ភាគទី ២៦ : នាងជាផ្កាយដុះកន្ទុយ!

1.5K 71 2
                                    

នារីសិុចសីុដែលពេលនេះរាងកាយនេះកំពុងតែចាប់ផ្តើមដោះសម្លៀកបំពាក់ចេាលហើយកំពុងតែបម្រើការការងាររបស់ខ្លួនដោយជំនាញជូនកម្លោះសង្ហាដែលអង្គុយចាប់សក់នាងនោះដែលសុខៗកំពុងតែបិទភ្នែកទទួលភាពស្រណុកនោះក៏ចាប់ស្មានាងដើម្បីបញ្ឈប់សកម្មភាពគ្រប់យ៉ាងធ្វើឲ្យ ហេលេន ងើបមកមើលគេដោយមិនអស់ចិត្ត។

"កើតអីនឹងបងសម្លាញ់? នេះអូនមិនទាន់បានធ្វើឲ្យបងពេញចិត្តទេ!"។ ហេលេន កំពុងតែញៀននឹងរាងកាយអ្នកកម្លោះតែគេក៏សម្លឹងមើលនាងដោយញញឹមចុងមាត់។

"ទៅដេកលើគ្រែទៅ!!!! ទុកឲ្យយើងជាអ្នកប្រតិបត្តិការវិញ!!! តែយើងចង់បានភាពភ្ញាក់ផ្អើលជាងនេះទៀត!!!"។ នាយសង្ហាក៏បញ្ជានាងឲ្យទៅគេងលើគ្រែរង់ចាំគេហើយគេក៏ទាញទូរស័ព្ទមុននឹងមិនដឹងជាធ្វើអ្វីនោះទេក្រៅពីញញឹមចុងមាត់។

"នាង ម៉ូ !!!! នាង ម៉ូ ហា៎!!!!"។ បន្ទាប់ពីរើសអំបែកពែងស្អាតអស់ហើយនាងក្រមុំក៏កំពុងតែបោសសម្អាតវីឡាខាងក្រមុំក៏ងាកមកសម្លឹងមេការដែលរត់មករកនាងដោយចងចិញ្ចើម។

"មានការអ្វីមេការ?"។ ម៉ូលី ក៏ងាកមកសួរនាំហើយមេការក៏រត់ត្រហេបត្រហបដូចមានការបន្ទាន់ណាស់ចឹង។

"នេះ ម៉ូ មានបានឆុងតែក្តៅជូនលោកប្រុសទេ?"។ មេការក៏សួរហើយ ម៉ូលី ក៏ចងចិញ្ចើមបន្តិចមុននឹងតប។

"បានចា៎!!! តែប៉ះនឹងអ្នកនាងម្នាក់នោះហើយក៏កំពប់បែកពែងអស់!! មានរឿងអីរឺមេការ?"។ នាងក្រមុំក៏សួរហើយមេការក៏បើកភ្នែកធំៗ។

"ស្លាប់ហើយ!!! ចឹងបានជាលោកប្រុសខឹងនោះណា៎!!! នេះគាត់ស្រែកតាមទូរស័ព្ទមកថាគ្មានបរណាគេឆុងតែជូនគាត់ពិសារទេ! នេះឆាប់ទៅឆុងតែឲ្យរហ័សឡើង ម៉ូ !!! កុំឲ្យគាត់ខឹងជាងនេះណា៎!!"។ នាងក្រមុំលឺដូចនេះក៏ស្ទុះទៅឆុងតែឲ្យគេតែម្តង។

<តុក តុក>នាងក្រមុំក៏លើលដៃគោះទ្វារជាការគួរសមហើយមិនឃើញម្ចាស់បន្ទប់អនុញ្ញាតឡើយតែនាងក៏មិនអាចទៅណាបានព្រោះនាងត្រូវបាបគេបញ្ជាដែលថាត្រូវតែយកតែក្តៅមកឲ្យនាយទើបសម្រេចចិត្តខ្លួនឯងហើយបើកទ្វារចូល។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now