មួយថ្ងៃមួយថ្ងៃចេញតែកន្លងផុតទៅ ហ្វាងលីជាម្នាក់ដែរនៅតោងជីនជាប់ស្អិតស្ទើរគ្រប់ពេលមិនរបេះទៅណាឡើយ ជាហេតុធ្វើអោយគេគ្រប់គ្នាកាន់តែយល់ច្រឡំ។ ថ្វីបើគ្រប់យ៉ាងវាជាហេតុធ្វើអោយស៊ូឈីនខូចចិត្តតែពេលនេះនាងកាន់តែរឹងមាំ និងមានចំហរលើខ្លួនឯងច្រើនជាងពេលណាណាទាំងអស់។ បូកសរុបទៅអាចនិយាយបានថានាងមិនដែរជួបមុខ
ម៉ាក់ប៉ា មិនដែរមានអនុស្សាវរីយ៍ជាមួយម៉ាក់ប៉ា ទើបរឿងដែរធ្វើអោយនាងស្អប់បំផុតគឺការដៀលនាងថាគ្មានម៉ាក់ប៉ាប្រដៅ មិនមែនព្រោះថានាងគ្មានម៉ាក់ប៉ាឡើយ នាងទម្លាប់រស់នៅគ្មានប៉ាម៉ាក់តាំងពីដឹងក្ដីមកម្ល៉េះ តែជីវិតយុវតីរបស់នាងគឺមានជីន គេជាម្នាក់ដែរបង្កើតអនុស្សាវរីយ៍ជាច្រើនជាមួយនាង បើប្រៀបធៀបគ្នាទៅគេស្ទើរបំពេញតួនាទីជាម៉ាក់ប៉ានាងផង ជាបងប្រុសរបស់នាងទៀតផង ។គេដឹងអ្វីដែរនាងចូលចិត្ត អ្វីដែរនាងមិនចូលចិត្ត គេបារម្ភសួរសុខ
ទុក្ខ ពេលនាងឈឺក៏គេជាអ្នកមើល ពេលរីករាយក៏មានគេនៅជួយអបរអរ សាកគិតទៅមើលថាត្រង់ណាដែរនៅសុខៗនាងចង់បាត់បង់គេនោះ? នាងរស់នៅគ្មានប៉ាម៉ាក់បាន ព្រោះនាងគ្មានប៉ាម៉ាក់ គ្មានចំណងអ្វីចងភ្ជាប់គ្នាតាំងពីដើមមកទៅហើយ តែបើគេវិញនេះរស់នៅស្ទើរប្រើជិវិតរួមគ្នាទាំងស្រុងទៅហើយ។ តែកន្លងមកប៉ុន្មានសប្ដាហ៍នេះស្ថានការណ៍លំបាកលំបិន នេះបានធ្វើអោយប្រសើរឡើងស្ទើរ30% នាងចាប់ផ្ដើមចេះរស់នៅដោយគ្មានគេ នាងអាចអង្គុយញ៉ាំបាយដោយគ្មានគេមិនដូចថ្ងៃដំបូងៗ នាងអាចដើរលេងទៅណាមកណាម្នាក់ឯងដោយមិនបាច់ភ័យខ្លាច ព្រោះអវត្តមានរបស់គេធ្វើអោយនាងមានភាពក្លាហានច្រើន ទើបរហូតគេត្រូវអង្គុយកើតទុកវិញហើយថាហេតុអីនាងស្រាប់តែមិនខ្វល់ពីគេដល់ថ្នាក់នេះ????«ខ្ញុំមកដល់វិញថ្ងៃនេះហើយអ្នកនាងស៊ូ» កម្លោះ
គ្រីសរូបសង្ហារនិយាយឡើងតាមប្រព័ន្ធទូរស័ព្ទធ្វើអោយអ្នកម្ខាងនេះញញឹមតប៖«ល្អខ្លាំងណាស់ តែថាខ្ញុំមានវះកាត់មិនទំនេរថ្ងៃនេះទេ ថ្ងៃស្អែកខ្ញុំមានtripជាមួយក្រុមការងារប្រហែល4,5ថ្ងៃទើបត្រឡប់មកវិញ ខ្ញុំនិងទាក់ទងទៅលោកវិញណា»ស៊ូឈីននិងគេមើលទៅនិយាយស្និតស្នាលនិងគ្នា តើដឹងព្រោះតែហេតុអីទេ???គឺកម្លោះគ្រីសនេះណាឆាតមកនិយាយលេងជាមួយមិនលោះមួយថ្ងៃមិនដឹងជាទំនេរអីណាស់ណា។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!