ភាគទី ៥៨ : បងស្រលាញ់អូន ម៉ូ !

1.9K 81 9
                                    

បន្ទាប់ពីស្នាមថើបដ៏ផ្អែមល្អែមអន្លង់អន្លោចនេះបាននាំនាងក្រមុំយើងឲ្យលង់ទៅតាមនាយយ៉ាងរហ័សដោយសារតែគេជាមនុស្សមានជំនាញពង្វក់ស្នេហ៍ស្រាប់ទៅហើយក៏យកទាញដៃស្រឡូនរបស់នាងមកឪបករបស់ខ្លួនហើយ ម៉ូលី ក៏បិទភ្នែកទទួលស្នាមថើបគេមួយសន្ទុះទម្រាំតែនាយព្រមដោះលេងវាឲ្យមានសេរីភាពឡើងវិញទើបសម្លឹងមើលមុខក្រហមស្រស់របស់ក្រមុំយើង។

"និយាយហើយថា ម៉ូ មិនទៅចោលបងទេ! ម៉ូ ត្រូវនៅក្បែរបងណា៎! ហើយ ម៉ូ នឹងត្រូវតែខ្វល់ពីបងហើយក៏ស្រលាញ់តែបងមែនទេ?"។ កែវភ្នែកស្រទន់ក៏សម្លឹងចូលកែវភ្នែកនាងធ្វើឲ្យ ម៉ូលី រំភើបចិត្តថានេះជានាងយល់សប្តិទេតែវាមិនមែនសុបិន្តនោះទេទើបនាងលើកដៃស្ទាបមុខគេវាមានកម្តៅក្តៅឧណ្ហៗពិតមែន។

"នេះ-នេះ ថេ និយាយបែបនេះមិនក្រែងចិត្តអ្នកនាង រីស្សាណា ទេរឺ? លឺមកថា ថេ នឹងរៀបការជាមួយគេហើយក៏ចង់រៀបការឆាប់ៗផង!"។ និយាយដល់នេះក៏ទម្លាក់មុខចុះបន្តិចព្រោះចំណុចនេះក៏ធ្វើឲ្យនាងអន់ចិត្តខ្លះដែរ។

"ប្រច័ណ្ឌមែនទេ ម៉ូ ?"។ ថេយ៉ុង ក៏អោនមកសម្លឹងនាងហើយ ម៉ូលី ក៏ងាកមុខចេញ។

"ខ្ញុំមានសិទ្ធិឯណាទៅប្រចណ្ឌហួងហែងលោកនោះ ថេយ៉ុង ! មនុស្សមិនមានទំនាក់ទំនងនឹងគ្នាផង!"។ នាងក្រមុំនិយាយមកវិញហើយ ថេយ៉ុង ក៏អោនមកសម្លឹងនាងហើយញញឹម។

"មិនមានទំនាក់ទំនងតែ ម៉ូ ក៏ស្រលាញ់បងមែនទេ?"។ ថេយ៉ុង ក៏និយាយមកកាន់នាងបែបនេះហើយនាងក្រមុំក៏ក្រហមមុខ។

"ទេ! ខ-ខ្ញុំមិនបានមិននិយាយថាស្រលាញ់ ថេយ៉ុង ទេ!"។ នាងក្រមុំប្រញាប់ប្រកែកទាំងមុខក្រហមហើយ ថេយ៉ុង ហាក់ក្នាញ់នឹងនឹងរឹកពារនាងតែម្តង។

<ជុប>"មិនស្រលាញ់តែពេលបងថើបអូនក៏មិនគេច! បញ្ជាក់ច្បាស់ហើយក៏នៅប្រកែកទៀត!"។ ថេយ៉ុង ក៏លួចឆ្មប់ថើបនាងហើយ ម៉ូលី ក៏អៀនស្មានឹងខ្លួនឯងដែលហាក់មិនប្រកែកតែហាក់ទោទន់ទៅរកគេ។

"គឺខ្ញុំគេចមិនទាន់! នេះ ថេយ៉ុង ថយទៅ! ខ្ញុំប្រញាប់ធ្វើការមិនចឹងទេ-អាយ៎! ធ្វើអីនឹង ថេ?"។ នាងក្រមុំដែលបម្រុងចង់គេចក៏ត្រូវនាយកម្លោះចាប់ផ្តួលឲ្យគេងក្រោមដើមទ្រូងគេមុននឹងមុខសង្ហារបស់គេអោនមករកនាង។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now