គ្រប់យ៉ាងប្រែជាឈប់ធ្មឹងមានតែសម្លេងយំរបស់នាងដែរខំទប់មិនអោយអ្នកម្ខាងទៀតឮ។ បេះដូងរបស់នាងហាក់ដូចត្រូវគេចញ្ច្រាំជាចំណែក ក្រោយពេលឃើញបុរសដែរខ្លួនស្រឡាញ់កំពុងឱបថើបគ្នានិងហ្វាងលី ។នាងស្ទើរទន់ជង្គង់ដួលព្រោះប្រហែលនាងមិនដែរគិតថានិងឃើញរឿងបែបនេះឡើងភ្លាមៗពេក ណាគេក៏មិនដែរធ្វើបែបនេះទើបបានត្រឹមងាកខ្លួនថយក្រោយ បិទភ្នែករំងាប់អារម្មណ៍កុំអោយខ្លួនឯងមានប្រតិកម្មខ្លាំងពេក។
«ម៉ាក?» ស៊ូឈីនអាក់ដំណើរម្ដងទៀតពេលបែរមកក្រោយបែរជាឃើញម៉ាកកំពុងឈរនៅពីក្រោយនាង គេប្រហែលឃើញនាងយំហើយទើបបានត្រឹមរងចាំអោយនាងងាកមកឃើញគេដោយខ្លួនឯងបែបនេះ។
«ទៅកន្លែងផ្សេងទៅ»ម៉ាកដើរមកឱបស្មាររបស់នាងនាំទៅកន្លែងដែរគ្មានមនុស្សនិងល្អជាងកន្លែងនេះ សឹមប្រាប់អោយនាងធ្វើអ្វីដែរខ្លួនចង់ធ្វើ ចង់យំក៏យំចេញមក៖
«យំទៅ យំអោយអស់ហើយកុំយំទៀត»ម៉ាកអង្គុយក្បែរនាង មុននិងបន្លឺឡើង។ ព្រោះមិនបាច់អោយនាងឆ្លើយក៏ដឹងថាថាពេលនេះនាងកំពុងខូចចិត្ត នាងកំពុងយំព្រោះបុរសម្នាក់ផ្សេងដែរមិនមែនជាគេ ក៏សម្រេចមកបានហើយថាបុរសដែរនាងស្រឡាញ់ជាជីនដូចដែរគេគិតពិតមែន។
គេក៏តាមស្រឡាញ់នាងមកយូរហើយ ហើយ
មានសង្ឃឹមថានិងបានកាន់ដំណែងជាម្ចាស់បេះដូងនាងមករហូត តែពេលនេះមិនបាច់សួរក៏គេដឹងដែរ ព្រោះគេស្មានបានតាំងពីពេលគេជួលកូនចៅអោយតាមស៊ើបរកនាងមកម្ល៉េះ។ បុរសដែរនាងស្និតនិងនៅជាប់គ្រប់ពេលគឺគីមស៊ុកជីន!!!!!«ហឹកកក ហឹកកកក»
សម្លេងរបស់នាងយំចាប់ផ្ដើមបន្លឺឡើងមកម្ដងទៀត ជាហេតុធ្វើអោយគេត្រូវខាំមាត់សង្កត់ចិត្ត ព្រោះជួយនាងអ្វីមិនបានក្រៅពីកំដរនាងនៅពេលនេះនោះទេ។ យប់កាន់តែជ្រៅ ទឹកសន្សើមនិងខ្យល់ធ្លាក់ដែរចេញពីសមុទ្យមកធ្វើអោយរាងកាយរបស់នាងត្រជាក់ស្រេបតាំងពីក្បាលដល់ចុងជើង ទើបអ្នកអង្គុយក្បែររហ័សដោះអាវក្រៅរបស់ខ្លួនយកមកគ្របអោយនាង។
«មិនអីទេ លោកពាក់ទៅ»ស៊ូឈីនងាកទៅមើលគេទាំងរអៀសចិត្តនេះជួបមុខគ្នាភ្លាមមិនទាន់បាននិយាយអ្វីផង នាងក៏ត្រូវអោយគេមកអង្គុយមើលខ្លួនឯងយំ ពិតជារឿងគួរអោយអាម៉ាសខ្លាំងណាស់។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Hayran Kurguមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!