ភាគ៣២

4.1K 289 9
                                    

មួយសន្ទុះធំក្រោយមកថេយុងគេក៏បានមកដល់ក្នុងបណ្ណាល័យ រួចគេក៏ដើរទៅទូដែលគេដាក់លក់សៀវភៅប្រលោមលោកយ៉ាងច្រើន។
«យក១០ក្បាលបានហើយ» ថេយុងនិយាយខប់ក៏យកសៀវភៅនោះទៅឱ្យអ្នកគិតលុយ រួចក៏ដកកាតខ្មៅរបស់គេចេញមក។ កាតខ្មៅនេះគឺជុងហ្គុកជាអ្នកអិយទៅគេ។ ទាំងដែលជុងហ្គុកនិយាយថាស្អប់ ពេញៗមាត់បែរជាផ្គត់ផ្គង់ឱ្យថេយុងមិនដែលខ្វះសោះ។ រាល់ខែជុងហ្គុកតែងតែដាក់លុយក្នុងកាតខ្មៅរបស់ថេយុងក្នុងមួយខែពីរលានដុល្លា។
នៅពេលដែលថេយុងដើរចេញមកខាងក្រៅ មេឃក៏ចាប់ផ្តើមភ្លៀងមកតិចៗ ថេយុងគេក៏ប្រញាប់រត់ចេញទៅទាំងភ្លៀង ព្រោះខ្លាចអ្នកផ្ទះដើររកគេទៀត។ ថេយុងរត់ចេញមកមិនបានប៉ុន្មានផង ស្រាប់តែគេចាប់ផ្តើមងងឹតមុខឈឹង សៀវភៅដែលគេខំយួរមកប៉ុន្មានក៏ត្រូវទម្លាក់ចោលអស់ ថេយុងចាប់ផ្តើមឈឺក្បាលខ្ទោកៗហើយក៏ដួលសន្លប់នៅចិញ្ចើមផ្លូវ ធ្វើឱ្យមនុស្សម្នាជាច្រើនមករោមគេជិត។
«ម្នាក់នោះដូចជា...ថេយុង» ស៊ូហ្កាដែលកំពុងតែបើកឡានត្រលប់ទៅផ្ទះវិញ ក៏ឃើញថេយុងដះលសន្លប់ហើយក៏គ្រាថេយុងមកដាក់លើឡានរបស់ខ្លួនហើយក៏បើកទៅមន្ទីរពេទ្យ។
១៥នាទីផុតទៅឡានរបស់ស៊ូហ្កាក៏បានឈប់នៅក្នុងមននអីរពេទ្យដ៏ធំមួយនៅក្នុងទីក្រុងស៊េអូល។ ស៊ូហ្កាប្រញាប់បីរាងតូចទៅក្នុងដោយមានគ្រូពេទ្យជាច្រើន អ្នកបានលើកថេយុងដាក់លើគ្រែហើយក៏រុញចូលក្នុងបននទប់សង្គ្រោះបន្ទាន់។
ស៊ូហ្កាក៏ប្រញាប់ទាញទូរស័ព្ទខលទៅជុងហ្គុកដើម្បីឱ្យគេមកមើលថេយុង ប៉ុន្តែអ្នកម្ខាងទៀតដូចជាមិនខ្ចីលើកទូរស័ព្ទសោះ។ រីឯស៊ូហ្កាវិញក៏មិនដឹងធ្វើដូចម្តេចទើបចាំឱ្យថេយុងដឹងខ្លួន ហើយគេក៏ត្រលប់ទៅផ្ទះវិញ។
«លោកគ្រូពេទ្យគេយ៉ាងម៉េចហើយ?» ស៊ូហ្កាប្រញាប់សួរទៅគ្រូពេទ្យដោយស្លន់ស្លោ។
«គេមិនអីនោះទេ ប៉ុន្តែគ្រាន់តែគេគិតច្រើនពេក ទើបធ្វើឱ្យគេដល់ថ្នាក់ឈឺក្បាល់សន្លប់បែបនេះ» គ្រូពេទ្យនិយាយពីអាការះរបស់ថេយុងប្រាប់ស៊ូហ្កាហើយគាត់ក៏ត្រលប់ទៅបន្តការងារបស់គាត់វិញ។ ចំណែកឯស៊ូហ្កាក៏រត់ចូលទៅមើលថេយុង។
«យ៉ាងម៉េចហើយបានគ្រាន់តែ» ស៊ូហ្កាសួរទៅថេយុងដោយក្តីបារម្ភហើយក៏យកដៃទៅអង្អែលក្បាលរបស់ថេយុងតិចៗ

«ខ្ញុំមិនអី...នោះទេ» ថេយុងតបទៅស៊ូហ្កាវិញដោយសំឡេងខ្សាវៗ ព្រោះគេមិនសូវមានកម្លាំងកំហែងនោះទេ។
«បងខល ប្រាប់ជុងហ្គុកហើយឱ្យមកមើលឯងសិន» ស៊ូហ្កានិយាយបងទៅកាន់ថេយុងព្រោះគេមិនដែលទម្លាប់ឱ្យអ្នកណាហៅគេពូឡើយ ព្រោះមើលទៅចាស់ពេក ហិ ហិ។
«មិនបាច់ទេបងស៊ូហ្កា» ថេយុងក្រវីក្បាលដាក់ស៊ូហ្កា ចំណែកឯម្នាក់ទៀតមិនដឹងធ្វើដូចម្តេចទើបងក់ក្បាលយល់ព្រមតាមសំណើរបស់សាមីខ្លួន តាមពិតទៅគេចង់ឱ្យជុងហ្គុកបារម្ភពីថេយុងជាងនេះ។
«អាឡូ! ថេយុង ហេតុអីបានជាឯងមិនទាន់ត្រលប់មកផ្ទះទៀត»
(ខ្ញុំនៅរកអីញុំាសិន) ថេយុងកហុកជុងហ្គុកព្រោះគេមិនចង់ឱ្យអ្នកម្ខាងទៀតដឹងពីដំណឹងដែលគេនៅមន្ទីពេទ្យនោះទេ។
«ឯងកុហកយើងទេដឹង ម៉េចក័សំឡេងឯងខ្សោយម្ល៉េះ»

(ខ្ញុំមិនអីនោះទេ លោពូមិនបាច់បារម្ភនោះទេ)
«អ្នកណាថាយើងបារម្ភពីឯង យើងគ្រាន់តែសួរឯងប៉ុណ្ណោះ កុំស្រមៃថាយើងបារម្ភពីឯងឱ្យសោះ គីមថេយុង»
(ហា ហា ហា) ថេយុងសើចចេញមកដោយអស់សំណើច
«សើចស្អី»
(គ្មានអីនោះទេ បានហើយរាត្រីសួស្តី» ថេយុងនិយាយចប់ក៏យកទូរស័ព្ទមកក្តោបនៅដើមទ្រូង ព្រោះនេះជាលើកទីមួយហើយដែលជុងហ្គុកបានខលមករកគេ។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Où les histoires vivent. Découvrez maintenant