ភាគទី37

1.5K 37 0
                                    

ចុះអេតាស៊ីវិលហើយភ្លាម ជីនក៏លាអ៊ុនវូដើម្បីចេញទៅធ្វើធុរកិច្ចបន្តរ ដែរធ្វើអោយស៊ូឈីនញញឹមបិទមាត់មិនជិតទៅហើយ ព្រោះគេនិយាយម៉ាត់ណាគឺម៉ាត់និងពិតមែន រិតតែមិនធ្វើអោយនាងអាប់ឱនកិត្តិយសជាមនុស្សស្រីដោយសារគេឡើយ៖

«អូនចង់រៀបការពេលណា?»ជីនបើកឡានបណ្ដើរក៏សួរនាងបណ្ដើរ ព្រោះចប់ត្រឹមនេះគេទុកគ្រប់យ៉ាងអោយនាងជាអ្នកសម្រេចចិត្តម្ដង។

«ហេតុអីសួរអូន? ការងារបងរវល់ណាស់ បងក៏សម្រេចចិត្តទៅ»ស៊ូឈីន

«បងចង់អោយអូនជាអ្នករើស អូនពេញចិត្តពេលណាក៏ពេលនិងទៅចុះ បងគ្មានបញ្ហាទេ។កាន់តែលឿនកាន់តែល្អ ព្រោះយើងនិងបានរស់នៅជាមួយគ្នាដោយពេញមុខពេញមាត់ មិនពិបាកអ្នកដទៃយកទៅនិយាយអាក្រក់ពីអូន » ព្រោះបើអោយគេជាអ្នករើសគេនិងការនៅថ្ងៃស្អែកជាមិនខាន។

«2សប្ដាហ៍ទៀតល្អដែរទេ? អូនចង់ហៅអ៊ីនអោយមកចូលរួមដែរ»ស៊ូឈីនសួរទៅកាន់គេទាំងរំភើបនៅពេលគិតដល់ពេលបានជួបមិត្តតែម្នាក់របស់ខ្លួនវិញ ទោះស្គាល់គ្នាមិនយូររាប់ឆ្នាំដូចគេ តែអ៊ីនជាមនុស្សតែម្នាក់ដែរនៅក្បែរនិងយល់ចិត្តនាងជាងគេបន្ទាប់ពីជីន។

«ក៏បែបនិងចុះ បងនិងអោយអ៊ីនមកចូលរួមហើយក៏បុគ្គលិកដែរនៅទីនោះប៉ុន្មានអ្នកដែរ។ យើងនិងរៀបពិធីមង្គលការនៅក្នុងភូមិគ្រិះ តែថាពេលនេះទៅរើសឈុតរៀបការល្អដែរទេ?»ជីន

«ល្អណាស់ អូនចង់ពាក់រ៉ូបការដូចនៅក្នុងរឿងដែរអូនមើលយូរហើយ»ស៊ូឈីន និយាយជាមួយគេដូចជារំភើបណាស់អញ្ចឹង តែថាគេក៏រំភើបមិនតិចដែរ នេះជាពិធីរៀបការណាមិនអោយរំភើបមិចនិងកើត។

ហាងលក់ឈុតអាពាហ៍ពិពាហ៍✨🎷

រ៉ូបអាពាហ៍ពិពាហ៍ឆុតកូនកម្លោះកូនក្រមុំជាច្រើនដែរតាំងតម្រៀបជួរគ្នាតាំងពីមាត់ទ្វាររហូតដល់ជាន់ខាងលើដែរឆ្នៃរម៉ូតដោយអ្នកឌីហ្សាញម៉ូតល្បី និងមានតម្លៃថ្លៃកប់ពពក អ្នកមានល្មមៗស្ទើរគ្មានសមត្ថភាពទិញរ៉ូបស្អាតនៅទីនេះពាក់ឡើយ ព្រោះពួកគេលក់បែបអន្តរជាតិមិនខ្វះភ្ញៀវនៅក្រៅស្រុកកម្មង់ទិញឡើយ រហូតវត្តមានរបស់គីមស៊ុកជីននិងអនាគតភរិយាបង្ហាញឡើង បុគ្គលិកម្នាក់ៗក៏រហ័សនាំគ្នាមករាក់ទាក់និងស្វាគមន៍ ពួកគេយ៉ាងយកចិត្តទុកដាក់។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now