ភាគ៦(កែសម្រួលថ្មី)

4.6K 307 1
                                    

ចំណែកឯនៅក្នុងភូមគ្រឹះត្រកូល មីន វិញគឺមិនស្ងាត់នោះទេ ព្រោះ ជីមីន និងស៊ូហ្កា ឈ្លោះគ្នាឱ្យរាល់តែថ្ងៃ មិនដែលលោះពេលសោះឡើយ។ ព្រោះ ស៊ូហ្កា តែងតែញោះ ជីមីន រហូត។ ក៏ព្រោះតែកូនប្រសាកំពូលឆ្នាស់ ដែលគ្មានអ្នកណាប៉ះបាន​ នៅជាមួយនិងមនុស្សគល់ឈើពូកែឡក ។
«ទៅឬអត់?» សំនួរគ្មានក្បាលកន្ទុយចេញពីមាត់របស់ ស៊ូហ្កា។
«...» ជីមីន គេដឹងថា ស៊ូហ្កា ប្រាកដជាបបួល ប៉ុន្តែគេមិនឆ្លើយនោះទេ ព្រោះស៊ូហ្កានិយាយចេញមកគ្មានដឹងក្បាលដឹងកន្ទុយអីបែបនេះ ឱ្យគេឆ្លើយប្រហែលជាគ្មានផ្លូវឡើយ ញ៉ាំនំបន្តល្អជាង។
«ឮយើងសួរទេ» ស៊ូហ្កា ឆក់នំចេញពីដៃរបស់ ជីមីន ហើយក៏សួរទៅគេ។
«ឱ្យនំមកខ្ញុំវិញ» ជីមីន មិនខ្វល់ថា ស៊ូហ្កា និយាយពីអ្វីនោះទេ ប៉ុន្តែគឺគេចង់បាននំរបស់គេមកវិញ។
«មិនឱ្យឯងទេ!» រាងក្រាស់ធ្វើមុខខ្មោចដាក់នាយតូចហើយក៏ប្រញាប់រត់ ព្រោះជីមីនដេញវៃគេ។
«លោក... កុំឱ្យខ្ញុំចាប់បានណា» ជីមីន គប់ខ្នើយដាក់ ស៊ូហ្កា ប៉ុន្តែមិនត្រូវ ធ្វើឱ្យគេឈឺចិត្តខ្លាំងណាស់ ដែលស៊ូហ្កាឈ្នះហូត។
"បើឯងឆ្លើយជាមួយយើងតាមសម្រួល យើងប្រាកដជាឱ្យនំនេះឯងវិញហើយ តែឯងមិនព្រមឆ្លើយសំណួររបស់យើង ចូលចិត្តណាស់ធ្វើចរិតដូចជា ស៊ិនដេរឺឡា តែតាមពិតជាយាយធ្មប់ដែលចូលចិត្តឈ្លក់វង្វេងជាមួយសម្រស់ខ្លួនឯងសោះ" គ្រាន់តែឮ ស៊ូហ្កា និយាយបែបនេះភ្លាម ជីមីន ក្តៅត្រហាយឆេវ ក៏ព្រោះតែប្រុសម្នាក់ដែលសរស្លេកដូចជាខ្មោចចិន មិនសូវចេះ​និយាយដូចជាមនុស្សគរតែពេលនិយាយម្តងៗ បែរជាហ៊ាននិយាយមើលងាយគេបែបនេះផងហ្អេ។
"លោកនិយាយថាយ៉ាងម៉េច មីន​ យ៉ូនហ្គី ខ្មោចចិនកាត់ជប៉ុនទម្រង់មុខដូចជា អាណាប៊ែល ធ្វើឫកដូចជា រ៉ូមេអូ តែតាមពិតជា ខ្មោចជប៉ុនមុខអាក្រក់សោះ" ជីមីន ក៏តបដាក់ផាំងៗទៅវិញមិនចាំយូរ។
"ឈ្លើយបែបនេះទាល់តែស្គាល់​ ស្នាមថើបរបស់ខ្មោចជប៉ុនដូចជាបងហើយ ហាហា"​ ស៊ូហ្កា ថាហើយក៏ធ្វើមាត់បែបជីបចូចៗដាក់ ជីមីន។
"បើលោកហ៊ានមក ខ្ញុំមិនធានាថាក្បាលរបស់លោកមិនបែកទេណា..." ជីមីន ថាហើយ ក៏យកថូផ្កាដែលនៅជិតនោះមកកាន់នៅក្នុងដៃ ដើម្បីការពារទុកមុន ដូចជាពាក្យដែលគេនិយាយ​
ការពារប្រសើរជាងព្យាបាល!
"ហ៊ានដាច់ចិត្តវាយ អនាគតស្វាមីដែរហ្អ ស៊ីនដេរឺឡាក្លែងក្លាយ"
ស៊ូហ្កា មិនបានខ្លាចរអានោះទេ គេនៅតែផ្គើនដើរទៅជិត ជីមីន ព្រោះគេគិតថាមាឌតូចគ្រាន់តែគំរាមប៉ុណ្ណោះ ទើបគេដើរចូលកាន់តែជិតទៅៗ...
"ខ្ញុំប្រាប់លោកឱ្យថយណា បើលោកមិនថយទេ កុំថាខ្ញុំមិនបានប្រាប់ឱ្យសោះ" ជីមីន ចាប់ផ្តើមថយជំហានកាន់តែឆ្ងាយ ពេលដែលគេកាន់តែថយ ស៊ូហ្កា កាន់តែដើរមកជិតថែមទៀត ធ្វើឱ្យនាយតូចរំកិលខ្លួនរហូតទាល់តែអស់កន្លែងថយ។
"នៅឱ្យស្ងៀមទៅណា សុំថើបតែមួយខ្សឺតប៉ុណ្ណោះ" ជីមីន ឃើញគេកាន់តែមិនស្រួល រីឯមាត់របស់ ស៊ូហ្កា ដែលខិតជិតមកប៉ះបបូរមាត់របស់គេទៀត ទើបយកថូផ្កាដែលកាន់នឹងដៃ វាយក្បាលរបស់រាងក្រាស់មួយទំហឹង ហាមមិនស្តាប់ មានតែធ្វើបែបនេះប៉ុណ្ណោះ ទើបអាចបញ្ឈប់គេបាន។
ផាំង! ពូង!
ស៊ូហ្កា ត្រូវឆ្នោតរង្វាន់ធំ ធ្វើឱ្យក្បាលរបស់គេជ្រាបតំណក់ទឹកក្រហមធ្លាក់ហូរចុះមកកាត់មុខ។ ជីមីន ឃើញគេត្រូវរបួសធ្ងន់ធ្ងរ ក្នុងចិត្តភ័យជាខ្លាំង ប្រញាប់ទម្លាក់បំណែកថូផ្កាដែលនៅសល់ចោលភ្លាមៗ រួចលើកដៃខ្ទប់​មាត់បើកភ្នែកធំៗ តក់ស្តុកនឹងឈាមក្រហមរងាល ហូរត្របាញ់ចេញមក។
"ល..លោក យ៉ាងម៉េចហើយ ខ្ញុំគ្មានចេតនាទេណា"​ ជីមីននិយាយញ័រមាត់ រួចក៏ទៅជួយទប់រាងក្រាស់ ដែលពេលនេះគេឈរសឹងតែមិនត្រង់ខ្លួន ។
"គ្មានយ៉ាងម៉េចទេ ឆាប់ជូនទៅពេទ្យមក" គ្រាន់តែឮស៊ូហ្កាថាបែបនេះ ជីមីន ប្រញាប់ជួយគ្រាហ៍រាងក្រាស់ចូលឡានដើម្បីនាំទៅមន្ទីរពេទ្យ។
---------------------------
ថេយុង គ្រាន់តែមកដល់ភូមិគ្រឹះ ក៏ប្រញាប់ចុះពីលើឡានរត់ទៅខាងក្នុងដោយមិនចាំយូរ។ មកដល់ក្នុងបន្ទប់ភ្លាម រាងស្ដើងទ្រេតខ្លួននិងជញ្ជាំង​ បណ្ដោយឱ្យទឹកភ្នែកជាច្រើនតំណក់ស្រក់ចុះមក ព្រោះពេលនេះគេឈឺស្ទើរតែស្លាប់ទៅហើយ ពាក្យសម្តីរបស់ ជុងហ្គុក ប្រៀបដូចជាម្ជុលពិស ដោតក្នុងបេះដូងរបស់គេអញ្ជឹង ព្រោះបេះដូងរបស់គេពេលនេះឈឺស្ពឹកទៅហើយ រាងតូចក៏ក្រោកឈរពេញកម្ពស់ ហើយដើរទៅកាន់យករូបថតរបស់លោកប៉ា និងអ្នកម៉ាក់ទាំងទឹកភ្នែក...
«បើពេលនេះមានប៉ា និង ម៉ាក់នៅក្បែរខ្ញុំ ប្រហែលខ្ញុំមិនឯកាដូចពេលនេះឡើយ» ទឹកភ្នែករបស់ថេយុងស្រក់ចុះមកលើរូបថតដែលកំពុងញញឹមមកកាន់គេ ស្នាមញញឹមរបស់លោកទាំងពីរមិនធ្លាប់ប្រែប្រួល មានតែគេប៉ុណ្ណោះដែលប្រែប្រួលទៅតាមពេលវេលា។
«ខ្ញុំកើតមក ទោះមានទ្រ័ព្យសម្បិត្តស្តុកស្តម្ភមែន ប៉ុន្តែមិនទទួលបានភាពកក់ក្តៅនោះទេ» ថេយុង យកដៃទៅអង្អែលរូបថតនោះ ដោយឈឺចាប់បំផុត។ តាំងពីធំដឹងក្តីមក គេមិនដែលឃើញមុខប៉ាម៉ាក់របស់ខ្លួនដូចជាក្មេងដទៃនោះទេ រឹតតែមិនធ្លាប់ចួបមុខលោកទាំងពីរផ្ទាល់ទៀត ដ្បិតគេជាកូនកំព្រា។
«លោកប្រុស ថេយុង លោកជុងហៅញុំាបាយ»
មីងស៊ូគាត់បើកទ្វាតិចៗ ហើយក៏ហៅ ថេយុង ឱ្យទៅញុំាបាយនៅខាងក្រោម ព្រោះជុងហ្គុកកំពុងតែរង់ចាំគេ។
«បាទមីង ខ្ញុំទៅហើយ» ថេយុង ប្រញាប់យកដៃជូតទឹកភ្នែកចេញហើយក៏ចុះមកខាងក្រោម។ គេឃើញលោកពូមុខងាប់ អង្គុយនៅក្បាលតុ។
«ខ្លួនអាយុ១៧ឆ្នាំហើយ ទាល់តែមានអ្នកអញ្ជើញ ទើបមកមែនទេ?» គ្រាន់តែ ថេយុង មកដល់ភ្លាម សំឡេងគ្រលរក៏គូសវាសឱ្យភ្លែត ។
«ខ្ញុំសុំទោស» ថេយុង អោនមុខចុះដោយដឹងខុស ព្រោះជុងហ្គុកសម្លឹងមកគេដូចជាចង់ចាប់ហែកស៊ីសាច់ទាំងរស់អញ្ចឹង។
«ញុំាបាយឱ្យហើយ ទៅបន្ទប់ធ្វើការរបស់យើងនៅខាងលើ»
ចប់សម្តីរាងក្រាស់ក៏ងើបចេញ រួចឡើងទៅបន្ទប់ធ្វើការរបស់ខ្លួន ដែលទុកឱ្យថេយុង ងឿងឆ្ងល់ថា ហេតុអ្វីបានជាគាត់ហៅខ្លួនឡើងទៅបន្ទប់ធ្វើការ?
«ខ្ញុំ...សុំទៅសិនហើយលោកប្រុស» មីងស៊ូ និយាយដោយរដាក់រដុប ព្រោះគាត់បារម្ភថាថេយុងនិងមានអ្វីកើតឡើង ព្រោះ ថេយុង មិនបានដឹងនោះទេថា គ្រួសារត្រកូល ចន មានច្បាប់វិន័យគ្រួសារដោយតឹងរឹងបំផុត
ថេយុង ញុំាបាយរួចហើយភ្លាម ក៏ប្រញាប់ងើបចេញពីកៅអី ដើរសំដៅទៅបន្ទប់ធ្វើការតាមបញ្ជារបស់លោកពូដោយមិនចាំយូរ។
«គ្មានសីលធម៌» ជុងហ្គុក និយាយពាក្យនេះឡើងមកដោយកំហឹងក្រេវក្រោធ ព្រោះមាឌតូចធ្វើឱ្យគេខឹងជាច្រើនលើកច្រើនសារមកហើយ ។
«ឱ្យខ្ញុំសុំទោសផង» ថេយុង អោនគំនាប ដើម្បីសុំទោសទៅកាន់លោកពូរបស់ខ្លួន ព្រោះគេចូលមកអម្បាញ់មិញគ្មានបានគោះទ្វានោះទេ។
«លោកពូ...ហៅខ្ញុំមកមានការអ្វីដែរ?» គេនិយាយដោយរដាក់រដុប ព្រោះឃើញជុងហ្គុកកំពុងកាន់ដំបងមួយវែង ព្រមទាំងធំទៀតផង។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Donde viven las historias. Descúbrelo ahora