មិនប៉ុន្មានថ្ងៃក្រោយរើសឈុតរៀបការពេលនេះពេលវេលាកាន់តែកៀកទៅហើយ ស៊ូឈីននៅមិនទាន់រើទៅនៅផ្ទះរបស់ជីននៅឡើយ ទេលុះរៀបការហើយទើបរើទៅតែម្ដង តែថាព្រឹកថ្ងៃរះមិនទាន់ស្រួលបួលទេ កម្លោះជីនក៏មកឈររងចាំមុខផ្ទះរួចជាស្រេចតែម្ដង។
«ចាំយូរឬនៅ?»ស៊ូឈីនដែរទើបតែងខ្លួនរួចក៏រហ័សរត់ចេញមករកអ្នកឈររងចាំនៅខាងក្រៅ ប្រាប់អោយចូលក្នុងផ្ទះសិនក៏មិនចូល។
«ទើបអម្បិញមិញនេះទេ» ជីនញញឹមនិងដើរវាងទៅបើកទ្វារឡានដើម្បីអោយចូលទៅអង្គុយហើយក៏វាងមករកកន្លែងបញ្ជារចង្កូតឡានវិញសឹមបើកចេញទៅ។
«ហេតុអីថ្ងៃនេះមកលឿនម្ល៉េះ»ស៊ូឈីនសួរឡើងនៅពេលឃើញគេកំពុងបើកឡាន
«មានភ្ញៀវពិសេសមកជួបអូន»គេនិយាយបណ្ដើរក៏បើកឡានឆ្ពោះទៅភូមិគ្រិះបណ្ដើរ ព្រោះព្រឹកនេះមានភ្ញៀវពិសេសមកជួបនាងពិតមែន ណាគេក៏អោយជេនទៅទទួលយកមកផ្ទះរបស់គេហើយ មិនដឹងអ្នកណាដល់មុនអ្នកណានោះទេ។
«ភ្ញៀវពិសេស?ជាអ្នកណា?»ស៊ូឈីន
«បើប្រាប់អូនមិចនិងភ្ញាក់ផ្អើល?ចាំបន្តិចទៅនិងបានជួបហើយ» ជីនបន្តរដំណើរទៅមុខ ក្រោយមិនប៉ុន្មាននាទីក៏ដល់ភូមិគ្រិះរបស់គេទៅហើយ តែថាក៏ហួសទៅផ្ទះរបស់គេតែម្ដងព្រោះនៅភូមិគ្រិះមានអ្នកបម្រើច្រើនពេក គេមិនចង់ដើរទៅមានអ្នកគោរព ដើរមកមានអ្នកគោរពនោះទេ។
«ហេតុអីមកផ្ទះរបស់បង?»ស៊ូឈីន
«ព្រោះបងណាត់អោយមកទីនេះនោះអី»ជីនដើរចេញពីឡាន ហើយក៏នាំនាងចូលមកអង្គុយលើសាឡុងខាងក្នុង មិនបាច់រងចាំយូរសម្លេងឡានមួយទៀតក៏បន្លឺឡើងនិងមកចតទន្ទឹមនិងឡានគេអម្បិញមិញនេះឯង ហើយជេនដែរជាអ្នកទទួលក៏ដើរចូលមករកពួកគេទាំងពីរជាមួយវត្តមានរបស់......
«អ៊ីន??????»ស៊ូឈីន ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញអ៊ីនមកដល់ទាំងព្រឹកបែបនេះ នាងស្មានថាដល់ថ្ងៃរៀបការទើបអ៊ីនមកបានទេតើ អ្នកណាទៅដឹងមកsurprised អីថ្ងៃនេះ ។
«នឹកខ្លាំងណាស់ » អ៊ីនរហ័សរត់មកឱបមិត្តសម្លាញ់ដែរបែកគ្នាមិនទាន់បានមួយខែស្រួលបួលផង ហីយ៉ាមកដល់ទឹកដីនេះសាច់ឈាមរបស់នាងដូចជាស្រស់បោះជាងនៅអូស្រ្តាលីឆ្ងាយណាស់។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fiksi Penggemarមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!