ភាគទី ៦២ : រអៀសខ្លួន!

1.3K 61 6
                                    

"អ្នក-អ្នកនាង រីស្សាណា ?"។ ម៉ូលី នៅក្បែរនេះក៏លើកដៃមកខ្ទប់មាត់ហើយសម្លឹងមើល រីស្សាណា ដែលកំពុងតែឈរសម្លក់ម្តាយនាងដែលអង្អែលមុចខ្លួនឯងដោយកំហឹងនឹងសម្លក់កូនស្រីតែម្នាក់របស់គាត់វិញដោយកែវភ្នែកក្រហមមិនចាញ់គ្នា។

"ម៉ាក់ម៉េចក៏ធ្វើបែបនេះទៅកើត? ហឹុក...ហេតុអីម៉ាក់ធ្វើបែបនេះ?"។ រីស្សាណា និយាយមកកាន់ម្តាយដោយសម្លេងញ័រហើយទឹកភ្នែកក៏ហូរស្រក់ដោយភាពឈឺចាប់។

"យើងធ្វើស្អីនាងឯងហា៎មីកូនចង្រៃ? នាងឯងម៉េចក៏មកវៃម៉ែខ្លួនឯងបែបនេះមីកូនចង្រៃ?"។ ណាលី ក៏ស្រែកសម្លុតខឹងនឹងកូនដែលវៃខ្លួនហើយ រីស្សាណា ក៏ពេបមាត់ក្រវីដោយការឈឺចាប់មើលមកកាន់ម្តាយ។

"ខ្ញុំនឹកស្មានមិនដល់ថាម៉ាក់ចិត្តអាក្រក់ដល់ម្លឹង! ម៉ាក់មកឈរជេរស្តីអ្នកដទៃដូចសត្វធាតុបានយ៉ាងម៉េចទៅម៉ាក់? ម៉ាក់ជេរប្រទេចផ្តាសសាគេដូចជាគេមិនមែនជាមនុស្សទៅហើយ! ម៉ាក់កំពុងតែគិត-អាយ៎!"។<ផាច់>មួយដៃត្រូវបានវាត់ចូលផ្ទៃមុខសររលោងរបស់ រីស្សាណា យ៉ាងទំនំធ្វើឲ្យនាងក្រមុំត្រូវដួលទៅលើការ៉ូហើយមាត់ក៏មានជ្រាបឈាមចេញមកដោយសារតែម្តាយនាងមិនបានវៃស្រាលដៃនោះទេតែគាត់វៃនាងមួយទំហឹងតែម្តង។

"អ្នកនាង រីស្សាណា ! តើនេះលោកស្រីកំពុងតែធ្វើអីនឹង? ហេតុអីក៏លោកស្រីអាក្រក់ចិត្តសាហាវបែបនឹង?"។ ម៉ូលី នេះក៏ស្ទុះទៅគ្រា រីស្សាណា ដែលឈឺមុខក្រហមឡើងចេញស្នាមម្រាមដៃហើយមាត់នាងក៏ជ្រាបឈាមតែ ណាលី មិនខ្វល់មុននឹងពេបមាត់សម្លក់សម្លឹង ម៉ូលី ហើយលើកដៃមកចង្អុលមុខ រីស្សាណា នោះ។

"អ្នកណាអាក្រក់ជាងនរណានាងឯងខ្វាក់គ្រាប់ភ្នែកមិនចេះមើលទេដឹង? យើងជាម៉ែបង្កើតវាណា៎!!!! យើងកើតក្បាលវាមកឲ្យឃើញពិភពលោកនេះណា៎!!! តែមីកូនអត់កំណើតនៀកវាហ៊ានលើកដៃមកវៃម្តាយបង្កើតខ្លួនឯងដើម្បីំីមីក្មេងថោកទាបដូចជានាងឯងទៅរួច!!!! យើងពិតជាស្មានមិនដល់ដូចគ្នា! នៅក្បែរមនុស្សថោកយូរថាអីចេះខុស! នាងឯងក៏ឆ្លងរោគថោកទាបបែបនឹងពីពេលណាហា៎ រីស្សាណា ?"។ ណាលី ក៏ស្រែកជំទាលដាក់ រីស្សាណា ដែលអោនមុខចុះមិនតបតហើយអ្នកដែលភ្ញាក់ផ្អើលនៅពេលនេះជា ម៉ូលី ទៅវិញមុននឹងចោលក្រសែភ្នែកនាងសម្លឹងឆ្លាស់ទៅមករវាង ណាលី នឹង រីស្សាណា។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now