ភាគទី ៦៣ : ខ្ញុំមិនអាចលើកលែងឲ្យគេបានឡើយ!

1.4K 65 7
                                    

កែវភ្នែកធ្ងន់ដូចដុំថ្មសង្កត់របស់ស្រីស្អាតដែលសន្លប់មិនដឹងខ្លួនតាំងពីពេលណាក៏បើកឡើងព្រឹមៗទើបសម្លឹងឃើញពិដានសស្លេកហើយក៏ស្រាប់តែមានដៃតូចៗមួយគូលូកមកចាប់ដើមដៃនាងទើបលោមុខមករកនាង។

"ម៉ាក់ៗ! ម៉ាក់ដឹងខ្លួនហើយមែនទេ? ជូ...ជូ...ហឹុក...ភ័យណាស់! ហឹុក...ម៉ាក់!"។ សម្លេងរបស់ក្មេងស្រីម្នាក់បានស្រែកហៅនាងដោយអង្រួនតិចៗទើបនាងក្រមុំនេះខំប្រឹងញីភ្នែកទើបនាងចុះក្រោកឡើងហើយក៏ឪបក្រសោបនាងតូចនោះក្នុងដើមទ្រូង។

"ជូលៀ របស់ម៉ាក់! ហឹុក...ម៉ាក់សុំទោសណា៎កូនណា៎! ម៉ាក់ធ្វើឲ្យ ជូ ភ័យខ្លាំងណាស់រឺកូន? ហឹុក...ម៉ាក់សុំទោសណា៎! ម៉ាក់នឹក ជូលៀណាស់!"។ ម៉ូលី ឪបក្រសោបកូនស្រីតែម្នាក់យ៉ាងណែនខណះខានជួបគ្នាយូរណាស់ទៅហើយកែវភ្នែកក៏ស្រក់ទឹកភ្នែកមិនចេះដាច់ដូចគ្នា។

"ម៉ូ !!! នាងដឹងខ្លួនហើយមែន?"។ វិនាទីបន្ទាប់ក៏មានកម្លោះម្នាក់បានបង្ហាញខ្លួនបើកទ្វារចូលមកហើយប្រញាប់ស្ទុះមកក្បែរនាងភ្លាមតែម្តង។

"បង គ្រីស្ទ ! នេះបងយ៉ាងម៉េចហើយ?"។ នាងក្រមុំមិនបង្អង់យូរក៏សួរនាំទៅវិញហើយ គ្រីស្ទ ក៏ញញឹមបន្តិចមុននឹងលើកដៃអង្អែលក្បាលនាង។

"ខ្ញុំមិនអីទេ! នេះអ្នកគួរឲ្យបារម្ភជា ម៉ូ ច្រើនជាង! ម៉ូ មានសុខភាពមិនរឹងមាំទេ! នៅមិនស្រួលត្រង់ណាទេ?"។ គ្រីស្ទ ក៏សួរហើយ ម៉ូលី ក៏ក្រវីក្បាលទើបនាងប្រញាប់សម្លឹងជុំវិញខ្កួន។

"តើខ្ញុំសន្លប់តាំងតែពីពេលណាទៅបង គ្រីស្ទ?"។ នាងក្រមុំក៏សួរហើយ គ្រីស្ទ ក៏តប។

"មានអ្នកនាងម្នាក់ដែលជូននាងមកជាអ្នកបីនាងចុះឡានដោយផ្ទាល់ដៃប្រាប់មកថា ម៉ូ សន្លប់ តាំងតែពីនៅក្នុងរថយន្តម្ល៉េះ! ហើយខ្ញុំក៏ទទួល ម៉ូ មកទើបនាងត្រឡប់ទៅវិញហើយលោក ស៊ុកជីន ក៏ហៅគ្រូពេទ្យមកហើយ!"។ ម៉ូលី ក៏ចងចិញ្ចើមពេលលឺឈ្មោះនេះ។

"លោក ស៊ុកជីន ? គេជានរណាទៅ?"។ ម៉ូលី ក៏សួរហើយ គ្រីស្ទ ក៏តប។

"ខ្ញុំក៏មិនច្បាស់ពីសាវតាគេឡើយ! ដឹងត្រឹមគេជាមនុស្សពាក់ព័ន្ធជិតស្និទ្ធនឹងប្រុសម្នាក់នោះ! "។ និយាយត្រឹមនេះទឹកមុខ គ្រីស្ទ ក៏មិនសូវស្រស់ហើយ ម៉ូលី ក៏យល់ច្បាស់ហើយកែវភ្នែកនាងចាប់ផ្តើមព្រិលមានអារម្មណ៍ថាចង់ច្រាលទឹកភ្នែកពេលនឹកដល់កម្លោះម្នាក់នោះ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now