ភាគទី ៥៥ : នឹកប្រុសសហាយដល់ថ្នាក់នឹង?

1.5K 66 11
                                    

"លោកពូនេះប្រាក់! "។ ម៉ូលី ពេលនេះក៏ប្រាប់តាក់ស៊ីឲ្យឈប់ក្បែរមន្ទីរពេទ្យខណៈរថយន្ត ហ្វឺរើរីស ពណ៍ខ្មៅបានចូលចំណតមន្ទីរពេទ្យ។

នាងក្រមុំក្រោយពីដោះស្រាយលុយកាក់រួចរាល់ក៏ដើរតិចៗមួយៗសំដៅចង់ទៅមន្ទីរពេទ្យដើម្បីតាមដានសកម្មភាពរបស់លោកស្រី ណាលី ថាកំពុងតែចង់ធ្វើអ្វីទៅលោកម្ចាស់ គ្រីហ្វីន ខណៈនាងបានស្តាប់លឺការសន្ទនារបស់គាត់។

"ម៉ូលី !!!! នេះពិតជា ម៉ូ មែន!"។ សម្លេងបុរសម្នាក់បានបន្លឺឡើងខណៈដៃស្រឡូនរបស់នាងត្រូវបានដៃក្រាស់ចាប់ជាប់ទើបមុខស្រស់ងាកមកសម្លឹងហើយក៏ភ្ញាក់ផ្អើលផងរំភើបផង។

"បង គ្រីស្ទ ? នេះ-នេះបង គ្រីស្ទ មកតាំងពេលណា?"។ ម៉ូលី រំភើបខ្លាំងណាស់ក៏ងាកមកស្រវាចាប់ដៃក្រាស់វិញដោយក្តីរីករាយមុននឹងសួរនាំហើយ គ្រីស្ទ ក៏ញញឹម។

"ទើបតែមកទីក្រុងនៅថ្ងៃនេះទេ! ខ្ញុំមករក ម៉ូ ណា៎! ខ្ញុំក៏នាំក្មួយ ជូ មកដែរណា៎! នោះនៅឯហាងនំខេកឯណោះ! គេប្រាប់ថាឃ្លាន! នេះ ម៉ូ ទៅមើលកូនទេ?"។ គ្រីស្ទ ក៏ញញឹមហើយនិយាយមកកាន់នាងទើប ម៉ូលី ក៏ចោលកន្ទុយភ្នែកសម្លឹងទៅកាន់ហាងនំខេកនោះដោយកែវភ្នែករលីងរលោងតែនាងក៏ទម្លាក់ទឹកមុខចុះបន្តិចមុននឹងញញឹមស្ងួតដាក់ គ្រីស្ទ ។

"អរគុណបងខ្លាំងណាស់បង គ្រីស្ទ ដែលមើលថែគ្រួសារខ្ញុំកន្លងមក! ខ្ញុំមិនដឹងថាតបស្នងសងគុណលោកយ៉ាងណាឲ្យសមនោះទេណាបង គ្រីស្ទ ! តែថាពេលនេះខ្ញុំមានការសំខាន់! មិនទាន់អាចជួបកូនបានទេ! ពេលរួចភារៈកិច្ចពេលណាខ្ញុំនឹងទៅជួបពួកបងទាំងអស់គ្នាណា៎!"។ ម៉ូលី ក៏នឹកឃើញដល់រឿងសំខាន់មួយដែលនាងត្រូវធ្វើទើបតបមកវិញបែបនេះហើយ គ្រីស្ទ ក៏ចងចិញ្ចើមដោយងឿងឆ្ងល់។

"ហេតុអី ម៉ូ ? មានការអីសំខាន់ដល់ថ្នាក់មិនអាចជួបពួកខ្ញុំពេលនេះបាន? នេះ ម៉ូ ដឹងទេថាខ្ញុំនឹងក្មួយនឹក ម៉ូ ខ្លាំងណាស់ហើយបារម្ភពី ម៉ូ ស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយណា៎! រាល់យប់គេងមិនលក់ព្រោះបារម្ភថា ម៉ូ ពិបាកយ៉ាងណា!! រស់នៅទីនេះគេធ្វើបាបនាងយ៉ាងណា! មើលចុះ! នាងស្គមខ្លាំងណាស់! មើលក៏ដឹងថា ម៉ូ វេទនាថ្នាក់ណាដែរ! ម៉ូ ទៅវិញទៅ!"។ គ្រីស្ទ លើកដៃមកអង្អែលផ្ទៃមុខស្លេកស្លាំងរបស់នាងដោយចិត្តអាណិតធ្វើឲ្យទឹកភ្នែកនាងក្រមុំស្រក់ហើយនាងក៏ញញឹមដាក់គេមុនឹងទាញដៃគេចេញថ្នមៗហើយកាន់ជំនួសវិញ។

ប្រថុយស្នេហ៍ក្បែរគំនុំ( Risky Love Between Us ) 💜🔥🥀 ( រដូវកាលទីមួយ ) CompleteWhere stories live. Discover now