ភាគទី ៤៣ : ខ្ញុំសុខសប្បាយខ្លាំងណាស់!

1.6K 60 6
                                    

ភូមិគ្រឹះ ឡូរ៉េន ....

ងាកមកនិយាយពីសុខទុក្ខអ្នកនៅខាងវិញកំពុងតែនឹងជ្រួលច្របល់គ្រប់គ្នាបន្ទាប់ពីនាងក្រមុំបានឡើងទៅទីក្រុងបាត់ដំណឹងសូន្យឈឹងសូម្បីតែការទំនាក់ទំនងទូរស័ព្ទក៏លែងសូវមានដូចមុនបានបង្កឲ្យមានការព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃដល់អ្នកគ្រប់គ្នានៅទីនេះជាពិសេសស្រីតូចដែកអង្គុយមុខស្ងួតអានសៀវភៅនៅសួនខាងក្រោយផ្ទះរបស់នាយកម្លោះចិត្តល្អដែលស្រលាញ់ចូលគ្រួសាររបស់ ម៉ូលី នេះឯង។

"ក្មួយ ជូ ! នេះមិនចូលមកញាំុបាយទេរឺក្មួយស្រី?"។ សម្លេងចេញពីបបូរមាត់របស់កម្លោះសង្ហាក៏បន្លឺឡើងទើបនាងតូចដាក់សៀវភៅចុះហើយក៏ងាកមើលគេ។

"ជូ ញាំុបាយមិនចូលទេលោកពូ! ជូ នឹកម៉ាក់ ម៉ូ ណាស់! ហឹុក....ជូ ចង់ជួបម៉ាក់! ហឹុក....ជូ ខានឪបម៉ាក់យូរហើយ! ហឹុក...មិនដឹងម៉ាក់ៗរបស់ ជូ គាត់ញាំុបាយគ្រប់គ្រាន់ទេ? ម៉ាក់ ម៉ូ គេងលក់ស្រួលទេ? ម៉ាក់ ម៉ូ ហត់ទេ? ហឹុក...ជូ ចង់ទៅទីក្រុងជួបម៉ាក់! ហឹុក...ជូ..ហឹុក...ជូ នឹកម៉ាក់ៗ!"។ នាងតូចក៏ទ្រហោយំភ្លាមៗឡើងក្រហមមុខធ្វើឲ្យកម្លោះសង្ហានេះអាណិតក្មួយស្រីក្រៅសាច់ឈាមជាខ្លាំងក៏ឪបនាងដូចជាកូនស្រី។

"ពូក៏នឹកដល់ម៉ាក់របស់ ជូលៀ ដូចគ្នា! កុំយំណាក្មេងឆ្លាត! ម៉ាក់ក្មួយនឹងមកវិញ! ពូសន្យានឹងក្មូយ ជូ ! ពូនឹងនាំម៉ាក់ក្មួយមកវិញណា៎! យើងទៅម៉ាក់ក្មួយមកផ្ទះវិញជាមួយគ្នាល្អទេ?"។ គ្រីស្ទ ក៏លើកដៃជូតទឹកភ្នែកឲ្យក្មេងតូចហើយនាងក៏ងក់ក្បាល។

"សន្យា! យើងនាំម៉ាក់ៗមកវិញ!"។ នាងតូចលើកកូនម្រាមដៃថ្ពក់ទៅនឹងម្រាមដៃនាយកម្លោះហើយគេក៏ថ្ពក់វិញមុននឹងឪបនាងតូចលួងលោម។

( ខ្ញុំនឹងនាំនាងមកវិញ ម៉ូ !! ខ្ញុំដឹងថារយៈកន្លងមកនេះនាងប្រហែលជាមិនសុខនោះទេ! ខ្ញុំមិនបណ្តោយឲ្យអាចិត្តបិសាចនោះធ្វើបាបនាងទេ! ខ្ញុំនឹងយកនាងមកវិញ ម៉ូលី ! រង់ចាំតែបន្តិចទេណា៎! ខ្ញុំនឹងទៅរកនាងហើយ ម៉ូ ! ) ។ សម្តីនៅក្នុងចិត្តនាយសង្ហាក៏បន្លឺឡើងស្របនឹងគេបិទភ្នែកបន្ធូរអារម្មណ៍តានតឹងក្នុងចិត្ត។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now