ភាគទី ៦៨ : ខ្ញុំចាញ់គេ!

1.4K 66 13
                                    

រាងក្រាស់ដែលបង្ហាញល្វែងលើយ៉ាងសង្ហាកំពុងតែសម្លឹងនារីដែលគេងសន្លប់ស្តូកស្តឹងនោះដោយទឹកមុខស្ងប់ស្ងាត់មុននឹងបន្ទាបខ្លួនហើយឈោងដៃមកស្ទាបមុខរលោងនោះហាក់មានចិត្តស្តាយផងនឹងក្រំក្រៀមផងមកព្រមជាមួយគ្នា។

"ខ្ញុំដឹងថាវាមិនសមដែលធ្វើបែបនេះតែខ្ញុំមិនអាចឲ្យ ម៉ូ ទៅគេទេ!"។ គ្រីស្ទ និយាយតិចៗទៅរកនារីរូបស្រស់មុននឹងនាយឡើងមកទ្រោបពីលើរាងកាយគ្មានស្មារតីហើយក៏បន្ទាបមុខចុះមករកបបូរមាត់តូចពណ៍សីុជម្ពូរនោះម្តងបន្តិចៗ។

<គ្រាំង>សម្លឹងទម្លាយទ្វារដែលខ្លាំងស្ទើរតែរបូតមកទៅហើយនោះធ្វើឲ្យកម្លោះសង្ហាដែលបម្រុងនឹងស្រង់ក្លិនក្រអូបពី ម៉ូលី ត្រូវភាំងភ្ញាក់ហើយក៏ងាកមកសម្លឹង។

"អាចង្រៃយ៎! ឯងធ្វើស្អី ម៉ូ ?"។<ឌឹក>មិនបង្អង់យូរដែល ថេយ៉ុង កម្លោះសង្ហាយើងក៏រហ័សដាក់ ជូលៀ ដែលនាយពរក្នុងដៃចុះហើយស្ទុះមកវៃ គ្រីស្ទ ធ្វើឲ្យគេដួលខ្ទាតទៅលើកៀនគ្រែ។

<ឌឹកៗ>សម្លេងសាច់ទង្គិចនឹងដៃរបស់នាយកម្លោះបន្លឺមិនដាច់រហូតដល់តែមុខរបស់ គ្រីស្ទ ហើមជាំបែកឈាមហូរកក្លាក់ទន់ខ្លួនរមួតហើយមិនអាចតទល់នឹង ថេយ៉ុង បានវិញសូម្បីមួយដៃទើប ថេយ៉ុង ចាប់ចង្ការគេហើយទាញមកសម្លក់ហើយសួរនាំ។

"ឯងធ្វើអី ម៉ូ ហា៎? ឯងថោកទាបហ៊ានផ្តេសផ្តាសដាក់ ម៉ូ ផងរឺ?"។ ថេយ៉ុង ក៏ចោទសួរទាំងកំហឹង ហើយ គ្រីស្ទ ក៏សម្លក់គេវិញ។

"យ៉ាងម៉េច? យើងស្រលាញ់ ម៉ូ ! មុននឹងក្រោយយើងនឹងរៀបការជាមួយ ម៉ូ ! កុំសង្ឃឹមថាយើងឲ្យ ម៉ូ ទៅមនុស្សដូចជាឯង ! កុំស្រម៉ៃ-អឹស!"។ មួយដៃទៀតក៏ម៉ាត់ចំមាត់របស់ គ្រីស្ទ ពេញដោយកំហឹងរបស់ ថេយ៉ុង ឆាបឆេះញ័រដើមទ្រូង។

"ហឹុក...ពូ...ហឹុក...ឈប់វៃពូ គ្រីស្ទ ទៅ! ពូជួយម៉ាក់ផង! ខ្ញុំហៅម៉ាក់ច្រើនដងហើយតែម៉ាក់អត់ភ្ញាក់ទេ...ហឹុក...ម៉ាក់ៗ!"។ ថេយ៉ុង បម្រុងថាចូលទៅដាល់ គ្រីស្ទ ឲ្យយ៉ាងចាស់ហើយនោះតែបែរជាមានដៃតូចៗមកចាប់គេហើយយំពេបមាត់អង្វរ ថេយ៉ុង ឲ្យ ទៅមើល ម៉ូលី ទើបនាយសម្លក់គ្រីស្ទ ហើយស្ទុះមកត្រកងបី ម៉ូលី ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now