ភាគទី ៤៥ : អ្នកនាងគឺជាមនុស្សល្អ!

1.4K 71 14
                                    

នារីរូបស្រស់ពេលនេះក៏ដើរដោយសភាពទ្រេតទ្រោតស្រវឹកជោកមករកចំណាតឡានដោយមិនត្រង់ខ្លួនហើយក៏ស្រាប់តែមានបុរសពីរនាក់បានឃើញនាងក៏ញញឹមញញែមដើរមករកនាងក្រមុំតែម្តង។

"ទៅណាអូនស្រី? មុខស្អាតដល់ហើយនៀក! មកពីណានឹងស្អាតម្ល៉េះ?"។ បុរសម្នាក់ក៏បេះបួយចូលទៅក្តិចថ្ពាល់ រីស្សាណា ទើបនាងលើកដៃក្រវាសគេដោយស្អប់ខ្ពើម។

"អាថោកទាប! កុំយកដៃសម្រាមឯងមកប៉ះយើង! ឋានៈឯងជាស្អីបានមកប៉ះយើង? ជៀសផ្លូវ!"។ នាងក្រមុំក៏ស្រែកជេរគេធ្វើឲ្យបុរសនោះសើចហើយក៏ចូលទៅទាញដៃនាងតែម្តង។

"យី! សម្តីឈ្លើយហើយហំទៀត! នាងជាកូននាយករដ្ឋមន្ត្រីហី? ខ្លាំងៗចឹងយើងចូលចិត្តហេ៎!!! មកទៅសប្បាយជាមួយពួកបងមើល!"។ ពួកគេក៏អូសដៃនាងក្រមុំហើយនាងក៏ប្រទាញប្រទូញជាមួយគេ។

"លែង!!! លែងយើង!!!! ជួយផង!!! កុំមកប៉ះណា៎! លែ-!"។ នាងក្រមុំក៏កំពុងរុញច្រានពួកគេក៏ស្រាប់តែភ្ញាក់ពេលមានបុរសម្នាក់ដែលចាប់ដៃនាងត្រូវដួលផ្កាប់មុខភ្លាមៗស្របនឹងបុរសម្នាក់ទៀតត្រូវបានគេចាប់កាច់ដៃទៅក្រោយ។

"អូយ!!! លែងយើង!!! ឯង...ឯងជានរណា?"។ បុរសម្នាក់នោះក៏សួរហើយ រីស្សាណា ក៏ងាកមកសម្លឹងគេឃើញថាជាបុរសម្នាក់ខ្ពស់ស្រឡះថ្ពាល់ខួចនឹងឯង។

"ជាប្តីវើុយ! ចេញឲ្យឆ្ងាយទៅមុននឹង-!"។<ក្រិក>សម្លេងកេះកៃកាំភ្លើងក៏បន្លឺឡើងធ្វើឲ្យពួកនោះភ័យរត់បះសក់តែម្តង។

"អន់មែន!!! កាំភ្លើងជ័រក៏មើលមិនដឹង! ឆើស! នេះអ្នកនាង ហ្វឺរីស យ៉ាងម៉េចហើយនឹង?"។ កម្លោះថ្ពាល់ខួចក៏ងាកមកនិយាយជាមួយនាងក្រមុំដែលសម្លឹងគេ។

"មិញនិយាយថាម៉េច?"។ នាងក្រមុំក៏តបដោយសម្លេងក្ងួរហើយ ណាមជូន ក៏លើកចិញ្ចើមដផយងឿងឆ្ងល់។

"មិញ? ខ្ញុំថាខ្ញុំជាប្តី!! មានអ្វីទាស់ខុ-"។<ផាច់>និយាយមិនទាន់អស់ផងមួយកំផ្លៀងដោយដៃតូចនោះបានវាត់មកលើថ្ពាល់នាយសង្ហាថ្ពាល់ខួចដែលឈរញញឹមនោះមួយដៃធ្វើឲ្យគេភ្ញាក់ផ្អើលតែម្តង។

"អ្នកណាអនុញ្ញាតឲ្យនិយាយបែបនឹង? ខ្លួនឯងជាស្អីបានជានិយាយបែបនឹងបាន?"។ នាងក្រមុំក៏ស្រែកដាក់គេហើយនាយកម្លោះក៏ចងចិញ្ចើម។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now