ភាគទី ១១ : មិនរួចខ្លួនឡើយ !!

1.8K 65 4
                                    

ភូមិគ្រឹះត្រកូលគ្រីហ្វីន ....

នៅផ្ទះដ៏ធំស្កឹមស្កៃដែលពោរពេញដោយអ្នកបម្រើឆ្វេងស្តាំយ៉ាងច្រើនកុះករពេញវីឡាទាំងមូលនេះបានធ្វើឲ្យផ្ទះមួយនេះមើលមកពោតពេញដោយអំណាចនឹងវិសាលភាពយ៉ាងខ្លៀវខ្លាដែលគ្រាន់តែសម្លឹងមើលក៏ដឹងដែរថាមិនមែនជាភូមិគ្រឹះរបសត្រកូលអ្នកមានធម្មតាៗទេតែជាផ្ទះដ៏ស្កឹមស្កៃរបស់ត្រកូល គ្រីហ្វីន ដែលមានមុខជំនួញគ្របប្រភេទក្នុងដៃក្រោមកិត្តិនាមរបស់ត្រកូលមេះផ្ទាល់។

"អរុណសួស្តីលោកស្រី!!"។ សម្លេងស្រីបម្រើ 2 3 នាក់បានបន្លឺឡើងហើយអោនលំទោនដាក់ស្រីវ័យចំណាស់ម្នាក់ដែលមានអំណេចបំផុតក្នុងផ្ទះនេះដើរចុះពីលើផ្ទះដផយមានសម្លៀកបំពាក់សមសួនថ្លៃថ្នូរបំផុត។

"ឯណា ថេ ? គេមិនមកផ្ទះទៀតហើយមែនទេ?"។ នារីវ័យចំណាស់នោះក៏សួរនាំហើយមេការរត់មករាយការណ៍។

"ជម្រាបលោកស្រី! លោកប្រុសមិនបានអញ្ជើញមកផ្ទះរយៈពេល 2 ថ្ងៃហើយលោកស្រី!!"។ មេការរៀបរាប់ហើយលោកស្រី គ្រីហ្វីន នេះក៏មានការមិនពេញចិត្តមុនក្តាបដៃយ៉ាងណែន។

"កាន់តែផ្តេសផ្តាសណាស់ហើយកូនម្នាក់នេះ!!! នេះមិនគិតមកផ្ទះមើលម្តាយខ្លះទេហេ៎? រៀបចំឡាន!! យើទៅក្រុមហ៊ុនរកគេ!!"។ លោកស្រី គ្រីហ្វីន ជាភរិយារស្របច្បាប់របស់លោកម្ចាស់ គ្រីហ្វីន ក៏ចេញបញ្ជាធ្វើឲ្យឲ្យអ្នកបម្រើក្នុងវីឡានេះទាំងអស់ក៏ស្ទុះស្ទាជាខ្លាំងទៅរៀបចំ។

ក្រមហ៊ុនសម័្ពន្ធ គ្រីហ្វីន ....

ពេលនេះរាយក្រាស់សង្ហាក្នុងឈុតជាអគ្គនាយកកាន់កាប់មុនជំនួយរយមុខក្នុងដៃកំពុងតែអង្គុយលើកៅអីសីុញ៉េឯកសារយ៉ាងស្ងៀមស្ងាត់ទផបក្រោយបន្តិចមកមានការគោះទ្វាររំខានទើបនាយងើបមុខចេញពីឯកសារហើយអនុញ្ញតឲ្យគេចូល។

"មានការអីរឺ?"។ ថេយ៉ុង កាលបើឃើញជំនិតគេចូលមកនាយក៏សួរនាំហើយជំនិតគេក៏អោនលំទោន។

"មានរឿងចំនួន 2 សំខាន់ៗចង់ជម្រាបដល់ចៅហ្ចាយទាន!"។ ជំនិតគេនិយាបែបរៀបរាប់វត្ថុបំណងហើយ ថេយ៉ុង ក៏ទម្លាក់ប៊ិចមុននឹងក្រពាត់ដៃចូលគ្នាហើយក៏ផ្អែកខ្នងទៅលើកៅអីដើម្បីសម្រួលចង្កេះ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now