ផ្លាច់!
សំឡេងទះកំភ្លៀងរបស់ថេយុងទៅជុងហ្គុក ធ្វើឱ្យម្រាមដៃរបស់គេជាប់នៅថ្ពាល់ខាងស្តាំរបស់ជុងហ្គុក គេរកទះបន្តប៉ុន្តែត្រូវជុងហ្គុកចាប់ដៃជាប់មួយទំហឹង ដែលធ្វើឱ្យឆ្អឹងរបស់គេស្ទើរតែបាក់ជាកងៗទៅហើយ
«ម្តងបានហើយកុំញយពេក ប្រយ័ត្នយើងយកកាំភ្លើងមកទម្លុះក្បាលរបស់ឯង រីឯខ្លួនរបស់ឯងប្រយ័ត្នយើងយកឱ្យក្រពើសុីទៅ» ជុងហ្គុកនិយាយចប់ក៏ច្រានថេយុងឱ្យដួលអុកគូតលើឥដ្ឋពេញមួយទំហឹងរួចក៏ដើរចេញទៅខាងក្រៅបាត់ ទុកឱ្យថេយុងសម្រក់ទឹកភ្នែកទាំងឈឺចាប់ បេះដូងរបស់គេពេលនេះប្រៀបដូចជាមានអ្នកណាមកឈ្លីជានអញ្ចឹង ព្រោះវាកំពុងតែឈឺ ពឺត ស្ពឹក រហូតស្ទើរតែលែងលោតទៅហើយ។
ថេយុងឡើងទៅខាងលើបន្ទប់ រួចក៏ទម្លាក់ខ្លួនឱ្យគេងលើពូកទន់ៗ ព្រមទាំងយកតុកត្តាដែលពូរបស់គេឱ្យកាលពីនៅក្មេង ទោះថេយុងជាក្មេងប្រុសមែនក៏ប៉ុន្តែគេក៏ចូលចិត្តតុកត្តាដែល។
«បើសិនជាពេលនេះខ្ញុំអាចក្លាយជាតុកត្តា ប្រហែលជាល្អ ព្រោះខ្ញុំអាចមិនឈឺចាប់ និងស្នេហា និងរឿងដែលកើតឡើងមិនល្អនៅក្នុងជីវិត ខ្ញុំច្រណែនឯងណាស់ ខ្លាឃ្មុំតូច» ថេយុងញញឹមទៅតុកត្តានោះហើយ ក៏ដាក់ទុកវានៅកន្លែងដើមវិញ រួចក៏ដលរទៅទូរសៀវភៅរបស់គេដើម្បីយកសៀវភៅប្រលោមលោកដែលគេចូលចិត្តមកអាន។ ពេលនេះបេះដូងគេកំពុងឈឺចាប់ដូចជាមានកម្ទេចដុំភ្លើងនៅក្នុងបេះដូងអញ្ចឹង។ ប៉ុន្តែដើម្បីបន្លំការឈឺចាប់ទើបថេយុងយកសៀវភៅមកអានដើម្បីឱ្យគេបានធូរអារម្មណ៍ខ្លះ។
បន្ទាប់ពីថេយុងអានរឿងប្រលោមលោកចប់ គេក៏យកដៀវភៅនោះទុកនៅកន្លែងដើមវិញ ហើយក៏បើកកុំព្យូរទ័រមើលប្រលោមលោកដែលគេធ្លាប់សរសេរទុកពីមុនៗមកកែសម្រួល ព្រោះគេមានគំនិតថានិងចង់បោះពុម្ពសៀវភៅ។
«ខ្ញុំគួរតែកែកន្លែងនេះចេញ» ថេយុងយកដៃគោះក្បាលខ្លួនតិចៗ រួចក៏សម្លឹងមើលទៅកុំព្យូរទ័របន្ត។មួយសន្ទុះក្រោយមកជុងហ្គុកត្រលប់មកពីខាងក្រៅវិញ រួចក៏ដើរសំដៅចូលទៅក្នុងភូមគ្រឹះ ប៉ុន្តែដើរមិនទាន់បានប៉ុន្មានជំហានផងក៏ត្រូវអាក់ដំណើរ ។
VOUS LISEZ
បំបាក់ស្នេហ៏លោកពូ(ច្បាប់កែសម្រួលថ្មី)
Horreurពាក្យថាស្រលាញ់ដែលចេញពីមាត់របស់ខ្ញុំគឺមានសម្រាប់តែលោកពូប៉ុណ្ណោះ។ ចន ជុងហ្គុក X គីម ថេយុង 9.November.2020 Author : Nith🌼(Mochî Mochï)