អរុណរះថ្ងៃថ្មី......
សម្លេងទឹកសមុទ្យបោកបក់ទៅមកតាមរលកនៅឯវាលឆ្នេរ ពន្លឺព្រះអាទិត្យជះបញ្ចេញរស្មីឡើងស្របជាមួយសម្លេងខ្យល់បក់ស្លឹកឈើអោយប៉ះទង្គិចគ្នា ជាពេលវេលាដ៏មនោរម្យរបស់មនុស្សគ្រប់រូបដែរមកលំហែរអារម្មណ៍នៅទីនេះ។ ក្រឡេកមកមើលរីស៊តដែរជាបន្ទប់ដាច់ៗពីគ្នាឯណេះវិញ យើងក៏ឃើញថាក្នុងបន្ទប់របស់រាងតូចពេលនេះកំពុងគេងឱបគ្នាយ៉ាងផ្អែមល្ហែមដែរសង្ងំគេងនៅលើគ្រែមិនព្រមក្រោកឡើយ ។
«នៅទីនេះមួយអាទិត្យទៀតល្អដែរទេ?បរិយាកាសល្អគួរអោយចង់នៅណាស់»ជីនគេងឱបស៊ូឈីនពីក្រោយហើយសង្ងំបែរទៅមើលទឹកសមុទ្យនិងទិដ្ឋភាពដ៏ស្រស់ស្អាតនៅតាមមាត់បង្អួច ព្រោះព្រឹកនេះគេមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ ទេសភាព បរិយាកាស និងមនុស្សពិសេសនៅក្បែរខ្លួនជាពេលដែរគេមិនចង់អោយកន្លងទៅនោះទេ។ក៏គិតថាខ្លួនឯងល្ងង់មិនព្រមធ្វើបែបនេះតាំងពីយូរ។
«នៅយ៉ាងមិចបាន ថ្ងៃនេះដល់ថ្ងៃត្រឡប់ទៅវិញហើយ»ស៊ូឈីនដែរសង្ងំនៅក្នុងរង្វង់ដៃរបស់គេក៏តបមកវិញ នេះមិនដែរស្រមៃទេណាថានិងបានគេមកកៀកកើយខ្លួនស្និតស្នាលដល់ថ្នាក់នេះ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. «គ្រប់គ្នាគេទៅមុនអស់ហើយ» ជីន
«ហាស???ទៅមុន??? តាំងពីពេលណា?»ស៊ូឈីនចាប់ផ្ដើមភ្ញាក់ផ្អើលពេលឮបែបនេះ សំខាន់ម៉ោងទើបតែ7ព្រឹកទេមិចក៏ទៅលឿនបែបនេះ?សម្រេចមកថានាងមិនដឹងអីសោះតែម្ដងពិតទេ?
«ក៏ប្រាប់អោយគេទៅមុននិងហើយ ។ យើងនៅទីនេះលេងប៉ុន្មានថ្ងៃទៀតសិនទៅ ទាន់មានពេលនៅតែពីរនាក់»ជីនបញ្ចប់ប្រយោគដោយបន្ដឹងកម្លាំងដៃរបស់ខ្លួនអោយនាងមកឱបជាប់និងខ្លួនកាន់តែស្និតជាងមុន ទើបនាងបង្វែរខ្លួនពីមើលទឹកសមុទ្យមករកខ្លួនគេវិញម្ដង។

YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanficមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!