ភាគទី6

1.2K 50 0
                                    

    អាហារពេលល្ងាចដ៏រ៉ូមែនទិកដែរមើលទៅដូចជាគូរស្នេហ៍ត្រូវបានបញ្ចប់ទៅដោយរលូន ឡានទំនើបដែរបើកចេញទៅមិនបាន2ម៉ោងក៏ត្រឡប់លូនចូលមកជ្រកនៅកន្លែងចំណតឡានរបស់ខនដូរវិញ ទ្វារឡានបើកឡើងហើយជីនក៏ប្រញ៉ាប់ដើរវៀងចង្កូតមករកអ្នកម្ខាងទៀតដែរស្រវឹងស្រឿងៗដោយសារផឹកWine ជាមួយគេឡើងអស់មួយដប ទើបមុខមាត់ក្រហមដំណើរមិនសូវជាត្រង់ផ្លូវអីបែបនេះ។

«ដើរស្រួលបួលកុំប្រញ៉ាប់ពេក ក្រែងស្រវឹងផងឬ?»ជីនថាឡើងនៅពេលឃើញនាងដើរញាប់ឆ្មេញចូលទៅក្នុងជណ្ដើរយន្ដ ថ្នាក់គេតាមមិនចង់ទាន់។

«មិនបានស្រវឹងទេ ខ្ញុំនៅអាចដើរទៅដល់បន្ទប់នៅឡើយ»ស៊ូឈីនងាកមកតបនិងគេ ហើយក៏ដើរចូលមកក្នុងប្រអប់ជណ្ដើរយន្តមុននិងចុចជាន់ដែរត្រូវទៅនិងបន្ទប់របស់គេ។

«ខ្ញុំដឹងថាត្រឹមស្រាប៉ុន្មានកែវមិនធ្វើអោយនាងវង្វេនវង្វាន់ទេ តែក្រែងវាធ្វើទុក្ខនាងឬ?»ជីន

ទឹងងង!!

   កំពុងនិយាយគ្នាសុខៗសម្លេងជណ្ដើរយន្ដក៏បើកឡើង នេះមិនមែនជាជាន់របស់បន្ទប់ពួកគេទេ តែព្រោះមានមនុស្សប្រុសប៉ុន្មានអ្នកជាអ្នកចុចចាំឡើងទៅជាន់ខាងលើជាមួយ ទើបត្រូវឈប់ទទួលមនុស្សបន្ថែមប៉ុន្មានអ្មកទៀត។

     ខណៈជណ្ដើរយន្ដកំពុងឡើងពីមួយជាន់ទៅមួយជាន់ស៊ូឈីនក៏ឈររាងនៅឆ្ងាយពីគេណាស្លៀករ៉ូបខ្លីសំយ៉េះស្មារផង ធ្វើអោយប្រុសៗប៉ុន្មានអ្នកនោះសម្លឹងមើលនាងមិនដាក់ភ្នែក ក្រសែភ្នែកដូចពួកល្មោភកាមទើបរាងក្រាស់អត់មិនបាននិងទាញចង្កេះនាងអោយខិតចូលមកជិតក្បែរខ្លួន។

«លោកធ្វើអី?»សម្លេងសួររបស់នាងបន្លឺឡើងតិចៗក្បែរត្រចៀករបស់គេស្របនិងចង្វាក់បេះដូងដែរកំពុងលោតញាប់មិនដល់គ្នា កាលបើនៅសុខៗគេស្រាប់តែទាញចង្កេះនាងទៅឱប ធ្វើខ្លួនស្និតស្នាលដល់នេះ។

«នៅអោយស្ងៀមទៅ»ជីនឆ្លើយដោយមិនមើលមុខរបស់នាង ហើយទីបំផុតក៏ដល់ជាន់បន្ទប់របស់គេ។ទ្វារជណ្ដើរបើកឡើងហើយគេក៏នាំនាងដើរចេញទៅរកមុខបន្ទប់ សឹមលែងនាងអោយឈរស្រួលបួលវិញ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now