ពីតៗ!!!
សំឡេងស៊ីផ្លេឡាននៅពីក្រោយ ថេយុង ងាកតាមសំឡេងនោះ គេក៏ឃើញ ស៊ូប៊ីន ចុះពីលើឡានកាន់ឆ័ត្រដើរមករកខ្លួន ខណៈនេះ ស៊ូប៊ីន មិនខុសពីទេវបុត្រជិះសេះ ស មកសង្គ្រាមគេឡើយ។
«ថេយុង កើតអីមែនទេ?»
ស៊ូប៊ីន សួរដោយសំឡេងស្រទន់ ទាំងខ្សែភ្នែក និងកាយវិការបង្ហាញពីការយកចិត្តទុកដាក់មកលើនាយតូចជាអណេក។
«សិស្សច្បង ខ្ញុំសុំអោបសិស្សច្បងបន្តិចបានទេ?»
ថេយុងយំអណ្ដឺតអណ្ដកសុំការអនុញ្ញាតទាំងមិនខ្មាសមាត់ ប៉ុន្តែខណៈនេះគេលែងខ្មាសមេឃខ្មាសដីអ្វីទៀតហើយ សុំត្រឹមបានទទួលអារម្មណ៍កក់ក្ដៅបន្តិចបន្ដួចក៏គ្រប់គ្រាន់ដែរ។
«បាន...» ស៊ូប៊ីន បង្ហើបសំឡេងអនុញ្ញាតដោយក្តីអាណិតជាពន់ពេក ។ មិនថាថេយ៏ត្រូវការខ្ចីស្មាគេផ្អែកឬត្រូវការលើសពីនេះ ក៏នាយស្ម័គ្រចិត្តដែរ សុំត្រឹមតែ ស្នាមញញឹមរបស់ថេយ៏ត្រលប់មកវិញប៉ុណ្ណោះ។
«ខ្ញុំគ្មានសល់អ្នកណាគេទៀតឡើយ» ថេយុងស្រែកទ្រហោយំ រួចក៏ជ្រប់មុខទៅនឹងដើមទ្រូង ស៊ូប៊ីន ព្រោះពេលនេះគេសឹងតែអាចកើតជំងឺបាក់ទឹកចិត្តហើយ។
«ថេយ៏នៅមានបង បងនឹងមើលថែអូនរហូតឱ្យតែអូនយល់ព្រម»
រាងក្រាស់លួងលោម គេលើកដៃអង្អែលខ្នងតូចតិចៗ។
«បងព្រមស្ដាប់រឿងក្នុងចិត្តរបស់ខ្ញុំដែរទេ?» ថេយ៏ សាកល្បងសួរចិត្តស៊ូប៊ីន។ បើពេលនេះគេមិននិយាយចេញមកក្រៅទេ វានឹងស្ទះទ្រូងស្លាប់មិនខាន។
«បងរីករាយស្ដាប់ជានិច្ច អូននិយាយចេញមក ដើម្បីរំសាយទុក្ខសោកក្នុងចិត្តកុំឱ្យហ្មងសៅបែបនឹងទៀត!» ស៊ូប៊ីន លួចសប្បាយអរក្នុងចិត្តជាខ្លាំងដែលនាយតូចជ្រើសរើសយកខ្លួន។ មានន័យថាថេយ៏ទុកចិត្តនិងឱ្យតម្លៃគេខ្លាំង ទើបហ៊ាននិយាយរឿងក្នុងចិត្តប្រាប់គេ។
ថេយុង និយាយរៀបរាប់ពីអារម្មណ៍ឈឺចាប់របស់ខ្លួនទៅឱ្យស៊ូប៊ីនទាំងទឹកភ្នែកស្រក់ហូរចុះមកដូចបាក់ទំនប់ មិនខុសពីបេះដូងអ្នកស្ដាប់ដែលចុកណែនមិនចាញ់គ្នាប៉ុន្មាន។
«ទៅផ្ទះបងសិនទៅ» ស៊ូប៊ីន និយាយហើយក៏ដោះអាវក្រៅរបស់ខ្លួនទៅពាក់ឱ្យថេយុងដើម្បីឱ្យគេបាត់រងា ព្រោះមើលទៅថេយុងដូចជាចង់គ្រុនហើយ។
«ខ្ញុំអរគុណបងហើយ» ថេយុងអោនគំនាបគោរពដើម្បីជាការគួរសមរួចក៏ឡើងឡានទៅ។
-------------
«ឡានរបស់អូន ចាំបងប្រាប់កូនចៅយកទៅធ្វើឱ្យ»
ស៊ូបីន បើកឡានបណ្តើរ ដោយសម្លឹងមើលមុខថេយុងបណ្តើរ ព្រោះទម្រង់មុខរបស់ថេយុង មនុស្សស្រីអាចសុំលើកទង់សចុះចាញ់បាន។
«សិស្សច្បងមើលផ្លូវទៅ» ថេយុងងាកមកចេញទៅខាងកញ្ចក់រួចក៏ធ្វើជាសម្លឹងមើលទេសភាពខាងក្រៅដើម្បីកុំឱ្យស៊ូប៊ីនមើលមុខរបស់ខ្លួនទៀត។
ថេយុងគេប្រឹងធ្វើជាញញឹមធម្មតាទាំងដែលនៅក្នុងចិត្ត គ្រាំបេះដូងស្ទើរស្លាប់ទៅហើយ ដោយសារតែសេចក្តីស្រលាញ់តែម្ខាង។ ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកម្តងទៀតនៅពេលដែលនឹកឃើញរឿងទាំងអស់នោះ ចំណែកឯស៊ូប៊ីវិញឃើញក្នុងឡានស្ងប់ស្ងាត់និងទឹកមុខរបស់ថេយុងមិនសូវសប្បាយ ទើបដាចិត្តសួរ។
YOU ARE READING
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)