ភាគទី ៦១: ខ្ញុំគ្មានជម្រើស !

1.4K 59 18
                                    

មន្ទីរពេទ្យ ....

ជើងស្រឡូនរបស់នារីម្នាក់ដែលគ្រងរ៉ូបប្រណិតតម្លៃថ្លៃជាប់ខ្លួនបានបោះជំហានម្តងមួយមកកាន់បន្ទប់អ្នកជម្ងឺ វីអាយភី នោះជាមួយដៃក្តាប់ខ្សែកាបូបណែនហើយទឹកមុខនាងគឺមានសភាពស្លេកស្លាំងបន្តិចបន្តួចមុនដៃស្រឡូនលូកទៅបើកគន្លឹះបន្ទប់អ្នកជម្ងឺនោះក៏បង្ហាញកាយបុរសចំណាស់ម្នាក់ហើយនាងក៏បោះជំហានចូលទៅមួយៗក្បែរគាត់មុននឹងនាងសម្លឹងមើលគាត់ដោយទឹកមុខស្រងូតស្រងាត់។

"លោកអ៊ំ ! ខ្ញុំពិតជាសុំទោសចំពោះកំហុសដែលខ្ញុំបានធ្វើចំពោះលោកអ៊ំពីពេលនេះតទៅ! ខ្ញុំដឹងថាខ្ញុំនឹងមានកម្មពៀរហើយនឹងរង់ចាំទទួលទោសជានិច្ចបន្ទាប់ពីនេះទៅ! ខ្ញុំដឹងថាខ្ញុំជួយម៉ាក់ធ្វើរឿងមួយនេះវាពិតជាឃោរឃៅហើយក៏សាហាវរួមទាំងតិរិច្ឆានខ្លាំងណាស់! តែ....តែខ្ញុំគ្មានជម្រើសអ្វីផ្សេងក្រៅពីទេនឹងលោកអ៊ំ! ខ្ញុំមិនចង់ឲ្យម៉ាក់សាងបាបច្រើនជាងទេតែខ្ញុំ...ខ្ញុំក៏គ្មានសិទ្ធអីណែនាំគាត់ឲ្យស្តាប់ខ្ញុំនោះទេ! ដូច្នេះទើបខ្ញុំសុខចិត្តទទួលបាបកម្មជំនួសគាត់! សុំទោសដែលខ្ញុំត្រូវដាច់ចិត្តលើកដៃមកសម្លាប់ញាតិឯងតែ...តែលោកអ៊ំក៏ជាដើមហេតុម្នាក់ដែលធ្វើលោកប៉ាខ្ញុំត្រូវបាត់បង់ជីវិតដូចគ្នា! ម៉ាក់ខ្ញុំក្លាយជាមនុស្សបែបនេះព្រោះតែគាត់ឈឺចាប់! លោកអ៊ំមិនយល់ថាយ៉ាងណាពួកយើងក៏គ្រួសារតែមួយហេតុអីក៏កាលនោះលោកអ៊ំចិត្តដាច់ដោះដៃចោលគ្រួសារពួកខ្ញុំឲ្យលិចលង់ក្នងសភាពវេទនាបែបនេះ? លុយកាក់វាសំខាន់ណាស់រឺសម្រាប់លោកអ៊ំ? សំខាន់ជាងជីវិតមនុស្សម្នាក់ដែលកំពុងតែត្រូវការជំនួយ? ហឹុក...លោកអ៊ំធ្វើឲ្យប៉ាខ្ញុំត្រូវសម្លាប់ខ្លួនចោលគ្រួសារ! ហឹុក...សុំទោសបើខ្ញុំជាមនុស្សចិត្តសាហាវនាពេលនេះតែខ្ញុំក៏មានហេតុផលជាងលោកអ៊ំហើយនឹងអ៊ំស្រីដែរ! ខ្ញុំសន្យាថាខ្ញុំនឹងមិនធ្វើបាបបង ថេយ៉ុង ទេ! យ៉ាងណាគាត់ជាមនុស្សម្នាក់ដែលមិនដឹងខ្យល់អី! លោកអ៊ំទៅតាមអ៊ំស្រី ណានសីុ ចុះ! ខ្ញុំនឹងព្យាយាមមើលថែហើយការពារបង ថេយ៉ុង ! ខ្ញុំអាចជួយលោកអ៊ំបានត្រឹមតែមួយរឿងនេះទេ!"។ រីស្សាណា ឈរនិយាយមកកាន់បុរសម្នាក់ដែលដាក់បំពង់អុកសីុសែននេះយ៉ាងហូរហែរដោយទឹកភ្នែកហូរជោកជាំហើយបន្ទាប់នាងក៏សំដៅលូកដៃទាញថ្នាំមួយដបតូចហើយឈោងដៃទៅទាញបំពងអុកសីុសែននោះចេញបំណងនឹងបើកមាត់របសើអ្នកជម្ងឺដើម្បីចាក់ថ្នាំចូល។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now