ពន្លឺព្រះអាទិត្យជះឡើងមកចូលក្នុងបន្ទប់គ្រប់គ្នាដែរគេងក្បែរសមុទ្យ អ្នកខ្លះក៏ក្រោកតាំងពីរព្រលឹម ឯអ្នកខ្លះទៀតក៏ទើបតែក្រោក តែងាកមើលក្នុងបន្ទប់នាងតូចឯណេះវិញ នៅគេងននៀលពេញពូកមិនដឹងអីនៅឡើយទេ។
រីងងងង រីងងងងង
សម្លេងទូរស័ព្ទរោទិ៍រំខាននាងអោយបើកភ្នែកឡើងទាំងមមីមមើរព្រោះយប់មិញអស់កម្លាំងខ្លាំងពេកទើប ទើបក្រោកមិនរួចបែបនេះ។«ខ្ញុំរៀបខ្លួនរួចហើយ ថ្ងៃនេះគេនាំគ្នាទៅដើរផ្សារអ្នកគ្រូពេទ្យចង់ទៅដែរទេ?»អ៊ីន
«អត់ទេខ្ញុំងើបមិនរួច អោយគេទៅចុះមិនបាច់ចាំខ្ញុំទេ»ស៊ូឈីន
«មិនស្រួលខ្លួនមែនទេ?ត្រូវការថ្នាំឬអត់?»អ៊ីន
«គ្រាន់តែអស់កម្លាំង ពេលគេងក៏បាត់ហើយកុំបារម្ភអី»ស៊ូឈីន
«ហឹមម ក៏បានអញ្ចឹងខ្ញុំទៅសិនហើយ»អ៊ីនថាហើយក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទព្រោះមិនចង់រំខាននាងយូរ ទើបគ្រាន់តែនិយាយចប់ភ្លាមនាងក៏ទុកទូរស័ព្ទចោលហើយបិទភ្នែកគេងបន្តរតែម្ដង។
[Seokjin scene]
ក្រឡេកមើលកម្លោះសង្ហារដែរតាំងចិត្តថានិងសាកល្បងស្វែងយល់ពីចិត្តខ្លួនឯងឯណេះវិញ ពេលនេះគេកំពុងធ្វើរឿងអោយកាន់តែវែងឆ្ងាយ គេឃើញស៊ូឈីនកាលពីយប់មិញ ហើយគេប្រាកដចិត្តណាស់ថានាងបានឃើញគ្រប់យ៉ាង តែគេចង់ជួបមុខនាង ចង់បកស្រាយបែរជាមិនឃើញនាងសូម្បីតែស្រមោល។
«ប្រុសម្នាក់នោះជាអ្នកណា?»
ត្រូវហើយគេនៅឆ្ងល់ពីប្រុសម្នាក់ដែរនាំនាងចេញទៅនោះ គេពិតគិតចង់ដឹងពិតមែនថាស៊ូឈីនបានទៅស្គាល់អ្នកណាមក។ គេចង់រត់ទៅតាមនាងដូចគ្នាតែហ្វាងលីបែរជាហាមឃាត់ តោងស្អិតដូចជាតុកែ។
+++++
ពេលវេលាចេះតែដើរទៅមុខ ពេលនេះក៏ដល់ម៉ោងបាយថ្ងៃត្រង់ទៅហើយ ស៊ូឈីនពាក់រ៉ូបដៃតូច ពណ៍ស មើលទៅលេចធ្លោនោងស្រស់ស្អាតខ្លាំងណាស់ ធ្វើអោយគ្រប់គ្នាដែរអង្គុយរងចាំត្រូវចាប់ភ្លឹកនិងសម្រស់របស់នាងឥតព្រិចតែម្ដង ...តែថាអ្នកណាដែរមកជាមួយនោះ?
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!