ក្រោយចេញពីបន្ទប់ទឹកមក គ្រប់គ្នាក៏មកអង្គុយនៅកន្លែងប្រជុំរៀងខ្លួន កាលបើដល់ដែរកំណត់ទៅហើយ ស៊ូជីនក៏មិនបានរករឿងអ្វីព្រោះបន្តិចទៀតក៏បានដឹងគ្នាមិនខាន។
«ល្អខ្លាំងណាស់ដែរថ្ងៃនេះមិនមានអ្នកណាអវត្តមាន ម៉ោះមកចាប់ផ្ដើមពីគោលបំណងដែរយើងប្រជុំនៅថ្ងៃនេះតែម្ដងទៅ។ គឺថាថ្ងៃនេះយើងនិងមានឱកាសបានមកប្រជុំជាមួយប្រធានមន្ទីរពេទ្យដោយផ្ទាល់ហើយណា គ្រប់គ្នាប្រហែលជាមិនទាន់ស្គាល់នោះទេ» ដុកទ័រហ្វាងដែរមានវ័យចំណាស់ក៏និយាយឡើងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនតិចទេព្រោះមិនបានត្រៀមអ្វីមកសោះ ណាមិនដែរឃើញមុខប្រធានមន្ទីរនេះម្ដងណាឡើយ ឮតែពេទ្យដែេធ្វើការនៅសាខាប្រទេសកូរ៉េនិយាយតៗគ្នាថាសង្ហារ តែពួកគេមិនដែរចែកចាយរូបរបស់ប្រធានមន្ទីរពេទ្យទៅលើប្រព័ន្ធអ៊ីនធឺណេតនោះទេ ព្រោះវាជាសិលធម៍នៃការគោរពភាពផ្តាល់ខ្លួន ទើបគេមិនសូវជាលិចមុខលិចមាត់ប៉ុន្មានឡើយ បើមិនប្រកាសប្រាប់គេអោយដឹងថាខ្លួនជាគីម ស៊ុកជីន!!! ជាបុរសដែរស្ថិតនៅក្នុងតារាងសេដ្ឋីនាយដែរមានលុយចាយច្រើនជាងគេ និងជាបងប្រុសរបស់billionaire ទាំង6អ្នកដែរដូចជាទេវបុត្យជិះសេះសរចុះមកពីលើមេឃមកដើរដីអញ្ចឹង។
«ប្រធានមន្ទីរពេទ្យ?»
សម្លេងខ្សឹបខ្សៀវគ្នាបន្លឺឡើងដោយចម្ងល់រហូតត្រូវស្ងាត់ទៅវិញនៅពេលឮសម្លេងរបស់ដុកទ័រជីនឡើងមកនិយាយជំនួសម្ដង។
«អ្នកទាំងអស់គ្នាអាចនិងភ្ញាក់ផ្អើលបន្តិចបន្តួច ប៉ុន្តែខ្ញុំធ្វើទៅនេះគឺដើម្បីសង្កេតការងារនិងមកមើលការខុសត្រូវធម្មតាតែប៉ុណ្ណោះ ក៏ឃើញថាអ្នកទាំងអស់គ្នាប្រឹងប្រែងបានល្អខ្លាំងណាស់ » ជីនដែរងើបមកនិយាយហាក់មិនបានបញ្ជាក់ថាខ្លួនឯងជាប្រធានក្រុមហ៊ុនឡើយ តែតាមពាក្យពេជ្ររបស់គេយើងក៏អាចទាយដឹងហើយមែនទេ??? នេះទើបជាហេតុធ្វើអោយគ្រប់គ្នាបើកចំហរមាត់ឡើងធំៗ និងភ្ញាក់ផ្អើលស្ទើរធ្លាក់ពីលើកៅអីទៅហើយ។
«ឈប់សិន ដុកទ័រជីនចង់បានន័យថាយ៉ាងមិច? នេះកើតអ្វីឡើង?» អ៊ីនហាក់ស្រពិចស្រពិលនិងកំពុងគិតថាគេកំពុងនិយាយលេង មិចនិងអាចទៅដែរជាគេ?
YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fiksi Penggemarមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!