ថ្ងៃរៀបអាពាហ៍ពិពាហ៍.........
ភូមិគ្រិះកណ្ដាលទីក្រុងរបស់មហាសេដ្ឋីវ័យក្មេងពេលនេះ ពោរពេញដោយការតុបតែងយ៉ាងអស្ចារ្យស្ទើរក្លាយជាឋានសួគ៌ទៅហើយ ភ្ញៀវកិត្តិយសមិនថាឋានៈខ្ពស់ខ្ពស់ប៉ុណ្ណា ពេលនេះក៏មកចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍ដល់ឧត្តុង្គឧត្តមនេះដែរ បរិវេណដែរធំទូលាយពេលនេះរៀបចំដាក់តាំងដោយផ្កា ពាសពេញផ្លូវ និងមានរោងសម្រាប់ភ្ញៀវអង្គុយញ៉ំាអាហារនិងរងចាំពេលកូនក្រមុំមកដក់ អ្នកបម្រើ
និងអ្នករត់តុកំពុងញាប់ដៃជើងបម្រើភ្ញៀវអោយទាន់ចិត្ត ។ឯកូនកម្លោះនិងបងប្អូនកូនកម្លោះពេលនេះកំពុងអន្ទះអន្ទែងព្រោះភ័យផង អរផងជាពិសេសគឺកូនកម្លោះនិងតែម្ដង មិនដឹងជាភ័យអីណាស់ណាទេគ្រាន់តែរៀបការសោះ😆
«អគ្គនាយក គ្រឿងពេជ្របានមកដល់ហើយ»
បុគ្គលិកស្រីម្នាក់កាន់ប្រអប់កាំម្ញៃពណ៏ខ្មៅមួយនិងដៃដោយមានអង្គរក្សពីរអ្នកដើរតាមពីក្រោយ ពួកគេដើរចូលមកក្នុងភូមិគ្រិះនិងសួរចាហ្វាយរបស់ខ្លួនឡើងព្រោះមិនដឹងបន្ទប់កូនក្រមុំនៅខាងណា។«ឡើងទៅតាមអ្នកបម្រើរបស់ខ្ញុំទៅ»ថេយ៉ុងចង្អុលទៅអ្នកបម្រើដែរឈរក្បែរសាឡុងពួកគេ គ្រាន់តែឮចាហ្វាយនិយាយចប់អ្នកបម្រើរបស់គេក៏នាំអ្នកនាំគ្រឿងអលង្ការឡើងទៅខាងលើនិងគោះទ្វារបន្ទប់របស់កូនក្រមុំដែរមានប្អូនៗថ្លៃស្រីនៅក្នុងជាមួយដូចគ្នា។
តុក តុក តុក .......
«អ្នកនាង គ្រឿងអលង្ការមកដល់ហើយ»
ក្រាកកកក
ទ្វារបន្ទប់បើកឡើងហើយអ្នកតុបតែងក៏រហ័សទទួលគ្រឿងអលង្ការយកមកបំពាក់អោយនាង ។ ពេលនេះរូបរាងកូនក្រមុំបានរៀបចំរួចរាល់ហើយ មើលទៅស្រស់ស្អាតខ្លាំងណាស់ពេលនាងតុបតែងខ្លួនបែបនេះ រហូតធ្វើអោយគ្រីសស៊ីនិងហាយ៉ុនឡើងចំហរមាត់ទៅហើយ។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!