រំលងទៅ២៥នាទីក្រោយមក ឡានរបស់ ប៊េនី ក៏មកឈប់នៅពីមុខខនដូទំនើបផ្ទាល់ខ្លួនមួយកន្លែង រួចនាងក៏គ្រាហ៍ ជុងហ្គុក ឡើងជណ្តើរប្រអប់ ដើម្បីទៅបន្ទប់របស់នាង។
«អូយ៎» គ្រាន់តែមកដល់ភ្លាម ប៊េនី ក៏ដាក់ឱ្យរាងក្រាស់គេងលើពូក ហើយ នាងក៏ចាប់ផ្តើមដោះអាវរបស់រាងក្រាស់ចេញពីខ្លួន។
ហើយនាងក៏ចាត់ការសម្លៀកបំពាក់ខ្លួនឯងចេញអស់ ស្រាតកំដររាងក្រាស់កុំឱ្យគេននលគកទាំងកណ្ដោចកណ្ដែង។ ស្រីស្អាត លូកដៃទាញទូរសព្ទមកបើកកាំមេរ៉ា សារ៉េសារ៉ងរកប្លង់ណាដែលស្អាតហើយចាប់យកមុខរបស់ ជុងហ្គុក ឱ្យច្បាស់បំផុត តាមដែលអាចធ្វើទៅបាន។
«ក្រឹប» នាងថតរួច ក៏ផ្ញើរូបភាពស្រើបស្រាលទៅចូលទៅក្នុងទូរសព្ទរបស់ថេយុងភ្លាម។
«យំឱ្យបែកថ្លើមងាប់ទៅអាក្មេងនរក!» បបូរមាត់ក្រហមទុំញញឹមកំណាចសប្បាយចិត្តរហូតលាក់មិនជាប់។
-------------------------
ចំណែកឯ ថេយុង វិញគេកំពុងតែអង្គុយរងចាំជុងហ្គុកនៅខាងងក្រោមពេលនេះម៉ោង៣ទាបភ្លឺទៅហើយ ក៏មិនទាន់ឃើញលោកពូត្រលប់មកផ្ទះវិញសោះ។«ហ៊ឺយ...» មាត់តូចស្ងាបជាច្រើនដង រីឯភ្នែកបើកលែងចង់រួចទៅហើយ ព្រោះងងុយខ្លាំងណាស់។
«ទីង!» សំឡេងសារក្នុងទូរសព្ទលោកឡើង។
តិចលោកពូទេដឹង?ថេយុង ប្រញាប់ញីភ្នែក ហើយស្ទុះស្ទាស្ទាបរកទូរសព្ទទាំងក្នុងចិត្តព្រួយភ័យខ្លាចលោកពូមានរឿងអ្វីធ្ងន់ធ្ងរ ទើបថ្មើរនេះមិនទាន់ឃើញវិលវិញ
ប៉ុន្តែរូបភាពដែលលោតចូលមក ធ្វើឱ្យគេស្រាងភ្នែកឡើងផ្សា«អឹក...» ទូរសព្ទទំនើបជ្រុះពីដៃ កម្លាំងកំហែងក្នុងខ្លួនល្ហឹតល្ហៃ មិនទាន់បានដេកទេ តែហេតុអ្វីគេមានអារម្មណ៍ថាស្វាងចេសអ៊ីចឹង? តំណក់ទឹកថ្លាៗស្រក់ចុះមកឡើងផ្សាភ្នែកទាំងគូ បេះដូងលោតញាប់ ឈាមសឹងតែកកដុំៗ...
«ហេតុអីខ្ញុំឈឺចាប់យ៉ាងនេះ? ខ្ញុំគ្រុនហើយមែនទេ? លោកពូមានស្រីដែលគាត់ស្រលាញ់ ហេតុអីខ្ញុំចុកក្នុងទ្រូងអ៊ីចឹង? តើខ្ញុំកំពុងប្រចណ្ឌលោកពូខ្លួនឯងអ៊ីចឹងមែនទេ?» ទឹកភ្នែកថេយុងនៅតែបន្តស្រក់ហើយក៏ប៉ះត្រូវមុខរបួស ធ្វើឱ្យវាក្រហាយផ្សា ប៉ុន្តែថេយុងមិនឈឺរបួសប៉ុណ្ណឹងទេ អ្វីដែលគេឈឺនោះគឺ ចិត្ត។
«ខ្ញុំខុសហើយមែនទេ? ទើបទេវតាដាក់ទោសខ្ញុំបែបនេះ?»
ថេយុង យំស្រែកសួរមេឃក៏មេឃមិនឆ្លើយ បានត្រឹមយកខ្នងដៃជូតទឹកភ្នែកទាំងទ្រូងខ្លោចផ្សា អារម្មណ៍ស្នេហាជារឿងរបស់ចិត្ត គេមិនអាចហ៊ានឃាត់ចិត្តដែលរំកិលព្រំដែនបាន ប៉ុន្តែគេអាចហាមឃាត់ខ្លួនឯងបាន។ មិនរារាំងបេះដូងដែលនឹករលឹកលោកពូទាំងថ្ងៃយប់ តែអាចនាំខ្លួនឯងចេញឱ្យឆ្ងាយពីលោកពូជារៀងរហូតបាន...
ថេយុង ងើបចេញពីសាឡុងទាំងគ្មានកម្លាំង ព្រោះពេលនេះគេឈឺទាំងកាយ ឈឺទាំងចិត្ត រាងស្ដើងដើរទៅក្នុងបន្ទប់ដោយគ្មានកម្លាំងកំហែងនៅក្នុងខ្លួនទាល់តែសោះ។
YOU ARE READING
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)