នៅលើកាណូតមួយដែលធំល្មមកំពុងតែបរកាត់លើផ្ទៃទឹកសមុទ្រដែលមានពណ៍ខ្មៅព្រោះដោយសារតែមេឃងងឹតទើបធ្វើឱ្យបាត់បងពណ៍សមុទ្រដែលមានពណ៍យ៉ាងខៀវស្រងាត់ នៅលើកាណូតនោះប្រហែលជាមានគ្នាបួននាក់ រួមទាំងមនុស្សម្នាក់ដែជាថេយុងកំពុងតែអង្គុយដោយសន្លប់ស្តូកស្តឹងដោយមាត់ត្រូវក្រណាត់ពណ៍ខ្មៅរុំជិតរួមទាំងដៃនិងជើងផងដែរ។
«អ្នកនាងសូហ្វីលណាគិតថាធ្វើយ៉ាងម៉េចចំពោះអាក្មេងម្នាក់នេះ?»មនុស្សប្រុសមាឌមាំដែលឈរនៅខាងក្រោយនិយាយទៅកាន់អ្នកនាងរបស់ខ្លួន។
«គឺ...យើងត្រូវតែសម្លាប់អាក្មេងម្នាក់នេះចោល» សូហ្វីលណានិយាយដោយកែវភ្នែកសម្លឹងមើលទៅរាងតូចដោយគំនុំគុំគួន។
«បោះគេចូលទៅក្នុងសមុទ្រទៅ...» សូហ្វីលណាប្រាប់ទៅមនុស្សប្រុសមាឌមាំហើយក៏ដើរទៅអង្គុយនៅលើប៉ៅអី រួចយកវែនតាពណ៍ខ្មៅមកសៀតនៅចន្លោះទ្រូងរបស់នាង រួចក៏អង្គុយចាំមើលនៅពេលដែលគេបានសម្លាប់ក្មេងប្រុសម្នាក់នេះបានយ៉ាងសមចិត្ត។ប្រូង!!
រាងកាយតូចដែលសន្លប់នោះត្រូវបានមនុស្សពីរនាក់លើកបោះចេញពីលើកាណូតធ្វើឱ្យថេយុងដែលបានសន្លប់ស្តូកស្តឹងនោះត្រូវបានទឹកសមុទ្រចាប់ផ្តើមលេបត្របាក់បន្តិចៗរហូតទាល់តែលិចចូលទៅក្នុងទឹកបាត់។
«ស្លាប់ទៅ...គីមថេយុង ជុងហ្គុកគឺជារបស់យើងតែម្នាក់គត់» និយាយហើយក៏ដកការ៉េមពណ៍ក្រហមឆ្អិនឆ្អៅចេញពីការបូបរបស់នាងរួចយកមកលាបលើបបូរមាត់ដោយបញ្ជាក់ថានាងគឺជាអ្នកឈ្នះនិងជុងហ្គុកគឺជារបស់នាងម្នាក់។អស់រយៈពេល៥ថ្ងៃទៅហើយជុងហ្កុកនៅតែបញ្ជាឱ្យកូនចៅតាមរកថេយុងមិនលស់ថ្ងៃប៉ុន្តែគ្មានអ្នកណាម្នាក់រកថយុងឃើញនោះទេទោះជុងហ្កុកប្រើមនុស្សអស់ច្រើននាក់ក៏គ្មានតម្រុយរបស់ថេយុងសូម្បីតែបន្តិចសោះ។
«នេះឯងទៅចោលយើងមែនទេ?» រាងក្រាស់គិតក្នុងចិត្ត ដោយកែវភ្នែកចាប់ផ្តើមមានតំណក់ទឹកសន្សើមនៅក្នុងកែវភ្នែករបស់គេ។មួយរយះក្រោយមកនេះគេតែងតែមានអារម្មណ៍បារម្ភ រីឯចិត្តរបស់គេតែងតែនឹកដល់ថេយុងរហូត។ មិនដូចពីមុននោះទេ ពីមុនគេតែងតែស្អប់ថេយុង មិនចង់ឃើញមុខថេយុងប៉ុន្តែអារម្មណ៍ពីមុនគ្រប់យ៉ាងវាក៏ផ្លាស់ប្តូរទាំងស្រុងទៅហើយ។
«មែនហើយ...ឯងទៅចោលយើងហើយ ... ព្រោះឯងស្អប់យើង... យើងមិនមែនជាពូល្អនោះទេ តែងតែធ្វើបាបឯង ស្តីឱ្យឯងគ្រប់ពេល និងដាក់សម្ពាធឱ្យឯងទៀត.. វាដល់ពេលដែលឯងត្រូវចាកចេញហើយ ឯងឈឺចាប់ច្រើនហើយ...» រាងក្រាស់និយាយចេញមកដោយតំណក់ទឹកភ្នែកដែលខំទប់ ប៉ុន្តែក៏វានៅតែហូរស្រក់ចុះមក ឥតដាច់គ្នា។
«លោកប្រុសៗ គឺបានតម្រុយមកខ្លះៗហើយ» ដូយ៉ុងរត់មករករាងក្រាស់ទាំងត្រហេត្រហបរីឯជុងហ្គុកវិញក៏ប្រញាប់យកខ្នងដៃជូតទឹកភ្នែករួចព្យាយាសម្រួលអារម្មណ៍ធ្វើធម្មតា។
«និយាយប្រាប់យើងមក» ជុងហ្គុកនិយយាទាំងទឹកមុខស្មើធេងដូចជាគ្មានអារម្មណ៍អ្វីទាំងអស់ប៉ុន្តែនៅក្នុងចិត្តរបស់គេគឺពិតជាអន្ទះសារចង់ដឹងខ្លាំងណាស់។
«អ្នកដែលលួចឯកសារម៉ូតកាបូប ព្រមទាំងអ្នកដែលធ្វើគម្រោងការឆ្មក់បាញ់លោកប្រុសនិងលោកប្រុសថេយុងកាលលើកមុនគឺអ្នកនាងប៊េនី ហើយលោកប្រុសស៊ូប៊ីន ដូច្នេះការបាត់ខ្លួនរបស់លោកប្រុសថេយុងប្រហែលជាគម្រោងការរបស់នាងប៊េនីហើយ» នៅពេលដែលដូយ៉ុងនិយាយបែបនេះភ្លាមជុងហ្គុកក្តាប់ដៃយ៉ាងណែនខឹងសម្បារ ហេតុអីបានជាប៊េនី និងស៊ូបីនមកធ្វើបែបនេះចំពោះគេទៅវិញ។
«ចាប់ពួកគេទៅអគារចាស់..ហើយចងពួកគេទុករហូតទាល់តែរកថេយុងឃើញទើបឱ្យប៉ូលីសចាត់ការតាមក្រោយ» រាងក្រាស់ថាហើយក៏ដើរទៅបន្ទប់របស់ខ្លួនវិញទាំងទឹកភ្នែករបស់កូនប្រុសប្រាំហត្ថស្រក់ចុះមកតក់ៗនៅលើកំផែងថ្ពាល់របស់គេពេលនេះបេះដូងរបស់គេកំពុងតែឈឺពឺតស្ពឹកដូចជាមានអ្នកណាម្នាក់យកបន្លាពិសមកចាក់ចំបេះដូងរបស់គេ
«នេះហ្អេ៎...នៅពេលដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់វាបែបនិងហ្អេ៎.. ថេយ៍ត្រលប់មកវិញមកពូសុំទោស» រាងក្រាស់យំអណ្តឺកអណ្តឺកស្មារញ័រទទ្រើក ព្រោះបេះដូងរបស់គេពេលនេះគឺពិតជាត្រូវការថេយុងខ្លាំងណាស់។
«ពូនៅចាំឯងជានិច្ចណា៎ថេយ៍...»
YOU ARE READING
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horrorពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)