មិនយូរប៉ុន្មានជុងហ្គុកក៏ហែលត្រលប់មកវិញ ដោយគេអោបចង្កេះរបស់ថេយុងដែលកំពុងតែសន្លប់នោះជាប់ ហើយក៏មករកមាត់ច្រាំងរួចដាក់ឱ្យថេយុងដេកលើខ្សាច់។
«នែ៎ ដឹងខ្លួនឡើង ឯងមិនត្រូវស្លាប់ទេណា៎» ជុងហ្គុកព្យាយាម រង្គើថេយុងដើម្បីឱ្យគេភ្ញាក់ ប៉ុន្តែគ្មានបានផលអ្វីទាំងអស់។
«អឹប...» បបូរមាត់របស់ជុងហ្គុកបានក្របលើបបូរមាត់ដ៏តូចស្តើងរបស់ថេយុង រួចក៏ផ្លុំខ្យល់ ដើម្បីឱ្យថេយុងដឹងខ្លួនឡើងវិញ។
«អួក..» ទឹកដែលនៅក្នុងខ្លួនថេយុងក៏បាន ព្រុសចេញមក ចំណែកឯជុងហ្គុកវិញគ្រាន់តែដឹងថាថេយុងដឹងខ្លួនក៏ធ្វើព្យាយាមធ្វើធម្មតា ដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង។ជុងហ្គុកគេក៏ប្រញាប់ក្រោកឈរពេញកម្ពស់ ហើយធ្វើមុខមាំដូចរាល់ដង រួចក៏សម្លឹងមើលទៅថេយុងដោយកែភ្នែកខុសពីមុនដាច់។
«យ៉ាងម៉េចដើររួចទេ?» ជុងហ្គុកទើបដាច់ចិត្ត សួរទៅថេយុង ទាំងដែលរាងតូចឃើញជុងហ្គុកសួរដូច្នេះញញឹមបិតមាត់មិនជិតសោះ។
«......» ថេយុងញេមិនមាត់រួចក៏ក្រវីក្បាល បញ្ចាក់ថាគេគ្មានកម្លាំងដើរនោះទេ។
«ហ្អឹម.....រំខាន» ជុងហ្គុកថ្ងូរនៅក្នុងបំពង់ក រួចក៏លើបីថេយុង ហើយក៏ដើរចូលទៅខាងក្នុងផ្ទះ។ជុងហ្គុកបីថេយុងចូលទៅក្នុងផ្ទះហើយក៏ ដាក់រាងតូចឱ្យអង្គុយនៅលើសាឡុង រួចគេក៏ដើរសំដៅទៅទូ មួយ។
«លោកពូទៅណា?..» ថេយុងសួរដោយសំឡេងខ្សាវៗស្ទើរតែស្តាប់មិនឮ ចំណែកឯរាងក្រាស់គ្រាន់តែឮហៅថេយុងហើយក៏ងាកមកមើលថេយុងវិញ។
«....» រាងក្រាស់គេមិនតបត រួចក៏ដើរទៅយកថ្នាំសម្រាប់លាងរបួស ដើម្បីមកលាងឱ្យថេយុង។ ព្រោះលើរាងកាយរបស់ថេយុងពោរពេញទៅដោយស្លាកស្នាមដែលគេធ្វើដាក់។ជុងហ្គុកគេក៏លុតជង្គង់រួចក៏យកជើងរបស់ថេយុងដែលពោរពេញទៅដោយរបួស ចាប់ដោយស្រាលរួច ក៏យកសំឡីហើយចាក់ទឹកអាកុលពីលើសំឡើរួចក៏យកទៅលាបលើរបួសរបស់ថេយុងថើរៗបំផុត។
«អូយ៎.....» ថេយុងនិយាយពាក្យនេះចេញមកធ្វើឱ្យរាងក្រាស់សម្លឹងមើមុខគេឡើងថ្លែ។«កុំរំអួយពេក.... នៅឱ្យស្ងៀម» រាងក្រាស់ឃើញថេយុងក្រហាយដូច្នេះក៏យកសំឡីលាបលើរបួសនោះដោយស្រាលៗបំផុតតាមដែលអាចធ្វើបាន។
«ខ្ញុំអរគុណលោកពូច្រើនហើយ» ថេយុងអោនក្បាលបន្តិចដើម្បីជាការអរគុណ រួចក៏ទម្លាក់ខ្លួនឱ្យគេងនៅលើសាឡុងព្រោះ គេអស់កម្លាំងណាស់។គ្រឺង គ្រឺង
សំឡេងទូរស័ព្ទបានរោទ៏ឡើងធ្វើឱ្យរាងក្រាស់ដែលកំពុងតែរៀបទៅនិងងូតទឹក ក៏បង្វែរមកមើលទូរស័ព្ទថាអ្នកណាដែលខលមករកគេ។«អាឡូ! អាគុក» សម្តីដ៏គំរុះគំរើយចេញពីមាត់របស់បងប្រុសដែលគួរឱ្យស្រលាញ់ជាងគេរបស់ជុងហ្គុកនោះ។ ធ្វើឱ្យអ្នកម្ខាងទៀតសើចអស់សំណើចព្រោះគេមិនដឹងថាអ្នកណាធ្វើឱ្យបងប្រុសរបស់គេខឹងទៀតហើយ។
«បាទ! បងប្រុសស្លេក» ជុងហ្គុកនិយាយសម្តីផ្អែមព្រមទាំងឈ្លៀតឌឺដងឱ្យអ្នកម្ខាងទៀត។
«ស្អែក...អឺ...» ស៊ូហ្កានិយាយរដាក់រដុប ប្រៀបដូចជាឌីអាក់ ចំណែកឯអ្នកចាំស្តាប់វិញឡើងចំហមាត់ធ្លុង។
«ស្អែក...មានអ្វីមែនទេ។ បងស៊ូហ្កា» ជុងហ្គុកឃើញបងប្រុសរបស់ខ្លួនរដាក់រដុបដូចនេះ ក៏ចាប់ផ្តើមនិយាយកាត់។
«ស្អែកមកការយើងផង។ ទឺត....» គ្រាន់តែស៊ូហ្កាគេនិយាយបែបនេះភ្លាមក៏ប្រញាប់ចុចបិតទូរស័ព្ទ។ ចំណែកឯជុងហ្គុកវិញគ្រាប់តែឮថាបងប្រុសរបស់ខ្លួនរៀបការ ក៏រកនិយាយអ្វីមិនត្រូវ ព្រោះបានត្រឹមតែអបអរនៅក្នុងចិត្តប៉ុណ្ណោះ។
ជុងហ្គុកដាក់ទូរស័ព្ទនៅលើតុ រួចក៏ដើរទៅជិតថេយុង ហើយក៏ហុចទឹកមួយកែវឱ្យគេព្រោះគេដឹងថាថេយុងឃ្លានទឹក ប៉ុន្តែគេមិនអាចដើរទៅបានដោយសារតែជើងគេនៅឈឺតិចៗនៅឡើយ។
«តោះយើងទៅ ស៊េអូលវិញ» ជុងហ្គុកនិយាយដោយសំឡេងរាបស្មើប្រាប់ថេយុងហើយក៏ដើរចូលទៅក្នុងបន្ទបើទឹកបាត់។ រី៕ថេយុងវិញគ្រាន់តែដឹងថាត្រូវទៅស៊េអូលភ្លាមអារម្មណ៍គេរំភើបហួសថ្លែង។
ESTÁS LEYENDO
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Terrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)