ភាគទី ៣២ : កុំស្រម៉ៃ!

1.6K 70 6
                                    

បន្ទាប់ពីត្រូវក្រសែភ្នែកកាចសម្លឹងមើលនាងហើយ ម៉ូលី ក៏ស្ទុះរុះរាន់ដើរទៅផ្ទះបាយដើម្បីធ្វើការតែក៏ដើរមិនទាន់ផុតផងព្រោះតែ រីស្សាណា កំពុងតែសម្លឹងនាងជាប់មុននឹងហាមាត់ឃាត់។

"នាងឈប់សិន!!!"។ រីស្សាណា ពេលនេះក៏ស្រែកឃាត់ ម៉ូលី ដែលបម្រុងគេចហើយនាងក៏ទ្រឹងដំណើរហើយអោនមុខមិនហ៊ានងាកមកសម្លឹងពួកគេឡើយ។

"នាងជានរណា? បង ថេ និយាយមកថានាងនឹងជានរណា?"។ រីស្សាណា ពេលនេះក៏លើកដៃមកច្រានរាងក្រាស់ដែលធ្វើជាឪបក្រសោបនាងនោះហើយក៏លើកដៃចង្អុលលើរាងតូចរបស់ ម៉ូលី ដែលឈរស្ងៀមទ្រឹងមួយកន្លែងហើយ ថេយ៉ុង នេះវិញបែរជាញញឹមចុងមាត់មុននឹងជ្រែងដៃចូលហោប៉ៅ។

"អាចជានរណាក្រៅពីស្រីបម្រើនោះ! នេះ រីណា ចាប់អារម្មណ៍នឹងនាងហ៎?"។ ថេយ៉ុង ក៏បែរមកសម្លឹងមើល ម៉ូលី មុននឹងលើកដៃមកឪបស្មារបស់ រីស្សាណា យ៉ាងស្និទ្ធស្នាលហាក់ចង់ចេតនាឌឺដងអ្នកដទៃនៅចំពោះមុខ។

"អ្នកបម្រើ? ហឹស!!!! ខ្ញុំយល់ហើយថាបង ថេ រវល់ការស្អីបានជាមកទទួលខ្ញុំមិនបាន! និយាយតាមត្រង់ទៅថាបងរវល់តែពពាក់ពពូនខ្លួនឯងនឹងស្រីបែបនេះរឺហើយក៏ទុកខ្ញុំចោលរួចក៏ទាកទងហៅជំនិតដែលលអន់ៗគ្មានឋានៈបែបនៀកឲ្យមកទទួលខ្ញុំ! នេះមុខមាត់ខ្ញុំបងទុកនៅត្រង់ណា ថេយ៉ុង គ្រីហ្វីន !!! ខ្ញុំជាអនាគតអ្នកនាង គ្រីហ្វីន មួយទាំងមូលហើយបងក៏ធ្វើជាមិនដឹងមិនលឺយកខ្លួនមកមកប្រលាក់នឹងស្រីដែលនៅតាមផ្លូវបែបនេងរឺ?"។ រីស្សាណា ក៏និយាយដោយស្រែកឡូឡាចេញពីការខឹងសម្បារមុននឹងយកដៃមកវាសដៃ ថេយ៉ុង ចេញពីនាងហើយសម្លក់ ម៉ូលី ដែលញ័រខ្លួនតតាត់នោះយ៉ាងកាចតែម្តង។

"ល្មមៗបានហើយណា៎ រីណា !!! បងក៏មានដែនកំណត់ជាមួយ រីណា ដែរ! ទីនេះជា ផេនហោសន៍ របស់បង!! កុំគិតថាមានអ្នកម៉ាក់ជាបង្អែកសម្រាប់កាងនោះហើយអូនក៏មកដល់ក៏ស្រែកឡូឡាបានតាមចិត្តណា៎!!! ដឹងទេថាបងមិនចូលចិត្ត!!! ពេលនេះ រីណា មានឋានៈត្រឹមតែជាប្អូនស្រីជីដូនមួយបងនៅឡើយទេ!!! មិនទាន់ជាប្រពន្ធពេញច្បាប់ក៏គ្មានសិទ្ធិមកស្រែកគំហកដាក់បងចឹងទេ! ហើយស្រីបម្រើនេះជារឿងរបស់បង!!! ចង់បងយកគេមកគេងលើគ្រែជាមួយគ្នាក៏ រីស្សាណា គ្មានសិទ្ធិមកស្រែកជំទាលដាក់បងកណ្តាលផ្ទះបែបនេះដែរ!!! នេះជាសិទ្ធបុគ្គល!"។ ថេយ៉ុង ក៏ច្រឡោតដាក់នារីឆ្នើសឆ្នើមធ្វើឲ្យនាងបើកភ្នែកធំៗសម្លឹងមើលគេដោយហួសចិត្ត។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now