ភាគទី ៥៣ : គេសាកសមនឹងគ្នាណាស់!

1.5K 70 6
                                    

វីឡាធំត្រកូល គ្រីហ្វីន ....

រាងកាយក្រាស់សង្ហាដែលមានទម្រង់មុខមិនថាសម្លឹងពីខាងណាក៏ខាបស្នេហ៍បានរៀបចំខ្លួនជាមួយឈុតសម្លៀកបណ្ដាក់ឈុតធំរបស់គេមើលមកពិតជាសាកសមនឹងតួនាទីជាអគ្គនាយកសម្ព័ន្ធ គ្រីហ្វីន ខ្លាំងណាស់បានធ្វើដំណើរមកកាន់តុអាហារដែលមានរៀបចំដោយនារីបម្រើជាច្រើនហើយក៏ឃើញមាននារីពីរនាក់ដែលអង្គុយនៅតុអាហាររង់ចាំគេជាស្រេច។

"អរុណសួស្តីម៉ាក់! អរុណសួស្តីអូន រីណា !"។<ជុប>ស្នាមថើបយ៉ាងចម្លែកបានប្រថាប់មកលើថ្ងាសនារីរូបស្អាតដែលអង្គុយទ្រឹងស្ងៀមហើយក៏ភ្ញាក់ក្រញ៉ូមខ្លួនពេលថ្ងាសនាងត្រូវបាននាយសង្ហានេះសំដៅមកថើបទើបនាងស្ទុះខិតចេញពីគេភ្លាមៗ។

"អឺ! អ-អរុណសួស្តីបង ថេ !"។ រីស្សាណា ពេលនេះហាក់មិនស្រួលចិត្តពេលឃើញនាយញញឹមដាក់នាងហើយនាងក៏ញញឹមបែរទើសទាល់ទៅគេវិញមុននឹងនិយាយរដេបរដុបមកកាន់ ថេយ៉ុង បែបមិនសូវសម។

"យ៉ាងម៉េច? នេះអូនធ្វើមុខចម្លែកបែបនឹងមិនចូលចិត្តរឺ?"។ ថេយ៉ុង ខណៈនេះសម្តែងកាយវិការប្លែកៗធ្វើឲ្យ រីស្សាណា រកធ្វើខ្លួនមិនត្រូវទើប ណាលី ប្រញាប់ចូលមកជួយ។

"បើកូនទៅលេងសើចនឹង រីណា ទាំងព្រឹកយ៉ាងនឹងនរណាមិនភ័យ! មកអង្គុយញាំយអាហារពេលព្រឹកទៅ! កុំរវល់ទៅញោះគេអីណា៎! មើលកូន រីណា ចុះ! គ្នាអៀនអស់ហើយ!"។ ណាលី ក៏ទាញដើមដៃ ថេយ៉ុង ហើយនាយក៏ក្រោកមកអង្គុយកៅអីក្បែរនាងទើបងាកមកញញឹមដាក់ ណាលី ជាម្តាយក្លែងក្លាយនោះអី។

"នេះខ្ញុំកំពុងតែរៀនធ្វើខ្លួនជាប្តីល្អនោះអីម៉ាក់! រឺក៏ខ្ញុំកំពុងតែបំពេញខុសតួនាទីបានជា រីស្សាណា គេធ្វើមុខចឹង?"។ ថេយ៉ុង និយាយហើយសម្លឹងមើល រីស្សាណា ដែលត្រជាក់ចុងដៃញាំុបាយលែងកើត។

"នែ ថេយ៉ុង បានហើយណា៎! ញោះគេឡើងអៀនហើយ! នេះនិយាយចឹងថ្ងៃនេះមានការប្រជុំពិភាក្សាពីភាគហ៊ុនក្រុមហ៊ុនយើងត្រូវទេ?"។ ណាលី ប្រញាប់ចូលសាច់ការរបស់គេខណៈមើលទៅ រីស្សាណា ដូចជាទាល់និយាយមិនចេញហើយ ថេយ៉ុង ក៏ញញឹម។

"បាទ! គឺមែនហើយ! មានបញ្ហាអីរឺម៉ាក់?"។ ថេយ៉ុង ក៏សួរបណ្តើរដៃញាំុអាហារបណ្តើរ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now