ពន្លឺថ្ងៃពណ៍មាសចែងចាំងមកគ្របដណ្ដប់អគារតូចធំទាំងឡាយដែរបណ្ដុំគ្នាឈរបង្អួតសម្រស់នៅកណ្ដាលទីក្រុង ដងផ្លូវខ្វាត់ខ្វែងមានឡាននិងទោចក្រយាន្តយន្តគ្រប់ប្រភេទដែរបរកាត់គ្នាទៅមក នៅតាមដងផ្លូវមានគេបើកហាងលក់របស់របរនិងរបស់ញ៉ំាជាច្រើនប្រភេទមិនថាហាងលក់វត្ថុអនុស្សាវរីយ៍ ហាងលក់ខោអាវ ហាងលក់សម្ភារៈប្រើប្រាស់ សុទ្ធតែមានមនុស្សម្នានៅឈររងចាំទិញកុះករ បង្កើតបរិយាកាសនាពេលរសៀលនៃទីក្រុងសេអ៊ូលអោយកាន់តែមរមាញឹកឡើង។
ក្រឡេកមកមើលអគារសែនខ្ពស់និងទំនើបទាន់សម័យនៃមន្ទីរពេទ្យមួយក្នុងចំណោមអគារជាច្រើនដែរមានឡានបើកបរចេញចូលឥតឈប់ឈរឯណេះវិញ មើលទៅហាក់មមារញឹកព្រោះអ្នកជម្ងឺនិងបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងអោយរាល់តែថ្ងៃ មិនលោះមួយថ្ងៃណាឡើយ ទើបមន្ទីរពេទ្យពេលខ្លះរកតែបន្ទប់ដាក់អោយអ្នកជម្ងឺសម្រាកព្យាបាលគ្មាន។
«ដុកទ័រជីន មានអ្នកជម្ងឺអោយលោកវះកាត់ជា
បន្ទាន់» សម្លេងអ្នកគ្រូពេទ្យវ័យក្រមុំ ដែររត់មកសស្រាក់សស្រាន បើកទ្វារការិយារបស់ដុកទ័រជាន់ខ្ពស់ ដើម្បីរកអ្នកកម្លោះដែរនៅក្នុងនោះអោយតាមទៅជួបគ្នានៅក្នុងបន្ទប់វះកាត់ជាបន្ទាន់។«ខ្ញុំដឹងហើយ អ្នកគ្រូពេទ្យជួយពិនិត្យមើកចង្វាក់
បេះដូងរបស់អ្នកជម្ងឺផង ហើយរៀបចំឯកសារទិន្នន័យរបស់អ្នកជម្ងឺយកមកអោយខ្ញុំ»ដុកទ័រជីនថាហើយក៏ដើរយ៉ាងរហ័សទៅរកកន្លែងផ្លាស់សម្លៀកបំពាក់ដើម្បីចូលទៅក្នុងបន្ទប់វះកាត់ ឯអ្នកដែរគេប្រាប់ក៏ប្រញ៉ាប់ទៅធ្វើតួរនាទីរបស់ខ្លួនដូចគ្នា។[បន្ទប់វះកាត់]
ពេលនេះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់កំពុងវឹកវរ ព្រោះគ្រូពេទ្យម្នាក់ៗសុទ្ធតែស្រវីស្រវាទដើម្បីធ្វើតួនាទីសង្រ្គោះអ្នកជម្ងឺរៀងខ្លួន មិនប៉ុន្មាននាទីក្រោយរូបរាងដុកទ័រសង្ហារក៏បង្ហាញឡើង គេប្រញ៉ាប់ដើរមកពិនិត្យទិន្នន័យអ្នកជម្ងឺ ហើយក្រវីក្បាលអស់សង្ឃឹម ព្រោះនេះជាជម្ងឺមហារីកដំណាក់កាលចុងក្រោយ អ្នកណាទៅព្យាបាលជារ? យ៉ាងណាគេក៏នៅតែប្រឹងប្រែងអោយអស់ពីសមត្ថភាពដដែរព្រោះបើមិនវះកាត់ក៏ស្លាប់ថ្ងៃនេះ ហើយបើវះកាត់បានជោគជ័យយ៉ាងណាក៏អ្នកជម្ងឺសល់ពេលអោយគ្រួសារបានមួយថ្ងៃ-ពីរ។
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
أدب الهواةមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!