កន្លះម៉ោងកន្លងផុតទៅ......
ដោយធ្វើការទ្រាំមិនញ៉ំាបាយពេលព្រឹកមិនបាន។ទីបំផុតនាងតូចស៊ូឈីនក៏ព្រមដើរមកដាក់គូទអង្គុយលើសាឡុង និងទាញប្រអប់បាយដែរក្រវែងចោលអម្បិញមិញមកដាក់នៅលើតុញ៉ំាអោយស្រួលបួលវិញ៖
«ហឹមម ធ្វើម្ហូបយូរកាន់តែឆ្ងាញ់ហើយឯងនៀក» នាងកាន់ស្លាបព្រានិយាយម្នាក់ឯងបណ្ដើរញ៉ំាបណ្ដើរ ដោយមិនបានខ្វល់ខ្វាយពីអ្វីឡើយ ទើបនាងភ្ញាក់ព្រឿតពេលមានអ្នកទម្លុះចូលមកក្នុងoffice របស់នាងដោយមិនគោះទ្វារអោយសញ្ញាអីមុនបន្តិចបែបនេះ។
«មិចក៏ញ៉ំាចោលខ្ញុំបែបនេះ?»ជីនបិទទ្វារហើយដើរមកអង្គុយក្បែរនាង ដោយទាញស្លាបព្រាមួយគូរទៀតយកមកកាន់និងដៃ៖
«ញ៉ំាឆ្អែតហើយ មកធ្វើអីទៀត?»ស៊ូឈីនបន្តរញ៉ំាដោយមិនមើលសូម្បីតែមុខរបស់គេ នេះអម្បិញមិញនៅដេញនាងនៅឡើយទេសំណាងហើយដែរនាងនិយាយជាមួយនោះ។
«ខ្ញុំមិនបានញ៉ំាអ្វីបន្តិចទេក្រៅពីរងចាំញ៉ំាម្ហូបរបស់នាង មើសឆាប់ហុចមកនេះមកខ្ញុំញ៉ំាដែរ»ជីនយកដៃលូកទាញប្រអប់បាយពីនាងដើម្បីយកមកញ៉ំា តែនាងនៅរឹងឌឺមិនព្រមអោយគេដាច់ខាត។
«ទេ!!! មិនបាច់ញ៉ំាព្រោះអម្បិញមិញមិនឃើញលោកមកប្រញ៉ាប់ឃ្លានអីបែបនេះផង»ស៊ូឈីន
«ខឹងឬ???? ម៉ោះអោយខ្ញុំញ៉ំាសិនមកចាំលួងតាមក្រោយ»ជីននៅតែឈោងដៃប្រឹងយក តែនាងកាន់តែលើកទៅខ្ពស់និងឆ្ងាតមិនអោយគេប៉ះបានឡើយ
«មិនបានខឹង មិនបាច់មកលួង។លោកក៏ឃើញថានាងម្នាក់នោះមានបំណងចង់យកប្រៀបខ្ញុំ ចង់ដេញខ្ញុំចេញ ហើយលោកក៏ព្រមតាមនាង???»ស៊ូឈីន
«ហីយ៉ា អោយខ្ញុំធ្វើយ៉ាងមិចបើគេសុំទៅហើយ»ជីន
«ម៉ោះអោយប្រអប់បាយមកខ្ញុំមកសិនណាចាំនិយាយគ្នាទៀត ខ្ញុំឃ្លានស្ទើរស្លាប់ទៅហើយ» គេនៅកន្រ្ទោលព្រោះចង់ទាញពីដៃនាងអោយបាន ហើយនាងក៏ប្រញ៉ាប់រត់គេចចេញ កាលបើនាងចង់ឈ្នះគេដាច់ខាតទៅហើយលើកនេះ។
«ខ្ញុំមិនអោយទេ ទៅបន្ទប់ធ្វើការរបស់លោកវិញទៅ»ស៊ូឈីន
«ទេ ខ្ញុំត្រូវញ៉ំាអោយបាន កុំរត់ប្រយ័ត្នក្រពប់ខានបានញ៉ំាទាំងអស់គ្មា» គេរត់ដេញនាងបណ្ដើរ ហើយនិយាយអោយនាងប្រយ័ត្នផង។នេះលេងសុទ្ធតែកាន់បាយរត់ទៅហើយ
«ខ្ញុំចាប់បានពេលណានាងត្រូវមិនខានគេខ្វាង ស៊ូឈីន»ជីនកាន់តែហត់ពេលត្រូវរត់មកដេញតាមនាងដូចជាកូនក្មេងបែបនេះ ហើយក៏បន្ថែមល្បឿនធ្វើយ៉ាងមិចទាញនាងមកអោយបាន........
ឌឹបបប___
«ចាប់បានហើយៗ»
គេផ្ទួនពាក្យគ្នាមើលទៅសប្បាយចិត្តខ្លាំងណាស់ តែក៏រហ័សងាកឱនមកមើលដៃរបស់ខ្លួនដែរកំពុងក្រសោបចង្កេះរបស់នាងជាប់។
ពេលនេះខ្នងរបស់នាងទល់និងដើមទ្រូងរបស់គេ ដៃក៏ក្រសោបចង្កេះនាងជាប់ ស្របពេលដែរពួកគេងាកមកមើលមុខគ្នាផង ធ្វើអោយសម្លេងបេះដូងរបស់ពួកគេលោតឡើងញាប់រន្ធាប់ ដូងស្គរដែរគេកំពុងគោះវាយយ៉ាងរណ្ដំ។«ឆាប់មកញ៉ំាមក ម្ហូបត្រជាក់អស់ឥឡូវហើយ»ជីនធ្វើជាទាញប្រអប់បាយពីនាងមដាក់លើតុជាការបន្លប់ កាលបើបេះដូងដែរកំពុងលោតញាប់របស់ខ្លួនវាកើតមិនប្រក្រតីឡើង។
«អឺម...អូខេ»
ក្រោយទើបតែប្រលែងគ្នារួចពួកគេក៏បន្តរអាហារទៅដោយស្ងប់ស្ងាត់ ព្រោះមិនហ៊ានមានអ្នកណានិយាយរៀងខ្លួនទើបញ៉ំាចប់ក៏លាគ្នាមកធ្វើការវិញបែបនេះ។
To be continued 💗
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanficមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!