ភាគទី26

1.8K 51 0
                                    

ល្ងាចបានឈានចូលមកដល់ វីឡាដ៏ស្កឹមស្កៃជាប់ឆ្នេរសមុទ្យBroom ដែរមានបំពាក់ភ្លើងភ្លឺត្រចះត្រចង់កាត់ស្បៃងងឹតនៅកណ្ដាលឆ្នេរខ្សាច់និងមានអាហារDinnerជាពិសេសដែររៀបចំឡើងនៅក្នុងបន្ទប់កញ្ចក់ដែរអាចមើលឃើញទៅផ្ទៃសមុទ្យ និងពន្លឺខែយ៉ាងពិសេសដែររៀបចំឡើងដោយអ្នកបម្រើ
4,10នាក់ ព្រោះប៉ុន្មានថ្ងៃនេះគេនិងប្រើជីវិតជាសេដ្ឋីវ័យក្មេងគីមស៊ុកជីនដែរគ្រប់គ្នាកម្ររនិងបានឃើញជាមួយរាងតូច កាលបើកន្លងមកគេធ្វើខ្លួនសាមញ្ញៗពេកណាស់ទៅហើយ។

«បងចុះទៅមុនទៅ បន្តិចទៀតទើបអូនហើយ»ស៊ូឈីនស្រែកចេញពីបន្ទប់ទឹកមកព្រោះរវល់តែងខ្លួនបន្តិច ឯគេក៏ឆ្លើយតបមុននិងចុះទៅខាងក្រោមអង្គុយរងចាំនាងនៅតុអាហារមុន។

«បើរួចការងារអស់ហើយ ទៅសម្រាកទៅ»ជីនដែរអង្គុយរងចាំនាងបានមួយសន្ទុះក៏ងាកទៅប្រាប់អ្នកបម្រើ ហើយពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញអស់ ព្រោះគេមិនចង់អោយមានមនុស្សនៅរញ៉េរញៃច្រើន គេត្រូវកាលពេលវេលាផ្ទាល់ខ្លួន។

«រួចហើយៗ ចាំយូរដែរទេ?» ស៊ូឈីនរត់ចុះពីលើជណ្ដើរមកជាមួយស្បែកជើងកែងពណ៍ក្រហមចាស់ និងរ៉ូបដែរគេនាំទៅទិញនៅផ្សារទំនើប ដែរជាម៉ូតចងពុំ រឹបរាង ហើយឆែកខាងមុខដល់គល់ផ្លូវ តែមុខរបស់នាងបែរជាផាត់ធម្មតាៗ មើលទៅស៊ិចស៊ីបន្តិចនិងសុភាពបន្តិចគួរអោយគយគន់ដូចទេពធីតាទៅហើយ។

«ពាក់បែបនេះស្អាតប្លែកខ្លាំងណាស់» ជីនញញឹមដើរទៅរកនាង ហើយក៏អត់មិនបាននិងសរសើរព្រោះគេមិនដែរឃើញនាងពាក់រ៉ូបក្រហមឆើតបែបនេះពីមុនមកទេ តែថ្ងៃនេះនាងស្អាតខ្លាំងណាស់។

«បងក៏សង្ហារដូចគ្នា» ស៊ូឈីនក៏មិនភ្លេចសរសើរគេវិញដូចគ្នា មើលចុះគេពាក់ត្រឹមខោក្រណាត់ខ្មៅ អាវសឺមីដៃវែងពណ៍សរនិងប្រឡេះឡេវទ្រូងតែប៉ុន្មានគ្រាប់ទេតែគេសង្ហារលើសដែរពាក់ខោអាវពេទ្យទៅទៀត។

«ឆាប់ទៅអង្គុយទៅ ម្ហូបត្រជាក់អស់ឥឡូវហើយ»ជីនដឹកដៃនាងទៅអង្គុយលើកៅអីទល់មុខនិងគេ ហើយក៏ដើរមកអង្គុយកន្លែងរបស់ខ្លួនវិញ មុននិងចាប់ផ្ដើមញ៉ំាអាហារជាមួយភ្លើងទាន ក្រោមពន្លឺដួចខែយ៉ាងរ៉ូមែនទិក។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now