បន្ទាប់ពីយន្ដហោះចុះចតនៅលើទឹកដីអូស្រ្តាលីហើយពួកគេទាំងពីរក៏រហ័សធ្វើដំណើរទៅរកខនដូរទំនើបមួយកន្លែងដែរស្ថិតនៅចំកណ្ដាលទីក្រុងស៊ីដនីនៃប្រទេសកាណាដាតែម្ដង។ ម៉ោងទើបតែ8យប់ទេ ទើបម្នាក់ៗចែកផ្លូវគ្នាទៅរកបន្ទប់រៀងខ្លួនដើម្បីរៀបចំរបស់របរ ដោយបន្ទប់របស់ស៊ូឈីនគឺនៅទល់មុខគ្នានិងបន្ទប់របស់អ្នកកម្លោះយើងនេះឯង។
«សម្អាតខ្លួនរួចចាំខលមករកខ្ញុំមក និងបានចុះទៅរកអីញ៉ំាជាមួយគ្នា» សម្លេងរបស់គេបានបង្អាក់ដំណើររបស់រាងស្ដើងដែរបម្រុងនិងបិទទ្វារបន្ទប់ចូលទៅខាងក្នុង ហើយនាងក៏ងក់ក្បាលជាការឆ្លើយតបមុននិងបិទទ្វារ ទើបគេដើរចូលទៅក្នុងបន្ទប់បាត់ដូចគ្នា។
[Suchin scene]
មកដល់ក្នុងបន្ទប់ភ្លាម អារម្មណ៍ធុញថប់និងអស់កម្លាំងទាំងប៉ុន្មានក៏រសាយបាត់អស់ ក៏ព្រោះតែទេសភាពនៃទីក្រុងដ៏ស្រស់ស្អាតនេះឯង។ ពន្លឺភ្លើងរាត្រីចម្រុះពណ៍ដែរឆ្លុះចូលមកតាមកញ្ចក់សរថ្លា បង្កើតទេសភាពមួយអោយប្លែកភ្នែកនិងធ្វើអោយនាងមានអារម្មណ៍ថាចង់រស់នៅទីនេះខ្លាំងណាស់ វាមិនដូចពេលដែរនាងនៅផ្ទះចេញចូលគ្មានញាតិមិត្ត មានតែទីធ្លាផ្ទះដែរនាងមើលឡើងស៉ំាភ្នែកទៅហើយ។
ក្រោយដើរពិនិត្យក្នុងបន្ទប់រួចនាងក៏ផ្លាស់សម្លៀកបំពាក់ចេញ មុននិងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងសម្អាតខ្លួនចេញអោយបានស្អាត និងបានចុះទៅរកបាយញ៉ំាកាលបើពេលនេះនាងឃ្លានស្ទើរស្លាប់ទៅហើយ។
«គេមានដល់កម្រិតណាទៅ ទើបទិញខនដូរដល់ទៅពីរ ថែមទាំងតម្លៃរាប់លានបែបនេះទៀត»ស៊ូឈីនយកស្បៃរមកដុះស្បែកខ្លួនពេលមូជទឹកបណ្ដើរ និងនិយាយម្នាក់ឯងបណ្ដើរ កាលបើនាងពិតជាមិនដឹងពិតមែនថាជីនសល់លុយដល់កម្រិតណាបើគេមិនសូវជាឡូយឆាយ និងបញ្ចេញអោយគេឯងឃើញផង សូម្បីតែនាងក៏មិនដឹង បើមើលទៅប្អូនៗរបស់គេវិញណាគ្រាន់តែក្រឡេកក៏ដឹងតែម្ដង ថែមទាំងមានដី ឡាន លុយគ្រប់ទីកន្លែងមិនអោយចន្លោះមួយកន្លែងណាឡើយ ហើយដុកទ័រជីននេះវិញ?ក្រៅពីហាងអាហារនិងមន្ទីរពេទ្យតើគេមានអ្វីដែរនាងមិនដឹងទៀតទេ?តែយ៉ាងណានាងក៏មិនខ្វល់ស្រាប់ទៅហើយ ព្រោះរឿងមួយមុខដែរនាងតែងតែខ្វល់ខ្វាយគឺធ្វើយ៉ាងមិចទើបយកបានបេះដូងរបស់គេ?
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Фанфикមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!