ក្រោយពេលបានមកដល់កន្លែងសម្រាកហើយគ្រប់គ្នាក៏រហ័សចូលទៅក្នុងបន្ទប់ដើម្បីសម្អាតខ្លួនអោយស្អាតបាតរៀងខ្លួន ព្រោះល្ងាចបន្តិចនិងចេញទៅអង្គុយញ៉ំាអាហារនៅឆ្នេរសមុទ្រហើយទើបត្រូវតុបតែងខ្លួនអោយស្រស់បោះបន្តិច។
ឆ្នេរសមុទ្យ........
អ្នកកម្លោះជីនជាមនុស្សម្នាក់ដែររៀបចំខ្លួនរួចលឿនជាងគេ ឆ្លៀតពេលទំនេរស្រាប់និងគ្មានមនុស្សម្នាច្រើនផងគេក៏ឆ្លៀតដើរមើលជុំវិញរីស៊តរបស់ប្អូនសម្លាញ់គេលេងបន្តិច ព្រោះមិនងាយបានមកទេ..ណាខលនិយាយជាមួយគ្នាលេងមុននេះ គេក៏ផ្ដាំផ្ញើរអោយជីនជួយមើលការខុសត្រូវផង។
«សួស្ដីអ្នកប្រុសជីន ....លោកមកដល់យូរឬនៅ?ខ្ញុំសុំទោសផងដែរមិនបាននាំបុគ្គលិកទៅទទួល»មេការម្នាក់របស់ហូស៊ុកដែរនៅគ្រប់គ្រង
នៅទីនេះក៏ប្រញ៉ាប់ឱនគំនាបជាការស្វាគមន៍និងសុំអភ័យទោស នេះបងប្រុសច្បងរបស់ចាហ្វាយនាយទាំងមូល មិនបានទៅស្វាគមន៍ហើយនៅមិនបានចុះទៅមើលការខុសត្រូវដោយផ្ទាល់ទៀតព្រោះការងារគេរវល់ច្រើនទើបបែបនេះ។«មិនអីទេ..នេះខ្ញុំខានមកយូរហើយ មិនស្មានថាលោកនៅចាំខ្ញុំនោះទេ» ជីនដើរបណ្ដើរនិងនិយាយបណ្ដើរដោយមានមេការធំនៅទីនេះដើរតាមពីក្រោយជាហេតុធ្វើអោយបុគ្គលិកដែរនៅទីនេះនាំគ្នាខ្សឹបខ្សៀវអោយរញៃ។
«ខ្ញុំមិចនិងអាចភ្លេចអ្នកប្រុសបានទៅ»មេការ
«នៅមុខបុគ្គលិកមន្ទីរពេទ្យ មិនបាច់ហៅខ្ញុំបែបនេះទេ ហៅធម្មតាៗដូចដែេភ្ញៀវទូទៅបានហើយ»ជីន
«បាទ»មេការ នាំជីនដើរមើលបរិវេណជុំវិញរីស៊តនិងនិយាយពីទិន្នន័យសំខាន់ៗរៀបរាប់ប្រាប់គេអោយយល់ទើបក្រោយដើររួច គេក៏ត្រឡប់ទៅរកអ្នកគ្រប់គ្នានៅឯបន្ទប់ផ្នែកដែលគេជួលវិញ។
«អ៊ីនស៊ូឈីននៅឯណា?»
មកដល់មិនអោយបាត់ហុយដីទេ គេក៏រហ័សសួរអ៊ីនដែរឈររេរារមុខបន្ទប់របស់ស៊ូឈីនមិនទៅណា មើលចុះគ្រប់គ្នាដើរទៅដល់កន្លែងញ៉ំាដែរនៅក្បែរឆ្នេរបាត់ហើយ។

YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!