ថ្ងៃបន្ទាប់......
រាងតូចស្ដើងដែរនៅក្នុងបន្ទប់ធ្វើការមើលទៅដូចជាកំពុងស្វះស្វែងរកអ្វីម្យ៉ាង ព្រោះនាងដើរទៅមករើករកាយពេញតែoffice មួយថ្ងៃហើយនៅមិនឃើញរបស់ដែរកំពុងរកទៀត។
«ហ៊ើយវាបាត់ទៅណាវា?»ស៊ូឈីនដាក់គូទអង្គុយលើកៅអីទាំងហត់នើយ នេះនាងចាំច្បាស់ណាស់ថារាល់ឯកសាររបស់អ្នកជម្ងឺនាងបានទុកនៅលើតុនេះចុះពេលនេះមិចក៏មិនឃើញ???
«ធ្វើការងារផ្សេងល្អសិនល្អជាង» នាងក្រោកឈរឡើងម្ដងទៀត មុននិងសម្រេចចិត្តឈប់រុះរកឯកសារដែរបាត់ទៅហើយ ទើបទាញសាមីឯកសារមួយច្បាប់ទៀតយកមកកាន់និងដៃមុននិងដើរចេញទៅខាងក្រៅរកម៉ាស៊ីនព្រីន.....
«សួស្ដីអ្នកគ្រូពេទ្យស៊ូ»
«ចាសសួស្ដី»
«មានការអ្វីអោយខ្ញុំជួយដែរទេ?»
«អ៎ររ គឺមិនអីទេខ្ញុំអាចធ្វើខ្លួនឯងបាន»ស៊ូឈីន
គ្រាន់តែដើរចេញពីបន្ទប់ធ្វើការរបស់នាងភ្លាមអ្នកគ្រប់គ្នាក៏រាក់ទាក់ និងចាំជួយទុកធុរៈគ្រប់គ្នាបែបនេះ ព្រោះនាងជាមនុស្សគួរអោយស្រឡាញ់ និងគួរអោយគោរពទើបធ្វើអោយស្រីម្នាក់ដែរឈរនកន្លែងព្រីនឯកសារខាងមុខនេះ ពេបមាត់ច្រណែនឈ្នានីសឡើងមកភ្លាមៗ
«គួរអោយជ្រេញ»
ពាក្យនេះគ្មានបន្លឺចេញពីមាត់អ្នកណាក្រៅពីរ ហ្វាងលីនោះទេ ដែរជាស្រីឈ្នានីសនាងក្រមុំយើងរហូតមក ព្រោះតែស៊ូឈីនមានឱកាសបាននៅក្បែរដុកទ័រជីនគ្រប់ពេលវេលាទើបអាការៈមិនមិនពេញចិត្តរបស់នាងបង្ហាញឡើងមកអោយរាល់តែពេល ហើយជាពិសេសគឺពេលនេះ ៖
«មិនប្លែកទេណាដែរនាងបាននៅក្បែរដុកទ័រជីនដល់ថ្នាក់នេះ ព្រោះមនុស្សពូកែរាយមន្តស្នេហ៍និងដើរអោយភ្នែកគេឯង គឺមានតែនាងប៉ុណ្ណោះដែរពូកែជាងគេ»ហ្វាងលី និយាយឡើងនៅពេលឃើញរាងតូចដើរមកឈរព្រីនឯកសារក្បែរខ្លួន តែស្រាប់តែក្ដៅស្លឹកត្រចៀកឡើងពេលនិយាយជាមួយគេ គេបែរជាមិនតប។
«នាងឭខ្ញុំនិយាយដែរទេ ខ្វាងស៊ូឈីន??»ហ្វាងលី
«អូ!!! នាងនិយាយជាមួយខ្ញុំឬ? ខ្ញុំស្មានតែនាងនិយាយតែម្នាក់ឯងទេតើហ» ស៊ូឈីនងាកមកមើលមុខអ្នកដែរមានបំណងចង់រករឿងខ្លួន ហើយធ្វើពុតជាភ្ញាក់ផ្អើលព្រោះនាងមិនចង់ជ្រលក់និងមនុស្សបែបនេះឡើយ វាខាតទឹកមាត់អត់ប្រយោជន៍។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Hayran Kurguមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!