ព្រឹកនៃថ្ងៃថ្មីក៏បានមកដល់ ពន្លឺព្រះអាទិត្យកំពុងតែខំបញ្ចេញពន្លឺដើម្បីបំភ្លឺមេឃ។ រាងតូចដែលកំពុងតែគេងនៅលើគ្រែដោយពាក់អាវអ្នកជំងឺកំពុងតែព្យាយាមក្រោកដោយក្បាលឈឺខ្ទោកៗប្រៀបដូចជាលើកដុំថ្មមួយយ៉ាងធំអញ្ចឹង។
«ឈឺក្បាលម្ល៉េះ» រាងតូចយកដៃអង្អែលក្បាល មិនយូរប៉ុន្មានគ្រូពេទ្យម្នាក់ក៏បានសួរពីអាការះរបស់អ្នកជំងឺ។«លោកយ៉ាងម៉េចហើយ?» គ្រូពេទ្យម្នាក់នោះសួរទៅថេយុងដោយឱ្យពេទ្យម្នាក់ទៀតកត់ពីអាការះជំងឺរបស់គេ។
«ខ្ញុំគ្រាន់តែឈឺក្បាលប៉ុណ្ណោះលោកគ្រូពេទ្យ» រាងតូចប្រាប់ពីអាការះរបស់ខ្លួនទៅឱ្យគ្រូពេទ្យ
«តែប៉ុណ្ណឹងទេឫ អញ្ចឹងខ្ញុំទៅផ្សំថ្នាំឱ្យលោក ហើយក៏លោកអាចចេញពីពេទ្យថ្ងៃបានដែរ» គ្រូពេទ្យញញឹមដាក់ថេយុងរួចក៏ទៅបន្តការងាររបស់គាត់។
នៅក្នុងភូមគ្រឹះត្រូកូលជុន ជុងហ្គុកដែលកំពុងតែរៀបចំខ្លួនដើម្បីទៅក្រុមហ៊ុន ក៏ស្រាប់តែឃើញនារីម្នាក់ដែលពាក់រ៉ូបពណ៏ក្រហមរឹបរាង ជាមួយស្បែកជើងកែងចតពណ៏ទឹកប្រាក់ដើរសំដៅមករកជុងហ្គុកម្នាក់នោះគឺគ្មានអ្នកណាក្រៅពីន៊េនីនោះទេ។«នាងមកធ្វើអី?» ជុងហ្គុកសួរដាច់ក្បាលដាច់កន្ទុយ ព្រោះគេមិនចង់ឱ្យអ្នកណាដែលមិនសូវជិតស្និទ្ធនិងខ្លួនមកជាន់ភូមគ្រឹះរបស់គេឡើយ
«លោកនិយាយឱ្យស្រួលបន្តិចទៅមើល» ប៊េនីនាងដើរទៅជិតជុងហ្គុកហើយក៏យកដៃរបស់នាងទៅស្ទាបអង្អែលដើមទ្រូងរបស់ជុងហ្គុក ដែលធ្វើឱ្យជុងហ្គុកមិនពេញចិត្ត។
«យកដៃដ៏កង្វក់របស់នាងចេញទៅ» ជុងហ្គុកក៏ក្រវាសដៃដានីចេញពីទ្រូងរបស់ខ្លួនហើយក៏យកក្រវាត់កមកពាក់។
«លោកចង់ដឹងទេថាអ្នកណាដែលលួចក្រដាសឌីហ្សាញកាបូបនោះទៅ» ប៊េនីនាងដើរមកអង្គុយជិតជុងហ្គុករួចក៏ធ្វើចរិកម្ញិកម្ញក់ដើម្បីទាក់ទាញជុងហ្គុក។
«អ្នកណា?» ជុងហ្គុកគ្រាន់តែឮប៊េនីនិយាយដូច្នេះភ្លាម គេកាន់តែចង់ដឹងថាអ្នកណាក៏ប្រហើនម្ល៉េះ
«គឺ...ថេយុង» ប៊េនី
«ម៉េចក៏នាងដឹង» ជុងហ្គុកបកសួរទៅប៊េនីវិញ ព្រោះគេមិនជឿថាថេយុងធ្វើដូច្នោះនោះទេ«លោកគិតទៅ ថាថេយុងនិងស៊ូបីនស្និទ្ធគ្នាប៉ុណ្ណា ហើយណាមួយថេយុងកំពុងតែមិនចូលចិត្តលោកផង គេធ្វើបែបនេះដើម្បីឱ្យក្រុមហ៊ុនស៊ូបីនមកបំបាក់ក្រុមហ៊ុនរបស់លោកក» ប៊េនីនាងខំប្រឹងប្រឌិតរឿងដើម្បីឱ្យជុងហ្គុកជឿលើនាងទាំងស្រុង រីឯជុងហ្គុកវិញមិនបានគិតច្រើន ព្រោគេសង្ស័យថេយុង និង ស៊ូបីនយូរណាស់មកហើយ។
«គីម...ថេយុង» ជុងហ្គុកគ្រឺតធ្មេញ ដោយខឹងសម្បារ ព្រោះមិននឹកស្មានថាថេយុងធ្វើដូច្នេះឡើយ។
«អញ្ចឹងខ្ញុំសុំទៅសិនហើយណា» ប៊េនីយកកាបូបរបស់នាងលើតុរួចក៏ដើរចេញទៅដោយស្នាមញញឹម ព្រោះនាងអាចសម្រេចផែនការរបស់នាងជោគជ័យហើយ។ ចំណែកឯជុងហ្គុកវិញគ្រាន់តែប៊េនីដើរចេញផុតក៏ប្រញាប់ខលទូរស័ព្ទទៅរកថេយុងដោយមិនចាំយូរនោះទេ។
«នេះមិនលើកទូរស័ព្ទយើងផងហ្អេ៎» ជុងហ្គុកក្តាប់ទូរស័ព្ទនោះណែនជាប់ដៃដោយកំហឹងមាននៅក្នុងខ្លួន។
ជុងហ្គុកគ្រាន់តែឮប៊េនីនិយាយដូច្នេះ ហើយគេខលទៅថេយុងប៉ុន្តែគេមិនលើកទូរស័ព្ទធ្វើឱ្យកំហឹងរបស់គេកាន់តែផ្ទុះឡើង។
«គេនៅទីណា?» ជុងហ្គុក មិនដឹងថាថេយុងនៅទីណានោះទេ ទើបគេយកទូរស័ព្ទខលទៅមិត្តរបស់គេម្នាក់ដែលជាITដើម្បីឱ្យឆែកមើលទីតាំងកន្លែដែលថេយុងនៅ។
«អាឡូ! យុនជុន អាមិត្ត ចំកួត» ជុងហ្គុក និយាយពាក្យនេះទៅកាន់មិត្តរបស់ខ្លួន ធ្វើឱ្យឱ្យអ្នកដែលស្តាប់នោះខឹងគេសឹងតែស្លាប់ទៅហើយ ១០០ឆ្នាំខលមករកគេម្តងហើយប្រើពាក្យមិនគួរឱ្យចង់ស្តាប់សោះ។
«អឺ មានការអីឯង» យុនជុន
«ឯងជួយឆែកលេខឱ្យយើងមួយ» ជុងហ្គុុក
«មិនទំនេរទេ» យុនជុនគេញោះជុងហ្គុក
«ហ៉ើយ ជួយយើងផង» ជុងហ្គុកនិយាយដោយគួរឱ្យអាណិតដើម្បីឱ្យមិត្តរបស់គេជួយ។
«អឺ យើងជួយឯងក៏បានដែរ ឱ្យលេខទូរស័ព្ទមក» យុនជុនគេតែងតែចាញ់ពាក្យសម្តីផ្អែមរបស់ជុងហ្គុក រហូតតាំងពីរៀននៅវិទ្យាល័យ។
«08*******» ជុងហ្គុកហៅលេខថេយុងឱ្យមិត្ត របស់ខ្លួនហើយក៏ញញឹមចេញមកដោយស្នាមញញឹមដ៏ពិសព្លបំផុត ព្រោះគេបានឃើញថេយុងវេទនាហើយ។
«គេនៅក្នុងមន្ទីរពេទ្យ ដ៊ុងណាម» យុនជុនប្រាប់ទីតាំងឱ្យមិត្តរបស់ខ្លួនហើយក៏បិតទូរស័ព្ទ។
ជុងហ្គុកវិញគ្រាន់តែដឹងថាថេយុងនៅក្នុងមន្ទីរពេទ្យក៏ប្រញាប់បើកឡាន ទៅមន្ទីរពេទ្យដោយល្បឿនលឿនបំផុត។
មិនយូរប៉ុន្មានជុងហ្គុកគេក៏បានមកដល់មន្ទីរពេទ្យ រួចក៏សួរលេខបន្ទប់ដែលថេយុងសម្រាក។
«លេខបន្ទប់ គីមថេយុង លេខប៉ុន្មាន?» ជុងហ្គុកសួរទៅពេទ្យម្នាក់នោះដោយមិនដឹងក្បាលដឹងកន្ទុយ។
ESTÁS LEYENDO
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Terrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)