មកដល់មន្ទីរពេទ្យភ្លាម គេក៏រហ័សទៅសួរបុគ្គលិកដែរនៅធ្វើការនៅទីនោះភ្លាម ព្រោះចង់ដឹងថានាងមកមន្ទីរពេទ្យដែរឬអត់ ឬទៅកន្លែងណាផ្សេងទៀត។
«អ្នកគ្រូពេទ្យស៊ូមកដល់office វិញឬនៅ?»ជីន
«ចាស គឺមកដល់ហើយទើបតែចូលទៅអម្បិញមិញនេះឯង»
«អរគុណច្រើន» ជីនថាហើយក៏ដើរចូលទៅក្នុងoffice របស់នាងតែម្ដង។ព្រោះជិះមកនៅតាមផ្លូវគេក៏គិតច្បាស់ហើយ ថានិងមកសម្រួលគ្នានិងនាង គេមិនចង់អោយនាងប្រងើយកន្តើយដាក់បែបនេះទេ រិតតែមិនចង់ឃើញពេលនាងនៅស្ងាត់ៗតែម្នាក់ៗឯងបែបនេះ។
តុក តុក តុក
ក្រាកកក......
មិនបាច់អោយមានការអនុញ្ញាតពីនាងទាន់ គេក៏បើកទ្វារចូលទៅខាងក្នុងតែម្ដង ទើបឃើញថានាងក៏កំពុងងាកសម្លឹងមកគេដូចគ្នា។
«ហេតុអីមកមិនចាំខ្ញុំសិន?»ជីនសួរទៅនាងភ្លាមៗនៅពេលបានមកជួបមុខគ្នាហើយ ហើយអ្នក
ម្ខាងទៀតក៏តបទាំងមិនមើលមុខរបស់គេចំឡើយ«ហើយលោកគិតថាព្រោះតែហេតុអី?»ស៊ូឈីនទម្លាក់ប៊ិចចុះហើយបញ្ឈប់ការងាររបស់ខ្លួន ដើម្បីងាកមកអង្គុយនិយាយជាមួយគេអោយដឹងសរខ្មៅ នេះគេស្ដីថាអោយនាងក៏ព្រមទទួលគ្រប់យ៉ាង គេអោយនាងទៅសុំទោសគ្រប់គ្នាហើយនាងក៏ទៅឥឡូវគេចង់យ៉ាងមិចទៀត????
«ខ្ញុំដឹងថានាងខឹងដែរខ្ញុំមកស្ដីថាអោយនាង ធ្វើអោយនាងខូចអារម្មណ៍ តែព្រោះខ្ញុំចង់អោយនាងល្អ ចង់អោយអ្នកគ្រប់គ្នាមើលមកនាងដូចជាទេពធិតាមិនមែនឆេវឆាវប្រើកម្លាំងបាយបែបនេះ ។ខ្ញុំជាម្ចាស់មន្ទីរពេទ្យ ខ្ញុំមានសិទ្ធស្ដីថាអោយអ្នកដែរធ្វើខុស វាខុសប៉ុណ្ណាបើខ្ញុំគ្រាន់តែចង់អោយបុគ្គលិកដែរធ្វើការនៅទីនេះមានតែរឿងល្អៗ ចេះស្រឡាញ់គ្នាសាមគ្គីគ្នា ?ជាពិសេសគឺនាង! ខ្ញុំមិនចង់អោយអ្នកណាមកវាយតម្លៃឬនិយាយអាក្រក់ពីនាងទើបខ្ញុំជ្រើសមកស្ដីថាអោយនាងបែបនេះ ។ នាងខឹងនាងមិនចង់ជួបមុខខ្ញុំ នាងអាចសង្ងំនៅក្នុងបន្ទប់បាន មិនមែនដើរទៅខាងក្រៅផ្ដេសផ្ដាសបែបនេះទេ សំណាងហើយមកវិញសុវត្តិភាព ចុះបើមានរឿងអ្វីកើតឡើងនាងគិតយ៉ាងមិចស៊ូ???»
ជីនឈរនិយាយរៀបរាប់វែងអន្លាយដូចជាឳពុកកំពុងប្រដៅកូន ហើយគ្រប់ពាក្យគេនិយាយសុទ្ធតែជាការពិត ។អាចថាគេខុសដែរគិតថានាងជាអ្នកខុសតែម្ខាង តែគេពិតបារម្ភពីនាងពិតមែនមិនថាកេរ្តិឈ្មោះឬមុខមាត់ គេគ្រាន់តែមិនចង់អោយនាងមានរឿងមិនល្អដក់ជាប់ក្នុងភ្នែកអ្នកគ្រប់គ្នាតែប៉ុណ្ណោះ។
«លោកនិយាយថាបារម្ភ តែលោកដែរខ្វល់ពីខ្ញុំខ្លះទេ? បើលោកគិតតែបន្តិចលោកនិងដឹងថាខ្ញុំជាមនុស្សបែបណា!!! ខ្ញុំដែរនៅសុខៗទៅវាយគេឯងដែរទេ? លោកក៏ដឹងថាខ្ញុំពូកែអត់ធ្មត់បំផុតហើយ តែនាងហ្វាងលីនោះជាអ្នកបង្កររឿងអោយកើតមានរឿងនេះឡើងដោយខ្លួនឯង។ ខ្ញុំនិងមិននិយាយទេថា ខ្ញុំបានកើតអ្វីមកខ្លះហើយលោកគឺជាមនុស្សតែម្នាក់ប៉ុណ្ណោះដែរដឹងច្បាស់ជាងគេប្រសិនបើលោកមិនស្ដាប់សម្ដីនាងនោះតែម្ខាង!!!» ស៊ូឈីន
«ខ្ញុំនិងរកចម្លើយពិតប្រាកដដោយខ្លួនឯង តែនាងមិនគួរធ្វើបែបនេះទេស៊ូ! នាងកំពុងប្រើជីវិតដែរមករស់នៅរៀងខ្លួនហើយ ឬចង់ផ្ដាច់ទំនាក់ទំនងនិងគ្នាត្រឹមនិងហើយ???ទើបទុកខ្ញុំចោលតាំងពីម្សិលមិញមកដល់ថ្ងៃនេះ????»ជីន
«ខ្ញុំមិនចង់និយាយជាមួយមនុស្សគ្មានហេតុផលខុសដែេទេ?»ស៊ូឈីនធ្វើជាងាកមកពិនិត្យឯកសារវិញពេលបន្លឺប្រយោគនេះរួចហើយ ទើបគេដើរមកក្បែរដើម្បីសម្រុះសម្រួលជាផ្លូវការ។
«សម្រេចមកថាឈប់ខឹងនិងខ្ញុំទៅ រឿងនេះចប់ខ្ញុំនិងមិនជីកកាយមកសួរនាំទៀតទេ »ជីនឈរក្បែរតុធ្វើការរបស់នាងសឹមលើកកូនដៃដើម្បីអោយនាងធ្ពក់ ទើបមុននិងធ្ពក់នាងក៏និយាយលក្ខខណ្ឌមកដូចគ្នា៖
«បាន! ខ្ញុំនិងមិនអោយមានរឿងនេះកើតឡើងក្នុងមន្ទីរពេទ្យទៀតនោះទេ តែក្រៅមន្ទីរពេទ្យទោះមានរឿងអ្វីក៏ដោយរវាងខ្ញុំនិងហ្វាងលី លោកគ្មានសិទ្ធពាក់ព័ន្ធបើនោះមិនមែនជារឿងរបស់លោក»ស៊ូឈីន
«ហើយចង់ឈ្លោះគ្នាយកស្លាប់រស់ឬយ៉ាងមិច?»ជីន
«ទៅសួរស្រីដែរលោកកាន់ជើងនិងទៅ ព្រោះនាងនោះទំនេរខ្លាំងណាស់»ស៊ូឈីន
«ក្រែងថាឈប់និយាយពីរឿងនេះឬ? យ៉ាងមិចព្រមតាមនិងដែរទេ?»ជីន
«បានននន» ស៊ូឈីនលើកកូនដៃទៅថ្ពក់ដៃរបស់គេ ហើយទើបសម្របសម្រួលគ្នាបានវិញមុននិងចេញទៅរកកន្លែងធ្វើការរៀងខ្លួន។
To be continued 🤍🌷

YOU ARE READING
✨ម្ចាស់បេះដូង🤍/ រដូវកាលទី3
Fanfictionមិនអាចទេដែរថាមនុស្សពីរអ្នកនៅក្បែរគ្នា រាប់អានគ្នារាប់សិបឆ្នាំនិងមិនមានអារម្មណ៍អ្វីទៅលើគ្នានោះ ទោះម្ខាងនេះមិនមាន ក៏ម្ខាងនោះត្រូវតែមានដែរ✨ គេជាអ្នកផ្ដល់ក្ដីសង្ឃឹមអោយនាង ហើយក៏ជាអ្នកកាត់ផ្ដេចវាចេញដូចគ្នា ព្រោះដែរគេមានអោយនាងគឺមិត្តភាព មិនមែនក្ដីស្រឡាញ់!!!