ថេយុង និយាយចប់ក៏ដើរចេញមកក្រៅយ៉ាងរីករាយ។ អារម្មណ៍បានសងសឹក វារំភើបអ៊ីចឹងឯង បានជាអ្នកបួសតិចជាងអ្នកសាងបាប។
រូបភាពចំពោះមុខ ពិតជាអត់សង្វេគស្រីមុនក្រាស់ម្នាក់នេះមិនបានមែន អាសូរណាស់! ថេយ៏ គ្រវីក្បាលរអាចិត្ត ដកដង្ហើមធំសម្លឹងមើលប៊េនីនិងលោកពូរបស់ខ្លួនពីចម្ងាយ គេមិនចង់ចូលទៅរវល់រឿងផ្ទាល់ខ្លួនរបស់នរណាទៀតឡើយ ហត់!
«ខ្ញុំសុំទៅជាមួយដែរ» ប៊េនី ធ្វើចរិតម្ញិកម្ញក់ដើម្បីឱ្យជុងហ្គុកយកនាងទៅជាមួយដែរ ព្រោះនាងចង់ឱ្យអ្នកដែលនៅក្រុមហ៊ុនគោរពនាង និងចង់ឱ្យគេដឹងថាខ្លួនជាមនុស្សដែលជុងហ្គុកស្រលាញ់។
«មិនបាន» ជុងហ្គុកនិយាយដោយម៉ឺងម៉ាត់ ព្រមទាំងសម្លឹងមុខនាងប៊េនីដោយមិនពេញចិត្ត ព្រោះមនុស្សដូចជាជុងហ្គុកមិនចូលចិត្តឱ្យអ្នកណាដែលដើរតាមខ្លួនរញេរញៃនោះទេ។
«ហេតុអីទៅ?» ប៊េនី សួរទៅរាងក្រាស់ ព្រមទាំងចាប់ដៃរបស់ជុងហ្គុក ធ្វើមុខគួរឱ្យអាណិត ប៉ុន្តែជុងហ្គុកមិនបានអាណិតនាងនោះទេ ព្រមទាំងច្រានឱ្យប៊េនីដួលនៅលើឥដ្ឋពេញមួយទំហឹងទៀតផង។
ប្រូសស!!
«នាងមិនស្គាល់យើងឬយ៉ាងម៉េច?» ប៊េនីធ្វើឱ្យជុងហ្គុកកាន់តែមួម៉ៅ ព្រោះទៅយឺតម៉ោងការងារហើយ ជុងហ្គុក យកសោឡាន ព្រមទាំងដើរយ៉ាងលឿនមកទាញដៃ ថេយុង មួយទំហឹង អូសចូលទៅក្នុងឡានទាំងប្រផាត់ប្រផីង។
«អាយយយយយ»
សំឡេងពិឃាតត្រចៀកស្រែកសន្ធាប់ខ្ទរព្រះធរណី។
ប៊េនី ខឹងចិត្តស្ទើរឆ្គួត ពេលនេះលែងគិតរឿងមុខមាត់កិត្តិយស ស្ដីទៀតហើយ យំទទាក់ដីបញ្ឃឺពិភពលោកមួយសិន...(សមមុខ 😂)
---------------------
រថយន្តទំនើបបរយ៉ាងលឿនលើដងវិថី ជ្រែកបណ្ដារថយន្ដផ្សេងៗទៅមុខឥតឈប់ឈរ។ ភាពស្ងប់ស្ងាត់រុំព័ន្ធប្រាណ ថេយ៏ អង្គុយធ្មឹងមិនហ៊ានកម្រើកខ្លួន សូម្បីដកដង្ហើមក៏ថ្នមៗដែរ គេខ្លាចឡើងបើកញើសជោកខ្លួនបាតដៃតូចត្រជាក់ល្អូកប្រឹងក្ដោបខ្សែក្រវាត់សុវត្ថិភាពទាំងប្រហោងពោះ តែគេមិនហ៊ានហាមាត់សុំឱ្យលោកពូបន្ថយល្បឿនឡើយ ទឹកមុខ ជុងហ្គុក មិនខុសពីឆ្កែដែលត្រូវគេយកកៅស៊ូកងចងពង*ដ😂ទេ ។
យូរគួរសម ទម្រាំរាងក្រាស់ដាច់ចិត្តដៀងកន្ទុយភ្នែក សម្លឹងមើលក្មួយប្រុសតូច ដែលកំពុងអង្គុយញ័រខ្លួន មាត់ជិបអូចៗបន់ស្រន់ព្រះជួយ ឃើញសភាពមាឌតូចហើយនាយក៏ញោមមាត់ញញឹមអស់សំណើច នឹងឫកពាខ្លាចងាប់ជ្រុលរបស់គេ។
«មិនគួរនិយាយពាក្យសម្តីបែបនេះ ទៅឱ្យមនុស្សណាដែលចាស់ជាងខ្លួននោះទេ» ថ្វីដ្បិតថាគេរំភើបចិត្តនឹងភាពរឹងមាំរបស់រាងតូច ប៉ុន្តែមិនមែនមានន័យថា គេសប្បាយអរដែល ថេយ៏ ក្លាយជាក្មេងឈ្លើយមិនស្គាល់ចាស់ទុំឡើយ។
«បាទ» ថេយុង អោនមុខចុះទាំងដឹងខុសពេញទ្រូង តែរំពេចនោះស្រាប់តែប្រទះភ្នែក ឃើញសារមួយលោតមកលើអេក្រង់ទូរស័ព្ទដៃរបស់គេ ឈ្មោះលើអេក្រង់បង្ហាញច្បាស់ៗថាជា ស៊ូបីន ទើបម្រាមស្រឡូនលើកទូរស័ព្ទឡើង ដើម្បីឆ្លើយតប។
[យប់នេះទំនេរទេ?] ស៊ូប៊ីន
[ខ្ញុំមិនទំនេរទេ] ថេយុង ព្យាយាមឆ្លើយតបសារនោះឱ្យលឿនដើម្បីកុំឱ្យលោកពូមកចាប់អារម្មណ៍នឹងគេ បើមិនអញ្ចឹងទេនោះរាងក្រាស់ប្រាកដជាត្រូវវិន័យទៀតមិនខាន ។
«ពេលមនុស្សចាស់កំពុងនិយាយប្រាប់ជាមួយ កុំចុចទូរស័ព្ទ ព្រោះវាមើលទៅដូចគ្មានសីលធម៌»
ក្ដាំងង! ភ្នែកកាំរន្ទះច្បាស់ណាស់ គេខំដៃរហ័សប៉ុណ្ណឹងហើយ នៅតែចាញ់ភ្នែករវៀសរបស់គាត់ទៀត ថេយ៏ សុំប្រកាច់ឱ្យបែកពពុះមាត់សិន។
ជុងហ្គុក បើកឡានបណ្តើរព្រមទាំងនិយាយប្រាប់ថេយុងបណ្តើរទាំងម៉ូវក្នុងចិត្តមិនស្ទើរទេ ក្មួយនេះ កាន់តែប្រហើនលែងគោរពចាស់ទុំហើយ ។
«បាទ...អឹម តើខ្ញុំអាចចាក់បទចម្រៀងស្តាប់បានទេ» ថេយុង សួរក៏ដូចសុំយោបល់។ ព្រោះនៅផ្លូវឆ្ងាយទៀតណាស់ទំរាំតែដល់ក្រុមហ៊ុន បើគេមិនចាក់បទចម្រៀងស្តាប់នោះទេ ប្រាកដជាស្មុកមិនខាន។
«...» ស្ងាត់។
ឃើញលោកពូមិនមាត់ នាយតូចលបញញឹមតិចៗ នៅកែមមាត់ មុននឹងលូកដៃទៅចុចបើកចម្រៀងដែលខ្លួនចូលចិត្តស្ដាប់។
ចង្វាក់បទភ្លេងពិរោះរណ្ដំបន្លឺឡើង ពាំនាំអារម្មណ៍អ្នកស្ដាប់ឱ្យអន្លង់អន្លោចទៅកាន់ពិភពលោកនៃការស្រមើស្រមៃឥតព្រំដែន ចិត្តដែលរឹងមាំប្រែជារង្គោះរង្គើ សំនៀងឈឺផ្សា រៀបរាប់ពីទុក្ខវេទនាដែលកើតឡើងព្រោះស្នេហ៍តែម្ខាង...
«ឯងចូលចិត្តបទនេះដែរហ្អ» សុខៗជុងហ្គុកក៏សួរឡើងទាំងស្នាមញញឹមខ្សោះៗ ព្រោះបទចម្រៀងមួយនេះ គេចង់និយាយអំពីមនុស្សម្នាក់ដែលលួចស្រលាញ់គេតែម្ខាង ទោះដឹងថាអ្នកម្ខាងទៀតមិនតបស្នងក្ដីស្រលាញ់វិញក្ដី។
«បាទ! ព្រោះចម្រៀងមួយនេះត្រូវនឹងខ្ញុំ» ថេយុង និយាយដោយស្រងូតស្រងាត់។ តែគេមិនដឹងឡើយថាអ្នកស្ដាប់ចាប់ផ្ដើមមុខក្រញូវហើយ
«អាយុទើបតែ១៧ឆ្នាំសោះ ចេះលួច Crush មនុស្សប្រុសហើយឬ?» សម្ដីក្រឡូវៗមិនរក្សាទឹកចិត្ត។ ជុងហ្គុក ធ្វើមុខហូវចងចិញ្ចើមមិនស្រាយ ហើយក៏ជាន់ហ្គែបន្ថែមល្បឿនធ្វើឱ្យឡានបោះពួយទៅមុខលឿនស្លូវ
រាងកាយតូចកញ្ឆក់ខ្លួនមួយវឹប តាមកម្លាំងកញ្ឆក់របស់ម៉ាស៊ីនរថយន្ត គេប្រហោងពោះមិនតិចឡើយ ទើបងាកមុខមកស្រែកខ្លាំងៗដាក់រាងក្រាស់ទាំងភ្លេចខ្លួន ...
«មនុស្សដែលខ្ញុំស្រលាញ់ គឺពូនឹងហើយ»
និយាយចេញទៅហើយ ទើបដឹងថាខ្លួនឯងប្លូចមាត់និយាយរឿងដែលមិនគួរនិយាយ។ នាយតូចលើកដៃខ្ទប់មាត់ បិទភ្នែក រង់ចាំស្ដាប់បន្ត ថាលោកពូនឹងមានប្រតិកម្មអ្វីដែរទេ?
ស្ងាត់!
ស្ងាត់!
យូរគួរសមទើប ថេយ៏ ហ៊ានបង្ហើមត្របកភ្នែកម្ខាងលបដៀងមើលមុខរបស់ជុងហ្គុក។
(ហូសស! ខ្ញុំមិនហ៊ានសង្ឃឹមថាលោកពូនឹងស្រលាញ់ខ្ញុំវិញទេ សុំត្រឹមលោកពូកុំស្អប់ខ្ញុំទៅ គ្រប់គ្រាន់ណាស់ទៅហើយ!) ថេយុង យកដៃមកស្ទាបបេះដូងរបស់ខ្លួនដែលឈឺពឺតផ្សារនោះ។
ជុងហ្គុក ធ្វើមុខស្មើៗដូចមុននេះ ខ្លួនមិនបានស្ដាប់ឮអ្វីសោះ! តែបេះដូងរបស់គេកំពុងលោតញាប់សឹងផ្ទុះចេញក្រៅទ្រូងទៅហើយ។
BẠN ĐANG ĐỌC
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Kinh dịពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)