ភាគ៣៥

3.9K 258 5
                                    

មិនយូរប៉ុន្មានជុងហ្គុកក៏មកដល់កន្លែងមួយដែលឆ្ងាយពីទីក្រុង ដោយផ្លូវចូលទៅខាងក្នុងមានដើមឈើដុះជុំវិញមកយ៉ាងច្រើនក្រាស់ខ្មឹក។ ដោយនៅខាងមុខមានផ្ទះមួយដែលប៉ារបស់គេបានទិញឱ្យ។
«ឯងនេះ!» ជុងហ្គុកគ្រាន់តែមកដល់ខាងមុខផ្ទះភ្លាមគេក៏ប្រញាប់គ្រាថេយុងចូលទៅខាងក្នុង ដោយមិនចាំយូរ។

ជុងហ្គុកដាក់រាងស្តើនៅលើសាឡុង រួចគេក៏ដើរទៅយកថ្នាំលាងរបួស ដើម្បីមកលាបឱ្យថេយុងនៅមុខរបួសត្រង់ក្បាលនោះ។ បន្ទាប់ពីរាងក្រាស់លាងរបួសឱ្យថេយុងរួចរាល់គេក៏ដើរមកស្រូបខ្យល់អាកាសនៅមុខមាត់សមុទ្រ យ៉ាងរីករាយបំផុត ព្រោះគេចូលវិត្តសមុទ្រណាស់តាំងពីនៅតូច ទើបប៉ារបស់ញេទិញផ្ទះដែលនៅជាប់មាត់សមុទ្រនេះឱ្យគេ។
«លោកប៉ា!» ជុងហ្គុកដាក់ខ្លួនអង្គុយនៅលើឆ្នេរខ្សាច់សក្បុស រួចទឹកភ្នែកកូនប្រុសក៏ស្រក់ហូរចុះមក រាល់លើកឱ្យតែគេនឹកឃើញដល់ប៉ារបស់គេ។
«បើសិនពេលនេះប៉ានៅជិតខ្ញុំ ខ្ញុំប្រហែលជាសប្បាយចិត្ត រាល់ពេលដែកខ្ញុំនៅក្បែរប៉ាខ្ញុំកក់ក្តៅណាស់ ប៉ុន្តែនៅពេលដែលប៉ាបានចាកចោលខ្ញុំ ធ្វើឱ្យខ្ញុំរស់នៅដូចគ្មានអ្វីគ្រប់យ៉ាងអញ្ចឹង» ជុងហ្គុកនិយាយរៀបរាប់ ដោយក្តីនឹករឮកដល់ប៉ារបស់គេ។
«នេះ ក្រដាស់» សំឡេងតូចស្តើងម្នាក់ ហុចក្រដាសឱ្យទៅជុងហ្គុក គឺគ្មានអ្នកណាក្រៅពីថេយុងនោះទេ គេខំងើបឡើងដោយក្បាលឈឺខ្ទោកៗ រួចដើរខ្ញើកៗសំដៅមកជុងហ្គុក។
«នេះឯង»
«ខ្ញុំឃើញលោកពូយំ ទើបខ្ញុំយកក្រដាសមកឱ្យ» ថេយុងនិយាយដោយញញឹមញញែម ប៉ុន្តែអ្នកម្ខាងទៀតធ្វើមុខគួរឱ្យខ្លាច ទើបស្នាមញញឹមរបស់ថេយុងក៏រសាយបាត់ទៅវិញ។
«យើងមិនត្រូវការនោះទេ» ជុងហ្គុកស្រែកច្រលោតឱ្យថេយុង ហើយក៏ច្រានរាងតូចមួយឱ្យដួលអុកគូទមួយទំហឹង។
«អូយ៎» ថេយុងយកដៃទប់ចង្កេះរបស់ខ្លួន ព្រោះបើមិនទប់ទេចង្កេះរបស់គេនិងថ្លោះមិនខាន។
«ហេតុអី បានជាពូស្អប់ខ្ញុំ?» ថេយុងនិយាយចេញមកដោយទឹកភ្នែកហូរកាត់មកកំផែងថ្ពាល់ បេះដូងរបស់គេឈឺ ពឺត ស្ពឹក ប្រៀបដូចជាមានអ្នកណាម្នាក់យកឡាមមកអា ជាជម្រៀកៗអញ្ចេឹង។
_

ពេលរាត្រី ពន្លឺដួងខែដ៏ស្រស់ស្អាតកំពុងតែបញ្ចេញពន្លឺយ៉ាងភ្លឺ ដើម្បីបំភ្លឺមេឃនាពេលរាត្រី។ ចំណែកឯថេយុងវិញ កំពុងតែអង្គុយអោបក្បាលជង្គង់ស្តាប់សំឡេងទឹករលកជាមួយនិងខ្យល់ដែលត្រជាក់ៗមកប៉ះរាងកាយនោះ ទឹកភ្នែកជាច្រើនតំណក់ហូរចុះមកកាត់ថ្ពាល់ដ៏សែងរលោងគ្មានស្លាកស្នាមនោះ។
«ថ្ងៃណាមួយខ្ញុំ និងសារភាពប្រាប់លោកពូ ថាខ្ញុំស្រលាញ់លោកពូ» ប្រយោគដែលថេយុងនិយាយចេញមកនេះ ធ្វើឱ្យបេះដូងរបស់គេដែលកំពុងតែលោតនោះ ឈឺចុកសៀត ដូចជាមានអ្នកណាម្នាក់យកដុំថ្ម មកដំក្នុងបេះដូងរបស់គេទាំងរស់អញ្ចឹង។ ទោះគេខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីជុងហ្គុក ក៏គេមិនឃើញតម្លៃរបស់ខ្លួនដែល។
ពាក្យថាស្រលាញ់ចំពោះថេយុង គេនិយាយជាមួយតែឈ្មោះប្រុសម្នាក់ដែលមានឈ្មោះថាជុងហ្គុកប៉ុណ្ណោះ។
«បើសិនពេលនេះខ្ញុំស្លាប់បាត់ លោកពូប្រហែលជាសប្បាយចិត្ត» រាងតូចយកដៃមកស្ទាប់ទ្រូងខាងឆ្វេងទាំងឈឺចាប់ ទឹកភ្នែកដែលហូរមកដូចជាទឹកភ្លៀងក៏នៅតែស្រក់ហូរចុះមកដដែល។

ថេយុងងើបចេញពីឆ្នេរសមុទ្រ រួចក៏ដើរទៅផ្ទះដែលនៅជិតឆ្នេរសមុទ្រនោះ។

តុ តុ
សំឡេងគោះទ្វាបន្លឺឡើង ធ្វើឱ្យជុងហ្គុកដើរចេញមកដោយមុខក្រមូវ គ្មានអាវជាប់និងខ្លួន មានតែកន្សែងរុំត្រឹមចង្កេះចុះទៅខាងក្រោមប៉ុណ្ណោះ។ រាងកាយក្រាស់ ដែលគ្មានអាវបែបនេះបង្ហាញនៅសាច់ដុំធំ ព្រមទាំងមានសាច់ដុំ6កង់ទៀតផង។
«លោកពូ....» រាងតូចនិយាយដោយសំឡេងខ្សារ"ស្ទើរតែស្តាប់មិនឮរួចក៏រកដើរចូលទៅក្នុង ប៉ុន្តែត្រូវរាងក្រាស់ច្រានចេញមកវិញធ្វើឱ្យគេដួលអុកគូតទៅនិងឥដ្ធដ៏រលោងនោះម្តងទៀត។
«អ្នកណាថាឱ្យឯង ដេកក្នុងផ្ទះជាមួយយើង» ជុងហ្គុកនិយាយដោយសំឡេងខឹងសម្បារ រួចគេក៏ដើរចូលទៅខាងក្នុងមួយភ្លែត ដោយត្រលប់មកវិញជាមួយខ្នើយ និងភួយ។
«នេះ.......អូយ៎» ជុងហ្គុកគប់ខ្នើយ និងភួយ ទៅឱ្យធថេយុង ធ្វើឱ្យខ្នើយត្រូវចំកណ្តាលមុខរបស់ថេយុងតែម្តង។
«កុំរំអួយពេក ឯងគ្រាន់តែជាសម្រាមប៉ុណ្ណោះ...» ជុងហ្គុកនិយាយហើយក៏ទៅចាប់ច្របាច់មាត់រាងស្តើងដែលកំពុងតែបង្ហូរទឹកភ្នែក ដោយសារតែពាក្យអាសម្រាម។ នេះគេគ្មានតម្លៃដល់ម្លឹងហេ៎ ទើបលោកពូហៅគេបែបនេះ។ បេះដូងដែលមិនទាន់ជាសះស្បើយនោះស្រាប់តែប្រេះជាពីរ ដូចជាមានគេយកកាំបិតមកកាប់បំបែកជាម្តងទៀត។
«ហុឹ ហុឹ» ថេយុងនៅតែយណខ្សឹកខ្សួល កុំឱ្យឮសំឡេង ព្រោះគេមិនចង់ឱ្យខ្លួនទន់ខ្សោយនៅមុខចំពោះពូរបស់គេឡើយ។
«កុំរំអួយពេក ស្អែកឯងនិងត្រូវទទួលរងទារុណកម្មដែលយើងដាក់ឱ្យ ដេកឱ្យបានស្រួលទៅណា អាក្មួយចង្រៃយ៏» ជុងហ្គុកប្រលែងដៃចេញពីថ្ពាល់របស់ថេយុង រួចក៏ដើរចូលទៅខាងក្នុងផ្ទះវិញ។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Where stories live. Discover now