ភាគទី ៥៩ : វិធីសារភាពរបស់ ថេយ៉ុង ! 🔞

2.5K 71 5
                                    

"អូនយ៉ាងម៉េច? អឺម....!"។ ថេយ៉ុង ក៏លើកចិញ្ចើមហើយសម្លឹងមុខនារីដែលគេស្រលាញ់ពេញកែវភ្នែកធ្វើឲ្យ ម៉ូលី កាន់តែរំជើមរំជួល។

"គឺ....គឺនេះវាភ្លាមៗពេកហើយទេដឹង ថេ ! ខ្ញុំមិនដឹង-អ៊ុប!"។ បបូរមាត់តូចច្រមិចត្រូវបបូរមាត់ធំក្រាស់គ្រប់គ្រងដោយភាពផ្អែមល្ហែមធ្វើឲ្យនាងក្រមុំពេលនេះក៏ត្រៀមខ្លួនមិនទាន់ដែរ។

តែពេលនេះនាងក៏បិទភ្នែកហើយទទួលស្នាមថើបនោះពីនាយកម្លោះដូចគ្នាហើយ ថេយ៉ុង ក៏ប្រើបបូរមាត់បឺតថើបលើបបូរមាត់ខាងក្រោមរបស់នាងហាក់ដូចក្រេបរសផ្អែមជាប់លើបបូរមាត់នោះមុននឹងប្រើអណ្តាតជ្រែកចូលទៅរកអណ្តាតសើមក្តៅមួយទៀតដែលមិនសូវស្ទាត់ជំនាញឲ្យបត់បែនតាមការក្រលាស់ក្រេបជញ្ជក់នោះទើបនាងក្រមុំបានត្រឹកកម្រើបបបូរបន្តហើយដៃក្រាស់របស់ប្រុសសង្ហាក៏លើកមកស៊កម្រាមដៃចូលទៅរកម្រាមដៃនាងក្រមុំក្តោបយ៉ាងណែនហាក់បង្ហាញពីពីភាពផ្អែមល្ហែមនាពេលនេះចឹង។

បន្ទាប់ពីថែថើបអស់មួយខ្យល់ហើយនាយកម្លោះក៏ដកបបូរមាត់ចេញមុននឹងញញឹមសម្លឹមុខនាងតូចដែលក្រហមឆេះដូចម្ទេសទុំនេះដោយក្តីក្នក់ក្នាញ់នឹងនាងមុននឹងអោនមកផ្តិលស្នាមថើបនឹងថ្ងាសនាងផងបង្អូសដល់ចុងច្រមុះតូចស្រួចរបស់នាងហើយនឹងថ្ពាល់ទាំងសងខាងដែលស្រឡូនធ្វើឲ្យនាងក្រមុំកាន់តែអៀនលើសដើម។

"បងមិនត្រូវការចម្លើយទេព្រោះបងមានវិធីរបស់បងហើយ! មនុស្សអូននេះគឺរឹងមាត់រឹងសម្តីណាស់!"។ ថេយ៉ុង ក៏យកចុងច្រមុះស្រួចគេមកជល់នឹងចុងច្រមុះនាងបន្តិចមុននឹងពោលសម្តីធ្វើឲ្យ ម៉ូលី ចងចិញ្ចើម។

"វិធីអីទៅ?"។ កែវភ្នែកមិនដឹងខ្យល់អីរបស់ ម៉ូលី ធ្វើឲ្យ ថេយ៉ុង ស្ទើរតែលេបត្របាក់នាងឲ្យឆាប់ៗនោះទេទើបគេសើចក្នុងបំពង់ករបន្តិច។

"អឺម...ថេ-ថេយ៉ុង ! អាយ៎ ...រសើបណាស់!'។ នាយកម្លោះក៏ប្រើចុងច្រមុះទៅឈ្មុលត្រដុសលើកញ្ចឹងករនាងធ្វើឲ្យនាងក្រមុំអារម្មណ៍ចម្លែកនិយាយមិនត្រូវក៏ខំលើកដៃច្រានគេតិចៗទើប ថេយ៉ុង ងើបមកសម្លឹងនាងវិញ។

"លើកនេះបងមិនបង្ខំអូនទេណា៎ ម៉ូ ! បើអូនមិនពេញនឹងបង! អូនច្រានបងចេញបានគ្រប់ពេល! តែបើអូនពិតជាមានចិត្តឲ្យបងមែននោះគឺកុំខ្មាសអៀនអី! ហើយដៃទាំងគូនេះអាចលើកមកស្រាក់ករបងបាន! យល់នូវអ្វីដែលបងប្រាប់អូនទេ ម៉ូ ?"។ នាយកម្លោះក៏តបមកវិញហើយនាងក្រមុំក៏ទ្រឹងសម្លឹងមើលគេដោយហេងហាងក្នុងចិត្ត។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now