ភាគទី3

1.3K 50 0
                                    

     ក្រោយជីនចូលទៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនបាត់ គ្រូពេទ្យស្រីម្នាក់ដែរត្រូវជីនបញ្ជារមុននេះក៏ដើរទៅតាមស៊ូឈីនអោយមករកគេភ្លាម។

ក្រាកកក~~~

«មានការអ្វីបន្ទាន់និងខ្ញុំមែនទេ?» ស៊ូឈីនដើរចូលមករកគេដោយមិនភ្លេចទាញទ្វារបិទជិតវិញ កាលបើដើរមកតាមផ្លូវគ្រូពេទ្យម្នាក់ក៏និយាយរួចទៅហើយថា គេប្រហែលខឹងដែរមានគេមករកនាងដល់កន្លែងធ្វើការបែបនេះ។

«នេះជាទិន្នន័យរបស់អ្នកជម្ងឺដែរយើងត្រូវវះកាត់នៅល្ងាចនេះ  ហើយនេះជាកាលវិភាគថ្មីដែរខ្ញុំរៀបឡើងព្រោះការវះកាត់ក្នុងមួយថ្ងៃត្រូវចំណាយម៉ោងយូរខ្លាំងណាស់ មួយអាទិត្យមុនខ្ញុំទៅអូស្រ្តាលីប្រហែលមិនបានសម្រាកទេមើលទៅ»ជីនហុចឯកសារធ្ងន់កណ្ឌុកៗទៅអោយនាង ព្រោះទាំងនេះសុទ្ធតែជាការងារនិងពាក់ព័ន្ធជាមួយអ្នកជម្ងឺ គេមិនបានហៅមកស្ដីអោយរឿងនាងអ្វីនោះទេព្រោះប្រហែលគេមិនបានទៅខ្វល់និងគ្មានអ្វីដែរពាក់ព័ន្ធជាមួយនាងផង ទើបពេលនេះរឿងដែរគេនិយាយគឺសុទ្ធសឹងតែជាការងារ។

«ខ្ញុំដឹងហើយ នៅមានអ្វីទៀតទេ?»ស៊ូឈីន

«មានអ្នកជម្ងឺត្រូវការវះកាត់បន្ទាន់ នៅពេលបន្តិចទៀតនេះនាងឆាប់ត្រៀមខ្លួនទៅ ខ្ញុំនិងទៅរងចាំនៅក្នុងបន្ទប់វះកាត់មុន»ជីន

«អូខេ» ស៊ូឈីនងក់ក្បាលឆ្លើយតបនិងគេមុននិងចេញទៅរកការិយាល័យរបស់ខ្លួនវិញ ហើយដាក់គូទអង្គុយពិនិត្យមើលឯកសារប៉ុន្មាននាទីសឹមរៀបចំខ្លួន ដើម្បីចូលបន្ទប់វះកាត់។

++++

     ពីមួយថ្ងៃទៅមួយថ្ងៃនាងនិងជីនពិតជារវល់ពិតមែន ព្រោះកាលវិភាគមានពេញតារាងតែទាំងអស់ គ្មានឃើញសល់កន្លែងសម្រាកឡើយ ទើបមុខម្នាក់ៗពេលនេះដូចជាអត់ងងុយមួយខែមកអញ្ចឹង។

«ចប់មួយថ្ងៃនេះ ថ្ងៃស្អែកខ្ញុំត្រូវឡើងយន្តហោះល្មម រំខាននាងជួយclear ការងារអោយផង ខ្ញំមានការត្រូវទៅខាងក្រៅមួយភ្លែត ឬក៏ល្ងាចជួបគ្នាខ្ញុំចាំជូនទៅផ្ទះ» រាងខ្ពស់វ័យសង្ហារដែរគ្រងក្នុងឈុតឯកសណ្ឋានពណ៍សរក្បុសរបស់មន្ទីរពេទ្យក៏បន្លឺឡើង នៅពេលចេញពីវះកាត់ ដែរជាអ្នកជម្ងឺចុងក្រោយក្នុងកាលវិភាគរបស់គេ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now