ភាគទី ៦: ឪរបស់ឯងជានរណា?

1.9K 78 2
                                    

ពេលព្រឹកព្រលឹមនៃថ្ងៃថ្មីបានចូលមកដល់ហើយមនុស្សគ្រប់គ្នាក៏ត្រូវឆាប់ក្រោកឡើងមកបំពេញកិច្ចការដែលខ្លួនត្រូវធ្វើកន្លងមកនោះក៏រួមមាននាងក្រមុំរូបស្រស់ដែលក្រោកទាំងព្រលឹមស្រាងៗឈររៀបចំប្រអប់បាយកូនក្មេងដែលជាចំណីអាហារសម្រាប់ត្រៀមទុកឲ្យកូនស្រីបណ្តូលចិត្តនាងនោះយ៉ាងឆ្ងាញ់ពិសាររួចជាស្រេចមុននឹងតម្រង់ទៅរៀបចំយកកាតាបហើយខណៈកូនស្រីនាងក៏ចេញមកល្មមជាមួយនឹងនារីចំណាស់ដែលជាលោកយាយហើយក៏ជាម្តាយរបស់នាងក្រមុំ ម៉ូលី ផងដែរ។

"នេះបាយប្រអប់របស់កូនណា៎!!! ទៅសាលាខំរៀនលឺទេ? ម៉ាក់ស្រលាញ់ស្រលាញ់ ជូលៀ ណា៎!!"។ នាងក្រមុំក៏រៀបចំដាក់ប្រអប់បាយចូលកាតាបកូនស្រីនាងហើយក៏មិនភ្លេចថើបនាងផងដែរទើបក្មេងស្រីមុខស្លូតយើងញញឹមហើយឪបកម្តាយវិញ។

"ជូលៀ ស្រលាញ់ម៉ាក់ៗដូចគ្នាហើយក៏ស្រលាញ់លោកយាយដែរ!!! ម៉ាក់ៗកុំធ្វើការហត់ពេកណា៎!!! ជូលៀ បារម្ភខ្លាចម៉ាក់ៗឈឺ!!"។ នាងតូចត្បិតនៅក្មេងតែនាងមានចិត្តគំនិតដូចជាមនុស្សចាស់ចេះអាណិតនឹងបារម្ភធ្វើឲ្យម្តាយអត់នឹងស្រលាញ់មិនបានក៏ដឹកដៃនាំនាងធ្វើដំណើរទៅសាលារៀនដូចសព្វដងទើបនាងក្រមុំត្រូវត្រលប់មកវិញដើម្បីមកធ្វើការក្នុងផ្សារទំនើបលក់បន្លែមួយនៅឯជាយក្រុងនេះវិញដដែលហើយវាជាកន្លែងចាស់របស់នាងនឹងឯង។

"ហឹស!!!! នេះមានទាំងកូនស្រីទៀតហេ៎? ល្អណាស់!! ចាំមើលថាបើដល់ម៉ោងមិនឃើញកូនទៅផ្ទះនោះនាងនឹងភ័យដល់ណាទៅ?"។ នៅជ្រុងម្ខាងនៃសាលាមត្តេយ្យក៏ឃើញរថយន្តទំនើបដែលមានបុរសរូបសង្ហាបានបង្ហើបកញ្ចក់រថយន្តទំនើបរបស់ខ្លួនមកសកម្មភាពញគ្រប់យ៉ាងរបដ់ ម៉ូលី ដោយញញឹុំត្រជាក់ព្រោះក្នុងចិត្តនាយមានផែនការជាស្រេចហើយក៏ក្តាប់ដៃខាំធ្មេញកាលបើឃើញនាងក្រមុំដឹកដៃក្មេងតូចចូលសាលបានធ្វើឲ្យកំហឹងគេកាន់ឆាបឆេះរយពាន់អង្សារក្រោយបានដានតាមនាងមកក៏ប្រទះឃើញរូបភាពទាំងនេះ។

ផ្សារទំនើបលក់បន្លែ.....

"អេ៎ ម៉ូ!!! នេះនាងមកទីនេះធ្វើការវិញហើយមែនទេ?"។ រាងខ្ពស់ស្រឡះរបស់កម្លោះសង្ហាម្នាក់ដែលជាកូនម្ចាស់ផ្សារទំនើបនេះបានដើរមករក ម៉ូលី នារីវ័យក្មេងនេះដោយក្តីរីករាយកាលបើឃើញនាងហើយ ម៉ូលី ក៏ញញឹមស្ងួតដាក់គេ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now