ភាគទី ១២: មនុស្សក្បត់ !

1.6K 64 4
                                    

"នាងនិយាយឆ្គួតស្អីទៅ ម៉ូ? ទេ!!! ខ្ញុំមិនឲ្យនាងទៅឡើយ!!!! ទោះយ៉ាងណាក៏ខ្ញុំមិនខ្លាច!"។ គ្រីស្ទ ក៏តវ៉ាដាច់ណាត់ថាគេនឹងការពារនាងតែ ម៉ូលីក៏ក្រវីក្បាល។

"សុំអង្វរបងទៅចុះ គ្រីស្ទ !!! ខ្ញុំដឹង!!! ដឹងថាបងជាមនុស្សល្អណាស់ហើយក៏ក្លាហាន!!! អរគុណកន្លងមកដែលជួយយកចិត្តទុកដាក់លើខ្ញុំនឹងគ្រួសារតែពេលនេះក៏គូរតែដល់ពេលខ្ញុំហើយដែលគួរតែលះបង់! កុំឲ្យព្រោះតែខ្ញុំម្នាក់នាំទុក្ខមនុស្សពេញមួយស្រុកអី!!! យ៉ាងណា ជូលៀ នឹងអ្នកម៉ាក់របស់ខ្ញុំត្រូវតែនៅរស់មានជីវិតល្អប្រសើរ! បើចង់ជួយខ្ញុំសុំបងជួយមើលថែពួកគេទៅចុះ! ណា៎បង គ្រីស្ទ?"។ នាងក្រមុំក៏លុតជង្គង់អង្វរគេដោយទឹកភ្នែកហើយ គ្រីស្ទ ក៏ខ្លោចផ្សាជាខ្លាំង។

"លោកប្រុស!!! មានមនុស្សមួយក្រុមមកដល់មុខវីឡាយើងប្រាប់ថាគេមកយកអ្នកនាង វ៉ាលេនទីណា ទៅទីក្រុងតាមការសន្យា!!!"។ មេការចំណាស់របស់ គ្រីស្ទ ក៏រត់មករក គ្រីស្ទ ដែលកំពុងតែស្រវ៉ាដៃទៅលើកនាងក្រមុំឡើងហើយក៏រហ័សងាកមកសម្លឹងមើលមេការដោយកំហឹងតែម្តងក្រោយលឺបែបនេះ។

"ព្រហើនណាស់!!! ពួកវាមានចិត្តជាស្អីទៅ? ខ្ញុំទៅប្រឈមមុខការពារនាងបាន ម៉ូ !"។ គ្រីស្ទ និយាយហើយក៏សំដៅទៅហើយ ម៉ូលី ក៏រត់ទៅតាមនាយដោយមិនបង្អស់យូរ។

"ពួកឯងសំអាងអីថាយកមនុស្សទៅក៏ចាប់ទៅនោះ? ចៅហ្វាយឯងជាអ្នកណាទៅហា៎?"។ គ្រីស្ទ ក៏ស្រែកឡូឡាខណៈឃើញបុរសឈុតខ្មៅជិតមួយរយនាក់ឈរតម្រៀបគ្នាពេញមុខវីឡានេះដូចជាមានរឿងធំដុំអីទៅហើយ ម៉ូលី ដែលដើរមកដល់ក៏ស្លុតស្មារតីដែរក្រោយពីឃើញទិដ្ឋភាពនេះ។

"ពួកយើងមិនត្រូវការនិយាយជាមួយអ្នកដែលមិនជាប់ពាក់ព័ន្ធនោះទេ! ពួកយើងមកតាមអ្នកនាង វ៉ាលេនទីណា ! សុំអញ្ចើញ!"។ បុរសម្នាក់ក៏ចេញមកនិយាយយ៉ាងម៉ាត់ៗធ្វើឲ្យ គ្រីស្ទ ខាំធ្មេញដោយខឹងសម្បារហើយ ម៉ូលី លឺបែបនេះនាងក៏ដើរចេញបម្រុងទៅតាមពួកគេព្រោះមិនចង់ឲ្យរឿងអាក្រក់ជាងនេះតែត្រូវ គ្រីស្ទ ចាប់ដៃជាប់។

"ទេ!!! ខ្ញុំមិនឲ្យនាងទៅ-អាក៎!!"។<ផាំង> កំពុងតែឃាត់នាងសុខៗសម្តីគេក៏ដាច់តែបន្លឺនូវសម្លេងឈឺចាប់មុននឹងស្រុតជង្គង់ម្ចាងចុះដល់ដីជាមួយស្នូរកាំភ្លើងធ្វើឲ្យ ម៉ូលី ស្លោស្លន់តែម្តង។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now