ក្រោយរៀបរបស់របរនិងចម្អិនអាហារួច ពួកគេទាំងពីរក៏នាំគ្នាមកអង្គុយញ៉ំាអាហារពេលយប់ជាមួយគ្នា ។ នៅលើតុមានម្ហូបប៉ុន្មានមុខដែរសុទ្ធតែជារបស់ដែរនាងនិងគេចូលចិត្ត ទើបគ្រាន់តែឃើញភ្លាមក៏នាំគ្នាញ៉ំាយកៗ តែម្ដង។
«ពេលទំនេរខ្ញុំចង់ទៅទិញសម្លៀកបំពាក់ខ្លះមកទុកពាក់ព្រោះជិតដល់ខែរងារហើយ»សូឈីនបន្លឺឡើងពេលកំពុងញ៉ំាកុំអោយបរិយាកាសស្ងប់ស្ងាត់ខ្លាំងពេកនាងក៏មិនចេះនៅ ទើបគេងើបមុខមកឆ្លើយតប៖
«ហឹមម ចាំមើលកាលវិភាគការងារសិន បើទំនេរចាំខ្ញុំជូនទៅ»ជីន
«អូខេ»
«ធ្វើការថ្ងៃដំបូងមានបញ្ហាអ្វីទេ?» ជីនសួរឡើងទោះ ធ្វើការក្បែរគ្នាតែបន្ទប់ធ្វើការរបស់ពួកគេខុសគ្នាក៏មិនដឹងថាអ្នកណាយ៉ាងមិចដែរទើបសួរស្ថានភាពការងារថ្ងៃដំបូងរបស់នាង ក្រែងល៎មានបញ្ហាអ្វីរអ័ករអួល។
«ល្អខ្លាំងណាស់គ្មានបញ្ហាទេ តែនៅមិនទាន់ទម្លាប់ព្រោះនៅនឹកកូរ៉េនៅឡើយ»ស៊ូឈីន
«2ឆ្នាំទេទ្រាំទៅ នៅទីនេះនាងនិងបានបទពិសោធការងារល្អៗច្រើន ចាត់ទុកថាមករៀនការងារទៅចុះ»ជីន
«ក៏កំពុងគិតបែបនិងហើយ ព្រោះបើលោកមកទីនេះបាត់ ខ្ញុំក៏ទទេរឡត រស់នៅម្នាក់ឯងសុទ្ធសាតតែម្ដងហើយ»ស៊ូឈីន
«នាងគួររកដៃគូរច្បាស់លាស់ម្នាក់មកមើលថែអោយបានឌិតដល់និងបានជួយទុកធុរៈខ្លះ ជាមនុស្សស្រីនៅម្មាក់ឯងយូរមិនមានផលល្អទេ»ជីន
«ខ្ញុំក៏មានលោកនេះហើយ »ស៊ូឈីនតបទៅគេវិញទាំងមាត់កំពុងទំពារបាយញាប់ឆ្មេញ តែស្ទើរព្រូសចេញមកវិញពេលបានឮប្រយោគបន្ទាប់របស់គេ។
«ខ្ញុំចង់សម្ដីទៅលើសង្សារ ឬជាស្វាមីដែរមើលថែនាងបានឌិតដល់ជាងខ្ញុំ។ ខ្ញុំមិនអាចនៅក្បែរនាងបានគ្រប់ពេលនោះទេ ដូច្នេះហើយបើមាននរណាម្នាក់ដែរអាចច្បាស់លាស់និងនៅក្បែរនាងគ្រប់ពេលនាងគួរតែរៀនបើកចិត្តទទួលយកគេខ្លះ»ជីននិយាយហូរហែរ ទាំងមិនដឹងទេថាអ្នកម្ខាងទៀតកំពុងស្រង៉ាកចិត្ត នេះគ្រប់ពាក្យដែរគេនិយាយមើលទៅធម្មតាឬដូចជាបារម្ភ តែដូចជាកាំបិតដែរកំពុងចាក់ស្រេះទ្រូងនេះអោយប្រេះឆារអញ្ចឹង ...តែប៉ុន្មានឃ្លារដែរគេនិយាយក៏ដឹងបាត់ទៅហើយថាគេគ្មានអារម្មណ៍អ្វីអោយនាងទេ ក្រៅពីពាក្យថាមិត្តដូចដែរគេនិយាយពិតមែន !!!!!!

YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!