ថ្ងៃថ្មី.....
រាងស្ដើងរបស់ស៊ូឈីនក្រោកមកពីដំណេកទាំងធីងធោងតែក៏ប្រទាក់ភ្នែកនិងកម្លោះជីនដែរកំពុងគេងឱបដៃលើសាឡុង ទើបនាងរហ័សស្ទុះក្រោកទៅដាស់គេយ៉ាងលឿន៖
«ជីន...ជីនន» ស៊ូឈីនកេះគេតិចៗ ព្រោះហួសម៉ោងទៅធ្វើការហើយ ណាគេគេងគ្មានភួយដណ្ដប់បែបនេះប្រាកដជាមិនលក់ស្រួលនោះទេ។
«ហឹមមម???»ជីនក្រហឹមនៅដើមករ ទើបបើកភ្នែកឡើងពេលមានសម្លេងរំខានរបស់នាង៖
«ហេតុអីមិនទៅបន្ទប់គេង? មើលទៅមិនរងារទេឬ?»ស៊ូឈីន
«ហឹម ក៏ដាក់ខ្លួនបន្តិចហើយក៏លក់តាំងពីពេលណាក៏មិនដឹង» គេនិយាយបណ្ដើរ ញីភ្នែកបណ្ដើរតាមបែបមនុស្សមិនទាន់អស់ងងុយអីបែបនេះ
«ក៏ទៅមូជទឹកសិនទៅអញ្ចឹង ចាំខ្ញុំចម្អិនម្ហូបពេលព្រឹកអោយញ៉ំា»ស៊ូឈីន
«លែងអីហើយឬ?»ជីន
«ក៏ស្រួលខ្លួនវិញហើយ លេបថ្នាំរួចក៏បាត់បែបនេះឯង។ឆាប់ទៅស្លៀកពាក់អោយស្អាតទៅ យើងយឺតម៉ោងហើយ»ស៊ូឈីនទាញគេអោយក្រោកឈរមុននិងរុញគេចូលទៅក្នុងបន្ទប់របស់គេដែរនៅមុខនេះ ហើយនាងក៏រត់មកស្លៀកពាក់វិញដូចគ្នា។
[8:00នាទីព្រឹក]
ក្រាកកក....
«មិនបាច់ញ៉ំានៅទីនេះទេ ច្រកយកទៅញ៉ំានៅមន្ទីរពេទ្យទៅ»ជីនបើកទ្វារចូលមកទាំងប្រញ៉ាប់ប្រញ៉ាល់ព្រោះហួសម៉ោងធ្វើការឡើងមួយម៉ោង តែចៃដន្យអីនាងក៏រៀបដាក់ប្រអប់បាយរួចល្មម។
«ខ្ញុំរៀបរួចហើយ»ស៊ូឈីនញញឹមព្រមទាំងលើកប្រអប់បាយឡើង ព្រោះនាងក៏គិតថានិងយកទៅញ៉ំានៅមន្ទីរពេទ្យដូចគ្នា។
«អញ្ចឹងម៉ោះ» ជីនហុចដៃទទួលប្រអប់បាយពីនាងសឹមបណ្ដើរគ្នាចុះទៅរកចំណតឡានហើយក៏បើកចេញទៅយ៉ាងប្រញ៉ាប់ព្រោះមិនចង់អោយអ្នកធ្វើការជាមួយមានអារម្មណ៍មិនល្អ ព្រោះងារគេជាគ្រូពេទ្យនិងដុកទ័រមិនមែនម្ចាស់មន្ទីរពេទ្យឯនណា។
មន្ទីរពេទ្យ....
ដូចដែរបានដឹងថាគ្រប់គ្នាសុទ្ធតែបានមកដល់កន្លែងធ្វើការអស់ហើយនៅឡើយតែពីរអ្នកនេះតែប៉ុណ្ណោះដែរមកក្រោយគេ ធ្វើអោយគ្រប់គ្នាចាប់ផ្ដើមយល់ច្រឡំថាពួកគេទាំងពីរកំពុងនៅផ្ទះជាមួយគ្នា?????

YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!