នែករហាមក៏ព្រោះតែនាងវិលវល់នឹងគេពិតមែនហើយ ថេយ៉ុង ក៏ងាកមកសម្លក់នាងដោយកែវភ្នែកកំណាច។

"ក្រែងនិយាយហើយថានាំនាងមកសងបំណុលនោះអី! រឺគិតថាយើងនាំនាងមកឲ្យសោយសុខ? ហឹស....គឺនាំមកឲ្យសោយសុខពិតមែនហើយ!!! តែសោយសុខរបៀបនរកៗនោះអី!!!"។ ថេយ៉ុង ក៏តបមកវិញដោយសម្តីត្រជាក់ស្តាប់ទៅគួរឲ្យរអាធ្វើឲ្យ ម៉ូលី ញ័រសព្វកាយតែម្តង។

"ហឹុក....អ្ហឹក...លោកចង់ឲ្យខ្ញុំធ្វើអីក៏បានដែរពេលនេះ...ហឹុក...សុំតែម្យ៉ាងកុំប៉ះពាល់គ្រួសារខ្ញុំអី!!"។ នាងក្រមុំក៏តបមកវិញធ្វើឲ្យ ថេយ៉ុង ខាំធ្មេញហើយក៏ស្ទុះមកចាប់ទាញសក់នាងកន្រ្តាក់តែម្តង។

"អាយ៎...ហឹុក...នេះឈឺណាស់លោក! លេង-ហាយ៎ ហឹុក...!"។ នាងក្រមុំកាន់តែស្រែក ថេយ៉ុង ក៏ចាប់កន្ត្រាក់សក់របស់នាងកាន់តែខ្លាំងមុននឹងទាញវាសក់នោះក្រ្តាក់ចុងក្រោមវិញធ្វើឲ្យនាងក្រមុំត្រូវងើយមុខមកសម្លឹងគេ។

"គ្រួសារនាងចឹងហេ៎? ហឹស....នាងមានសិទ្ធិស្អីទៅមកហាមាត់ដាក់លក្ខខណ្ឌជាមួយយើងនឹង? ឆឹស...យើងប្រាប់នាងណា៎! ចាប់ពីពេលនេះតទៅបើនាងហ៊ានតែធ្វើឲ្យយើងថ្នឹងចិត្តតែបន្តិចនោះណា៎! សន្ទះក្បាលនាងនឹងហើយគឺធ្លោយមុនគេយើងប្រាប់ឲ្យដឹង! បន្ទាប់មកយើងនឹងចាប់បញ្ចូនក្រុមគ្រួសារនាងទៅនរកទាំងអស់គ្នាតែម្តង! កុំមកចង់តមាត់តករជាមួយយើងឲ្យសោះណា៎ ម៉ូលី វ៉ាលេនទីណា ស្រីពេស្យាចិត្តខ្មៅ!!"។ នាយសង្ហាក៏កន្រ្តាក់សក់នាងស្ទើរតែរបូតលលាដ៏ក្បាលមុននឹងស្រែកដាក់នាងធ្វើឲ្យនាងឈឺជាខ្លាំងខំយកដៃទប់សក់ក្បាលផងហើយយំផងមើលទៅជារូបភាពវេទនាណាស់។

"ឈប់យំ!!! យើងប្រាប់ថាឲ្យឈប់ស្រក់ទឹកភ្នែកភ្លាមទៅ!!! កុំមកធ្វើជាមាយាដកខ្ញីចំពោះមុខយើងណាប្រាប់ឲ្យហើយ!!!!"។ ថេយ៉ុង ក៏លើកដៃមកចង្អុលមុខនាងហើយគំរាមដោយសម្លឹងកាចៗបំផុតមុននឹងលែងដៃចេញពីសក់នាងដោយគ្មានការប្រណីធ្វើឲ្យនាងក្រមុំត្រូវផ្កាប់មុខប៊ិះតែនឹងបោកក្បាលទៅនឹងការ៉ូថ្លៃទៅហើយ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now