បច្ចុប្បន្ន
«ចន ថេយុងហា៎ កុំយំៗណា៎...អឺៗ...អឺៗ...»
សម្ដីរបស់មីង ស៊ូ សាងការមិនពេញចិត្តជាខ្លាំងដល់រាងក្រាស់ ធ្វើឱ្យគេងាកមកសម្លក់ស៊ីសាច់ហុតឈាមដោយការខឹងសម្បា ព្រោះប្រុសកំលោះមិនចង់ឱ្យត្រកូលដ៏ខ្ពង់ខ្ពស់របស់ខ្លួន ទៅប្រឡូកប្រឡាក់នឹងឈាមជ័រ ជុងគី ឡើយ ក្មេងម្នាក់នោះត្រូវតែប្រើនាមត្រកូលម្ដាយរបស់វាជំនួសវិញ
«ត្រកូល គីម មិនមែនត្រកូល ចន កុំឱ្យខ្ញុំឮអ្នកហៅបែបនេះទៀតឱ្យសោះ!» ជុងហ្គុក គំហកឡូវៗ មុននឹងហុចកំប៉ុងទឹកដោះគោទៅឱ្យគាត់
«ចា៎! លោកប្រុស» មីងស៊ូ តបទាំមិនហ៊ានសម្លឹងមើលមុខជុងហ្គុកចំនោះទេ ព្រោះខ្លាចខ្សែភ្នែកដ៏កំណាចដែលសម្លឹងមកដូចជាចង់ស៊ីសាច់ទាំងរស់។
គួរឱ្យប្លែកដែលសម្រែកក្មេងតូច អាចធ្វើឱ្យ ជុងហ្គុក ភ្លេចអារម្មណ៍ទុក្ខសោកទាំងឡាយទាំងពួងបានងាយ... បន្ទាប់ពីដោះស្រាយរឿងក្មេងរួចរាល់ហើយ រាងក្រាស់ក៏ស្រវាយកសោឡានចេញទៅក្រៅបាត់ទៅ...
«ថេយុង កើតមិនទាន់បានប៉ុន្មានខែផង ក៏គ្មានប៉ាម៉ាក់ទៅហើយ» មីងស៊ូ និយាយដោយអួលដើមក ព្រោះតែអាណិតក្មេងពន់ពេក។
មួយសន្ទុះក្រោយមក ថេយុង ក៏គេងលង់លក់យ៉ាងស្កប់ស្កល់បន្ទាប់ពីញុំាទឹកដោះគោបានឆ្អែតហើយ មីងស៊ូ គាត់ក៏ដាក់គេឱ្យគេងក្នុងអង្រឹងយោលក្មេង រួចក៏ត្រលប់ទៅធ្វើការងារផ្ទះរបស់គាត់វិញ។ក្លឹបកំសាន្ត
១៥នាទីក្រោយមក ជុងហ្គុក ក៏មកដល់ក្នុងក្លឹបមួយកន្លែងនៅក្នុងទីក្រុងស៊េអូលដែលសម្បូរទៅដោយអ្នកមានលំដាប់ៗ ចូលមកក្នុងក្លឹបនេះ។ បរិយាកាសអ៊ូអរក្រោមពន្លឺភ្លើងពណ៌ឆ្វេចឆ្វាច ប្រជុំទៅដោយយុវវ័យដែលមករកការសប្បាយពេលរាត្រី បទភ្លេងញាក់កន្ត្រាក់អារម្មណ៍ពិរោះរណ្ដំចិត្ត តែមិនអាចធ្វើឱ្យ ជុងហ្គុក បំភ្លេចទុក្ខសោកទាំងអម្បារម៉ានបានឡើយ។
«អា៎ ជុងហ្គុក មកអង្គុយត្រង់នេះមក»
ណាមជូន ដែលត្រូវជាសិស្សច្បងកាលពីសម័យរៀននៅវិទ្យាល័យ កំពុងតែកាន់កែវស្រាក្រេបបណ្ដើរបក់ដៃហៅសិស្សប្អូនបណ្ដើរ។
ជុងហ្គុក ក្រឡេកឃើញសិស្សច្បងទាំងពីរ ក៏ប្រញាប់ដើរចូលទៅរួមតុភ្លាម។ គេវាសកន្ទុយភ្នែកទៅឃើង សិស្សច្បង មីន យ៉ូនហ្គី គិតតែពីរផឹកស្រាដូចផឹកទឹក មើលទៅដូចចង់ងូតទៀតផង...
«បង ស៊ូហ្កា ថ្ងៃនេះម៉េចមិននិយាយរកប្អូនសោះអញ្ចឹង»
ធម្មតា មីន យ៉ូនហ្គី(ស៊ូហ្កា) ជាមនុស្សគល់ឈើស្រាប់ទៅហើយ ដល់អ៊ីចឹងទៅ ថែមបេះដូងត្រជាក់ល្អូកដូចទឹកកកទៀត ។
«មកពីឯង អត់ប្រយោជន៍ទើបយើងមិនចង់និយាយជាមួយ»
ស៊ូហ្កា គេតបទៅ ជុងហ្គុក ហើយក៏យកកែវស្រាមកក្រេប រួចក៏សម្លឹងទៅមើលស្រីៗ ដែលស្លៀកពាក់សិចស៊ី កំពុងតែរាំនៅលើឆាកនោះ ដោយការពេញចិត្ត ជំនួសឱ្យការគិតរឿងស្មុគស្មាញចិត្ត។
«កុំទៅញោះគេអី ព្រោះថ្ងៃនេះគេបែកបាក់ស្នេហាណា ហាហា»
ណាមជូន និយាយខ្សឹបៗប្រាប់ជុងហ្គុកហើយក៏សើចឮៗ ធ្វើឱ្យសាមីខ្លួនដែលជាប្រធានបទក្ដៅគគុក យកអណ្ដាតទល់ថ្ពាល់ដោយការឃ្នើសចិត្តជាខ្លាំង ។
«បងប្រុសរបស់ខ្ញុំចេះឈឺចាប់រឿងស្នេហានឹងគេដែរហាសហា...»
ជុងហ្គុក អស់សំណើចឡើងរឹងពោះ។
«បើឯងហ៊ានសើចទៀត កុំហៅយើងថាបងប្រុសទៀតឱ្យសោះ» ស៊ូហ្កា បែរមករកសម្លក់ ជុងហ្គុក ស៊ីសាច់ហុតឈាម នរណាមិនក្ដៅពេលត្រូវគេសើចចំអកឱ្យនៅនឹងមុខបែបនេះ? ហើយគេក៏មិនបានខូចចិត្តរឿងស្នេហាអីដែរ គ្រាន់តែមួយរឿងដែលគេគុំតាំងពីដែលគេនៅក្មេងមកម្ល៉េះ។
«អូយ៎ បងប្រុសខ្ញុំគ្រាន់តែនិយាយលេងសោះ» ជុងហ្គុកប្រញាប់ទៅលួងស៊ូហ្កាវិញ ធ្វើឱ្យណាមជូនទប់សំណើចមិនបាន ឱ្យតែជួបគ្នាគឺគេពីរអ្នកបងប្អូននេះតែងតែឈ្លោះគ្នារហូតមិនឱ្យខានមួយថ្ងៃនោះទេ។
«អឹម... ស៊ូហ្កា ឯងរកឃើញឃាតកដែលសម្លាប់ប៉ារបស់ឯងហើយឬនៅ?» ណាមជូន សួរទៅមិត្តសម្លាញ់បែបនេះ ស៊ូហ្កា ក៏ទម្លាក់កែវស្រាចុះ ប្រើកែវភ្នែកកំណាចនៅពេលដែលនឹកឃើញរឿងរ៉ាវរបស់ប៉ាគេ។
«មិនឃើញឃាតកទេ...តែយើងនឹងព្យាយាមស្វែងរកឱ្យឃើញ» ស៊ូហ្កាប្រើសំឡេងកំណាចក្តាប់ដៃយ៉ាងណែន កំហឹងក្រេវក្រោធទាំងប៉ុន្មានកំពុងតែដុតក្នុងខ្លួនប្រាណរបស់គេ នៅពេលដែលនឹកឃើញឃាតកម្តងៗ។
«បើឯងរកឃើញ ហើយឯងចង់ធ្វើយ៉ាងណា? នេះឯងកុំប្រាប់ថា...» ណាមជូនរកនិយាយប៉ុន្តែត្រូវស៊ូហ្កានិយាយកាត់។
«ត្រូវហើយ... គឺយើងនឹងធ្វើបែបនោះ យើងនឹងឱ្យគេស្គាល់អ្វីដែលហៅថាការឈឺចាប់ ឱ្យដូចជាពេលដែលប៉ាយើងស្លាប់» ស៊ូហ្កា ថាបែបនេះរឿងរ៉ាវកាលពីប៉ុន្មានឆ្នាំមុនក៏លេចពេញនៅខួរក្បាលរបស់គេ គឺជាថ្ងៃដែលគេឈឺចាប់បំផុត។
«ឈប់និយាយទៅ ផឹកត.ទៀត"ស៊ូហ្កាលើកកែវស្រាមកជល់ជាមួយណាមជូន និងជុងហ្គុក ផឹកដើម្បីបំភ្លេចទុក្ខសោក ផឹកព្យាបាលរបួសចិត្ត។
--------------------
ព្រឹកថ្ងៃថ្មីក៏បានឈាមចូលមកដល់ រាងក្រាស់កំពុងតែគេងយ៉ាងស្រណុកសុខស្រួល រួចគេក៏ព្យាយាមបើកភ្នែកព្រឹមៗដើម្បីឱ្យសាំនិងពន្លឺព្រះអាទិត្យដែលកំពុងតែរះប៉ះចំនិងកញ្ចក់បង្អួច គេក៏ងើបចេញពីគ្រែ ដើរយកកន្សែងដែលព្យួរនិងជញ្ជាំង រួចក៏ដើរចូលទៅខាងក្នុងបន្ទប់ទឹក ដោះខោអាវដែលជាប់និងខ្លួនទាំងប៉ុន្មានចេញ ឈរនៅក្រោមតំណក់ទឹកផ្កាឈូក ឱ្យស្រក់មកប៉ះនិងផ្ទៃមុខរបស់គេ ដើម្បីបំបាត់ភាពតប់ប្រមល់ខ្លះនៅក្នុងខ្លួន។
មួយសន្ទុះក្រោយមករាងក្រាស់ ក៏ដើរចេញមកវិញដោយមានកន្សែងរុំត្រឹមល្វែងខាងក្រោម ចំណែកល្វែងលើល្ហរល្ហេវបង្អួតស៊ិចផេកកង់ៗ រួចក៏ដើរមកជិត សម្លឹងមើលទៅក្មេងដែលកំពុងតែបើកភ្នែកសម្លឹងមកមើលគេយ៉ាងភ្លឹះៗ។
«យើងស្អប់ឯងណាស់ អាក្មួយហេងស៊យ!» ជុងហ្គុកគេសម្លឹងមើលទៅក្មេងនោះប្រៀបដូចជាមានគំនុំតាំងពីជាតិណាមកអ៊ីចឹង ។
«ហិ ហិ» ថេយុង សើចហើយមើលមុខគេភ្លឹះៗគួរឱ្យស្រលាញ់បំផុត ប៉ុន្តែស្រាប់ ជុងហ្គុក គឺគួរឱ្យស្អប់បំផុត មិនគួរឱ្យស្រលាញ់អីសូម្បីបន្តិច ប៉ុន្តែមិនទាន់បានប៉ុន្មានផងសំឡេងសើចនោះប្តូរមកជាសំឡេងយំទៅវិញ...
«ង៉ា... ង៉ា...» សំឡេងរបស់ទារកដែលកំពុងតែគេងលើគ្រែនោះស្រាប់តែប្តូរពីការសើចទៅជាយំវិញ ធ្វើឱ្យ ជុងហ្គុក ប្រញាប់ដើររក ទឹកដោះគោ ដើម្បីមកឱ្យ ថេយុង ព្រោះគេខ្ជិលស្តាប់សំឡេងរបស់ក្មេងម្នាក់នេះខ្លាំងណាស់។
«ហ៊ឹស គួរឱ្យរំខានមែន នេះវ័យរបស់យើងទើបតែ១៨ឆ្នាំ គឺជាវ័យ ដែលសប្បាយបំផុត ហេតុអីបានជាយើងមកមើលក្មេងនេះទៅវិញ?» ជុងហ្គុក និយាយចេញមកដោយអារម្មណ៍ធុញធប់ ព្រោះគ្រាន់តែងើបមកភ្លាមបែរជាត្រូវមកវិលមុខ ជាមួយក្មេងដែលគេស្អប់ម្នាក់នេះទៅវិញ។
«ម៉ោងជិតដប់មួយហើយ មីងស៊ូមិនទាន់ មកពីផ្សាទៀតហ្អេ» ជុងហ្គុក រអ៊ូហើយក៏ដើរបី ថេយុង ទៅវិញទៅមក ព្រោះគេមិនទាន់បាត់យំទៀតទោះឱ្យញុំាទឹកដោះគោហើយក៏ដោយ។
«អឹ...អឺ...» ជុងហ្គុក គេចង់ច្រៀងបំពេរក្មេង ប៉ុន្តែគេមិនចេះនោះទេ ធ្វើយ៉ាងណាក៏មិនបាត់យំដែល បានត្រឹមតែយោលចុះឡើងៗនៅក្នុងដៃទាំងទាល់តម្រិះ។
«កាន់តែយូរទៅ ឯងកាន់តែឡើងចាងហើយតើ អាក្មួយគម្រក់»
ជុងហ្គុក គ្រឺតធ្មេញ ព្រមទាំងសម្លឹងមើលមុខថេយុងដូចជាខ្លាកំណាចអញ្ចឹង គឺគួរឱ្យខ្លាចបំផុតហើយ ។
----------
មួយសន្ទុះក្រោយមក មីងស៊ូ ក៏បានមកដល់ភូមគ្រឹះវិញ រួចគាត់ក៏ប្រញាប់យកអីវ៉ាន់មកដាក់លើតុនៅក្នុងផ្ទះបាយ មុននឹងឡើងមកមើលថេយុង ព្រោះយំមិនទាន់បាត់នោះទេ។
«បាត់យំទៅ កូន» មីងស៊ូ ប្រៀបដូចជាម្តាយរបស់ ថេយុង អញ្ចឹង ព្រោះគាត់មើលថែក្មេងតូចតាំងតែពីកើតមក គាត់បីនៅទារកតូចលើក យោលចុះយោលឡើងមិនបានប៉ុន្មានផងក៏បាត់យំហើយ ធ្វើឱ្យជុងហ្គុកខាំមាត់សង្កៀតធ្មេញដាក់ថេយុងទាំងគុំកួនបំផុត ព្រោះគេខំច្រៀងបំពេរមួយថ្ងៃហើយនៅមិនបាត់យំ គ្រាន់តែមីងស៊ូមកកាន់ភ្លាមបាត់យំតែម្តង។
«អ្នកប្រុសថេយុង មើលទៅសង្ហាណាស់»
មីងស៊ូ គាត់សរសើរ ថេយុង ហើយក៏មកមើលមុខរបស់ ជុងហ្គុក ព្រោះគាត់គិតថា ពូ និង ក្មួយ សង្ហាដូចគ្នា។
«ឆឹស!»
ជុងហ្គុក ធ្វើមាត់មិនពេញចិត្ត រួចក៏ដើរសំដៅទៅទូរខោអាវ ដើម្បីយកសម្លៀកបំពាក់មកស្លៀក ព្រោះថ្ងៃនេះគេត្រូវទៅក្រុមហ៊ុននៅថ្ងៃទីមួយផង។
«ជួយយកគេចុះទៅក្រោមផង»
ជុងហ្គុក និយាយដោយទឹកមុខរាបស្មើ ព្រោះក្មេងនេះតែងតែដេកជាមួយគេរាល់យប់ នេះដោយសារតែមេធាវីឱ្យថេយុងដេកជាមួយគេនោះទេ បើមិនអញ្ចឹងគេនិងឱ្យក្មេងម្នាក់នេះទៅដេកនៅឯផ្ទះបាយបាត់ហើយ។
ជុងហ្គុក បានរៀបចំខ្លួនរួចរាល់ ដោយពាក់អាវសឺមឺពីក្នុង រួចក៏មានអាវគ្រ័ហ្សេពីក្រៅដែលជាម៉ាកប្រ៊េនម៉ាក JK ព្រោះអាវមួយនេះគឺ ជុងហ្គុក ជាអ្នកច្នៃម៉ូតវាមកដោយខ្លួនឯង ហើយតម្លៃអាវនេះ គឺថ្លៃកប់ពពក រីឯចំនួនមានកំណត់។
រាងខ្ពស់សង្ហាដើរចុះមកក្រោម ព្រមទាំងគ្រវីសោឡាន រួចដើរទៅឡានសំណព្វចិត្តជាកាដូដែលប៉ារបស់គេទិញឱ្យ សម្រាប់ថ្ងៃកំណើត ចំណែកឯឡាននេះវិញ គឺមានតែមួយនៅក្នុងមួយប្រទេសប៉ុណ្ណោះ។
ជុងហ្គុក ក៏បានមកដល់ក្រុមហ៊ុន ទឹកមុខអ្នកកំលោះឡើងមាំដែលធ្វើឱ្យបុគ្គលិកទាំងអស់ខ្លាចរអា ជាមួយនឹងទឹកមុខដ៏កំណាចរបស់គេ។ កែវភ្នែកមុត សម្លឹងមើលធូលីដី និងសំរាមរាយពាសពេញក្នុងបន្ទប់ធ្វើការរបស់ខ្លួនទាំងឃ្មុំនៅក្នុងចិត្ត។
«ថូ~នី!» ជុងហ្គុក គ្រហឹមតាមជើងធ្មេញ ហៅឈ្មោះអ្នកបោសសម្អាត ។
ថូនី រត់ត្របាញ់ជើងស្លេកមុខ ព្រោះតែថ្ងៃនេះនាងរវល់ទើបមកសម្អាតមិនទាន់។
«ឱ្យខ្ញុំសុំទោសផងលោក ខ្ញុំសន្យាថាមិនឱ្យមានលើកក្រោយទៀតទេ» ថូនី ញ័រមាត់ទទ្រើត ធ្មេញភ្នែកឡើងជិត ឈ្ងោកមុខចុះសម្លឹងមើលចុងជើងខ្លួនឯង។
«អឹម...ល្អហើយ កុំឱ្យមានលើកក្រោយឱ្យសោះ»
ជុងហ្គុក ដើរទៅអង្គុយតុធ្វើការរបស់គេ រួចក៏បើកប្រអប់ប៉ាន់កាបូបដែល ទើបនឹងច្នៃម៉ូតហើយមកតេស្តគុណភាព។
ក្រោយពេលដែលលោកប៉ាចែកឋានទៅ បន្ទុកទាំងអស់ក្នុងគ្រួសារត្រូវធ្លាក់លើខ្លួននាយតែម្នាក់រ៉ាប់រង ថ្វីដ្បិតថាហត់នឿយ និងត្រូវចួបព្យុះភ្លៀងជីវិតជាច្រើន ប៉ុន្តែជុងហ្គុកជាមនុស្សឆ្លាត ឆាប់ភ្ញាក់រលឹក ពិសេសគេជាមនុស្សដែលចូលចិត្តរៀនពីអ្វីដែលថ្មីប្លែក ទើបនាយយល់ថាការងារទាំងអស់ មិនមែនជាបន្ទុក តែជាមេរៀនដែលគេត្រូវស្វែងយល់ទៅវិញ។
«???»
រាងក្រាស់ជ្រួយចិញ្ចើមជាប់ ម្រាមមាំស្ទាបស្បែកកាបូបដែលជាម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនទាំងក្ដៅឆួលក្នុងទ្រូង។
«គិតថាយើងក្មេង ចង់ជាន់ក្បាលលេងអ៊ីចឹងហេស៎?»
ផាំង!!!
ជុងហ្គុក ទះតុមួយដៃផាំង ក្នុងភ្នែកក៏ចាប់ផ្ដើមមានដុំភ្លើងហោះទៅមក មុននឹងគេចុចទូរសព្ទទាក់ទងទៅលេខាជាបន្ទាន់។
«អាឡូ!»
(ជម្រាបសួរលោកចន!)
«ទៅហៅអ្នកគ្រប់គ្រងរោងចក្រ និងប្រធានផ្នែកឌីសាញមកចួបខ្ញុំឥលូវនេះ!»
(ចាសលោក!)
BẠN ĐANG ĐỌC
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Kinh dịពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)