ចំណែកឯជុងហ្គុកវិញគេក៏ស្ត្រេសខ្លាំងដែរ រាងក្រាស់បើកឡានលឿនដូចហោះសំដៅទៅកាន់ក្លឹបទំនើបមួយកន្លែង ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងចិត្ត។
«តើខ្ញុំកើតអី?» សំនួរជាច្រើនលេចនៅក្នុងខួរក្បាលរបស់ ជុងហ្គុក ធ្វើឱ្យគេគ្រវីក្បាលដើម្បីរលាស់រឿងតបប្រមល់ចិត្តទាំងនោះចេញ។រយៈពេលកន្លងមក គេបន់ស្រន់ឱ្យតែដល់ថ្ងៃផុតកំណត់ពីអំណាចតុលាការ នឹងអាលបានដៃធ្វើបាបតំណក់ឈាមតែមួយគត់របស់ជុងគីឱ្យឈឺចាប់វេទនារស់ពិបាកជាងស្លាប់ ផ្ទុយទៅវិញពេលវេលាមកដល់ គេខ្លួនឯងបែរជាចិត្តទន់ មិនអាចចិត្តសាហាវដៃដល់ចំពោះក្មេងម្នាក់នោះបានទៅវិញ? រាងក្រាស់ខឹងស្អប់ខ្លួនឯងជាងស្អប់ថេយ៏ទៅទៀត ដែលគេមិនអាចធ្វើចិត្តដាច់ធម៌មេត្តាចំពោះថេយ៏បាន គួរឱ្យស្អប់លើសពីនេះ គេថែមទាំងបារម្ភខ្វាយខ្វល់ពីរាងតូចជាងជីវិតខ្លួនឯងទៅទៀត ។
សំឡេងតន្ត្រីឮខ្លាំងៗពន្លឺភ្លើងហ្វាចម្រុះពណ៌លោតញាក់ភ្លឹបភ្លែតៗតាមចង្វាក់បទភ្លេងក្នុងក្លឹបកំសាន្តនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ។ រាងខ្ពស់ស្រឡះ ពាក់អាវសាមិប្រឡេះឡេវចំហដើមទ្រូងបង្អួតរោមទ្រូងពណ៌មាសទាក់ទាញខ្សែភ្នែកមេអំបៅរាត្រីឱ្យស្រក់ទឹកមាត់កក្លាក់។ ជុងហ្គុកបោះជំហានវែងៗទៅរកសាឡុងVIPដែលជាកន្លែងប្រចាំរបស់ខ្លួន។«ឱ្យសាំប៉ាញ ៣ដប» ជុងហ្គុក ហៅបុគ្គលិកឱ្យយកស្រាមកឱ្យខ្លួន រួចគេក៏ងាកទៅសាលរាំ ក៏ឃើញមនុស្សដូចជាប្រហែលៗមុខ។
ប៊េនី គ្រាន់តែក្រលៀសភ្នែកឃើញថាជាជុងហ្គុកភ្លាម ក៏ប្រញាប់ដកខ្លួនចេញពីក្រុមមិត្តភក្តិ ហើយដើរកាច់រាងយ៉ាងស៊ិចស៊ីចូលមករកគេភ្លាម។
«ជុងហ្គុក លោកមកទីនេះដែរហ្អ?» ប៊េនី នាងពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេលដែលឃើញរាងក្រាស់មកទីនេះ ព្រោះនាងខានឃើញជុងហ្គុកមកក្លឹបកម្សាន្តយូរហើយ។
«អឹម...ហើយយ៉ាងម៉េច?» ជុងហ្គុក តបទៅ ប៊េនី ដោយសម្ដីគំរោះគំរើយគ្មានទឹកដម ហើយក៏លើកកែវស្រាក្នុងដៃអកទាល់តែដាច់។«លោកពិបាកចិត្តមែនទេ?» ប៊េនី ទាញកៅអីមកអង្គុយជិតជុងហ្គុករួចក៏អកស្រាមួយកែវដែរ ហើយចោលភ្នែកសម្លឹងមើលទៅកែវភ្នែកដ៏មុតស្រួចរបស់ ជុងហ្គុក ក្នុងន័យដាក់សន្ទូច។
«...» ជុងហ្គុក មិននិយាយអ្វី រួចក៏ងក់ក្បាលហើយក៏អកស្រាមួយកែវទៀត។
«រឿងអ្វីដែរ? តើខ្ញុំអាចដឹងបានទេ» ប៊េនី ធ្វើចរិតម្ញិកម្ញក់ ចេតនាលួងលោមដើម្បីចូលក្បែរកាបូបលុយរបស់គេប៉ុណ្ណោះ។
«នាងចង់ដឹងហ្អ?» ជុងហ្គុក ចាប់ផ្តើមស្រវឹងស្រឿងៗ ហើយក៏បែរមកនិយាយជាមួយ ប៊េនី។
«អឹម...» ស្រីស្រស់ងក់ក្បាល ហើយក៏លេចចេញនៅស្នាមញញឹមដ៏ពិសពុល។«នាងមានដឹងទេថាក្រុមហ៊ុនរបស់ខ្ញុំបាត់ឯកសារសំខាន់ កាលពីព្រឹកមិញ» ព្រោះបាត់បង់ម្ចាស់ការលើខ្លួនឯង ទើបគេភ្លូចមាត់និយាយរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុនប្រាប់អ្នកក្រៅ។
ប៊េនី ញញឹមចុងមាត់យ៉ាងកំណាច ក្នុងចិត្តក៏នឹកឃើញរឿងសប្បាយៗដើម្បីទាមទារជំងឺចិត្តឱ្យខ្លួនឯងវិញ។
«ហ៊ឹស!» ស្រីល្អក្តាប់ដៃណែនដូចមានគំនុំរាប់រយឆ្នាំមកអញ្ចឹង។ជុងហ្គុក ស្រវឹងទន់ករ ដ្បិតអីងូតស្រាជោកខ្លួន ក្លិនឆួលឡើងចូលជិត លែងចុះទៅហើយ។ ប៊េនី សម្លឹងមើលមនុស្សប្រុសក្បែរខ្លួនបន្តិច មុននឹងសម្រេចចិត្តចាប់គ្រាហ៍គេដើរទៅ។
«ធ្ងន់ណាស់» ប៊េនី នាងគ្រាហ៍ជុងហ្គុកចេញពីក្លឹបកម្សាន្ត ទម្រាំតែចេញបាន ធ្លាក់អណ្ដាតវែងជាងឆ្កែទៅទៀត ស្ទើរដាច់ខ្យល់ទៅហើយ ព្រោះមាឌរបស់ជុងហ្គុកធំជាងនាង3ដងឯណោះ។
«ប៉ុន្តែ...មិនថ្វីនោះទេ!» ប៊េនី ដង្ហក់ខ្យល់បណ្ដើរ ញញឹមសមចិត្តទុកជាមុនបណ្ដើរ។ នៅពេលដែលស្រមៃឃើញទឹកមុខឈឺចាប់ទាល់តែក្អួតឈាមទាំងដុំរបស់ ថេយ៏ នាងយល់ថាសមតម្លៃបំផុតហើយ។
YOU ARE READING
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)