ភាគ៣៩

4K 277 10
                                    


៣ម៉ោងក្រោយមកពួកគេទាំងពីរក៏បានមកដល់ទីក្រុងស៊េអូលវិញ។ ចំណែកឯជុងហ្គុកវិញគ្រាន់តែមកដល់ស៊េអូលភ្លាមគេមិនបានចូលភូមគ្រឹះភ្លាមនោះទេ។ គេនាំថេយុងទៅកាត់ខោអាវដើម្បីចូលរួមពីធីមង្គលការរបស់ស៊ូហ្កា។

«សួស្តី លោកប្រុសជុងហ្គុក និងលោកប្រុសសថេយុង» ពួកគេទាំងពីរគ្រាន់តែចូលមកដល់ក្នុងហាងភ្លាមបុគ្កលិករបស់ពួកគេមកស្វាគមន៏តែម្តង។
«យកម៉ូតខោអាវសម្រាប់ពីធីមង្គលការដែល ខ្ញុំបានឌីហ្សាញកាលពីឆ្នាំមុនមកកាត់ ឱ្យលឿនបំផុត ព្រោះខ្ញុំត្រូវចូលរួមពីធីមង្គលការ» ជុងហ្គុកគ្រាន់តែនិយាយចប់បុគ្គលិកទាំងអស់ក៏ប្រញាប់ធ្វើការ ដើម្បីកាត់ខោអាវឱ្យចៅហ្វាយរបស់ខ្លួន។
«នែ៎ ឯងយើងសង្ស័យតែលោកប្រុស ជុង និង លោកប្រុសថេ ប្រហែលកំពុងតែទាក់ទងគ្នាទេ ព្រោះខោអាវដែលគាត់បានឌីហ្សាញកាលពីឆ្នាំមុននោះគឺ ខោអាវបែបគូរស្នេហ៏ ដែលប្រុសស្រលាញ់ប្រុស» បុគ្គលិកនៅក្នុងហាងនិយាយដោយក្តីរំភើប ព្រោះពួកគេគឺជាហ្វេនអ្នកដែលស្រលាញ់ភេទដូចគ្នា។
«ហ្អេម.....» ជុងហ្គុកធ្វើជាស្ងួតបំពង់ក រួចក៏សម្លឹងមើលបុគ្គលិកដែលកំពុងតែនិយាយពីគេដោយកែវភ្នែកកំណាច។
ថ្ងៃមង្គលការរបស់ជីមីន និង ស៊ូហ្កាក៏បានមកដល់។ ចំណែកឯជុងហ្គុកវិញគេកំពុងតែរៀនចំខ្លួនជាមួយអាវគ្រ័ក្សេពណ៏សជាមួយក្រវាត់ក ប្រ៊េនម៉ាកល្បី ជាមួយនិងខោពណ៏ខ្មៅ ក្នុងមួយឈុតនេះធ្វើឱ្យគេមើលទៅប្រៀបដូចជាទេវបុត្រចុះមកឋានកណ្តាលអញ្ចឹង។ រីឯថេយុងវិញ គ្រងឈុតអាវគ្រ័ក្សេពណ៏សដូចជាជុងហ្គុកដែលដោយអាវមួយនោះឆ្នៃម៉ូតដោយមានផ្កាកូលាបពណ៏សព័ទ្ធជុំវិញ មួយតួខ្លួនរបស់ថេយុងមើលទៅក៏មិនចាញ់ជុងហ្គុកប៉ុន្មានដែល។
«តោះយើងទៅ..» រាងក្រាស់និយាយហើយ ក៏ដើរចេញទៅដោយរក្សាទឹកមុខមាំដដែល ចំណែកឯថេយុង វិញគេសប្បាយចិត្តស្ទើរតែរហែកថ្ពាល់ទៅហើយ។ ព្រោះនេះជាលើកទីមួយហើយដែលលោកពូរបស់ញេឱ្យគេទៅចូលរួមកម្មវិធីជាមួយ។

ពីភូមគ្រឹះទៅកន្លែងវិហាក៏រាងឆ្ងាយដែរ ចំណែកឯក្នុងឡានវិញស្ងាត់ប្រៀបដូចជាគ្មានមនុស្សអញ្ចឹង។

បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)Donde viven las historias. Descúbrelo ahora